Datasets:
question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ហេតុអ្វីបានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ? | បានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ ពីព្រោះវាភ្ញោចប្រព័ន្ធសុំាឲ្យសកម្មក្នុងការសម្លាប់ឬធ្វើឲ្យមេរោគចុះខ្សោយ។ | biology |
ចូរអោយនិយមន័យសហប្រាណ? តើសហប្រាណមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | សហប្រាណជាទំនាក់ទំនងរវាងភាវះរស់ពីរប្រភេទដែលរស់នៅយ៉ាងជិតស្និទ្ធនិងគ្នា។ សហប្រាណមានបីប្រភេទគឺ ភាពប្រជូយ ភាពបន្លម និង បរាសិតភាព។ | biology |
ចូរប្រៀបធៀប«ភាពប្រជូយ«និង«ភាពបន្លម ? | ប្រៀបធៀប«ភាពប្រជូយ«និង«ភាពបន្លម«៖
លក្ខណះដួច៖ ជាទំនាក់ទំនងរវាងសារពាង្គកាយពីរ
លក្ខណះខុសគ្នា៖ សារពាង្គកាយទាំងពីរទទូលផលស្មើគ្នា គ្មានសារពាង្គកាយណាខាតផលឡើយ។ | biology |
ចូរប្រៀបធៀប «សត្វរំពា«និង«បរាសិត«? | ប្រៀបធៀប «សត្វរំពា«និង«បរាសិត«៖
លក្ខណះដូច៖ ទំនាក់ទំនងរវាងសារពាង្គកាយពីរដែលសារពាង្គកាយមួយទទូលផលច្រើន សារពាង្គកាយមួយទៀតខាតផល។
លក្ខណះខុសគា្ន៖
- សត្វរំពា
- សារពាង្គកាយធំ
- មានសរីរាង្គសម្រាប់ចាប់រំពាច្បាស់លាស់
- ធ្វើអោយរំពាអាចស្លាប់ភ្លាម
- បរាសិត
- សារពាង្គកាយតូច
- គ្មានសរីរាង្គសម្រាប់ចាប់អាហារច្បាស់លាស់
- ធ្វើធ្មូលវិនាសបន្... | biology |
ចូរពណ៍នាពីការពិសោធន៍របស់លោកហ្គូស ស្ដីពីការប្រកូតប្រជែងក្នុងប្រភេទ? | លោកហ្គូស (Genes) បាបធ្វើការពិសោធមួយ។ គាត់បានដាក់ប៉ារ៉ាមេស៊ីពីរប្រភេទទៅក្នុងបំពង់សាកមួយ ដែលមានដាក់បាក់តេរីជាអាហារ។ ប៉ារ៉ាមេស៊ីទាំងពីរប្រភេទ លូតលាស់បានល្អ កាលណាគេដាក់វាក្នុងបំពង់សាកខុសៗគ្នា។ គាត់បានប៉ារ៉ាមេស៊ីប្រភេទទាំងពីរទៅក្នុងបំពង់សាកតែមួយ។ គេឃើញមានតែប៉ារ៉ាមេស៊ីតែមួយប្រភេទប៉ុណ្ណោះដែលលូតលាស់គឺ ប៉ារ៉ាមេស៊ីអូរ៉េឡា (Param... | biology |
តើអ្វីទៅដែលហៅថា ការប្រកូតប្រជែង? មានប៉ុន្មានប្រភេទ? អ្វីខ្លះ? | ការប្រកូតប្រជែងគឺជាការប្រយុទ្ធរវាងសារពាង្គកាយ ដើម្បីប្រើប្រាស់ប្រភពរូមមួយដូចគ្នាក្នុងរបៀបរស់នៅ។ ការប្រកូតប្រជែងមានពីរប្រភេទ គឺការប្រកូតប្រជែងក្នុងក្រុមនិងអន្តរក្រុម។ | biology |
ចូរអោយនិយមន័យនៃពាក្យ ខ្សែអាហារ បណ្ដាញអាហារ ពីរ៉ាមីតថាមពល? | ខ្សែអាហារ៖ ជាព្រឹត្តិការណ៏បន្តបន្ទាប់ដែលសារពាង្គកាយមួយស៊ីសារពាង្គកាយមួយទៀត ដែលទទួលបានថាមពល។ (ឬខ្សែអាហារ៖តំណលំដាប់ដែលបង្ហាញអំពីទំនាក់ទំនងនៃការចិញ្ចឹមជីវិតរវាងសារពាង្គកាយមួយទៅនឹងសារពាង្គកាយផ្សេងៗទៀតនៅក្នុងស្ថានប្រព័ន្ធ។ថាមពលក្នុងផ្ទេរពីរុក្ខជាតិទៅរុក្ខាសី ពីរុក្វាសីទៅមំសាសី)។
បណ្តាញអាហារ៖ ជាទំនាក់ទំនងរវាងខ្សែអាហារជាច្រើន... | biology |
ចូរឲ្យឧទាហរណ៏ មំសាសី តិណាសី សព្វាសី? | ឧទាហរណ៏ មុំសាសី តិណាសី សព្វាសី
មំសាសី៖ ខ្លា តោ ឆ្កែ...
តិណាសី៖ គោ ក្របី ក្តាន់...
សព្វាសី៖ ជ្រូក កណ្តុរ ស្រមោច...។ | biology |
ដូចម្ដេចដែលហៅថាសត្វរំពានិងរំពា? តើរពានិងសត្វរំពាមានទំនាក់ទំនងគ្នាដូចម្ដេច? | សត្វរំពាជាសារពាង្គកាយដែលចាប់យកសារពាង្គកាយមួយទៀតធ្វើជាចំណី រំពានិងសត្វរំពាមានទំនាក់ទំនងគ្នា កាលណាសម្បូររំពា ពពូកសត្វរំពាកើនឡើង និងនៅពេលដែលពពូកសត្វរំពាកើនឡើង ពពូករំពាថយចុះ។ កាលណាពពូករំពាថយចុះពពូកនៃសត្វរំពាក៏ថយចុះដែរ។ | biology |
ដូចម្តេចដែលហៅថាអ្នកផលិត? ចូរឲ្យឧទាហរណ៏បញ្ជាក់? | អ្នកផលិតជាអ្នកដែលអាចបង្កើតអាហារដោយខ្លួនឯងបាន ដោយប្រើថាមពលពន្លឺព្រះអាទិត្យ។ ឧទាហរណ៍៖រុក្ខជាតិបៃតងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីធ្វើ រស្មីសំយោគ។ សារាយនិងបាក់តេរី។ ដើម្បីផលិតអាហារបាន សារពាង្គកាយទាំងនោះប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ទឹក និងកាបូនឌីអុកស៊ីត។
គេហៅសារពាង្គកាយទាំងនោះថា ជាសារពាង្គកាយស្វ័យជីព។
អ្នកផលិតក៏អា... | biology |
ដូចម្តេចដែលហៅថាអ្នកបំបែក? ចូរឲ្យឧទាហរណ៏បញ្ជាក់? | អ្នកបំបែក ជាសារពាង្គកាយដែលបំបែកកាកសំណល់រុក្ខជាតិនិងសាកសពសត្វឲ្យរលួយទៅជាសារធាតុងាយ។ ឧទាហរណ៍៖ ផ្សិត និងបាក់តេរី។ | biology |
ហេតុអ្វីបានជាបរិមាណថាមពលកាន់តែថយចុះបន្តិចម្តងៗនៅតាមលំដាប់អ្នកស៊ីនីមួយៗ? | បានជាបរិមាណថាមពលកាន់តែថយចុះបន្តិចម្តងៗនៅតាមលំដាប់អ្នកស៊ីនីមួយៗព្រោះបរិមាណថាមពលប្រហែល ៩០ភាគរយ ត្រូវបានអ្នកលំដាប់នីមួយៗប្រើប្រាស់ក្នុងសកម្មភាពផ្សេងៗនៃជីវិត ហើយនៅសល់ក្នុងសារពាង្គកាយប្រហែលជា១០ភាគរយដែលត្រូវផ្ទេរទៅឲ្យអ្នកស៊ីលំដាប់បន្តទៀត។ | biology |
ដូចម្តេចដែលហៅថាស្ថានប្រព័ន្ធ? នៅស្ថានប្រព័ន្ធនេះគេចែកសារពាង្គកាយជាប៉ុន្មានក្រុម អ្វីខ្លះ? | ស្ថានប្រព័ន្ធជាកន្លែងណាមួយ ដែលរុក្ខជាតិ សត្វ ឬមនុស្សរស់នៅ។ នៅស្ថានប្រព័ន្ធនេះគេចែកសារពាង្គកាយជាបីក្រុម អ្នកផលិត អ្នកស៊ី និង អ្នកបំបែក។ | biology |
តើរុក្ខជាតិបៃតងប្រើប្រាស់អ្វីខ្លះ ដើម្បីបង្កើតសារធាតុសរីរាង្គ? | ប្រើប្រាស់ទឹក សារធាតុខនិជ អុកស៊ីសែន និងកាបូនឌីអុកស៊ីត។ | biology |
តើមនុស្សអាចរស់នៅបានដោយសារអ្វី? | មនុស្សប្រើប្រាស់អាហារ និងអុកស៊ីសែនក្នុងដំណកដង្ហើម។ | biology |
តើអុកស៊ីសែនដែលយើងដកដង្ហើមបានមកពីណា? | អុកស៊ីសែនដែលយើងដកដង្ហើមបានមកពីរុក្ខជាតិបៃតងក្នុងដំណើររស្មីសំយោគ។ | biology |
តើរុក្ខជាតិបៃតងរប្រើប្រាស់កាបូនឌីអុកស៊ីត សម្រាប់បង្កើតសារធាតុសរីរាង្គអ្វីខ្លះ? | រុក្ខជាតិបៃតងប្រើប្រាស់កាបូនឌីអុកស៊ីតក្នុងដំណើររស្មីសំយោគ ដើម្បីបង្កើតធ្លុយកូស ហើយគ្លុយកូសត្រូវបានបំប្លែងទៅជាសមាសធាតុសរីរាង្គដ៏ទៃទៀត ដូចជាលីពីតនិងអាស៊ីតអាមីនេ។ | biology |
ដូចម្តេចដែលហៅថាអ្នកស៊ី? ចូរឲ្យឧទាហរណ៏បញ្ជាក់? | អ្នកស៊ី ជាសារពាង្គកាយដែលមិនអាចផលិតអាហារដោយខ្លួនឯងបាន។
ឧទាហរណ៍៖ សត្វ និង មនុស្ស។ អ្នកស៊ីមានច្រើនប្រភេទ៖
ស៊ីស្មៅ៖ គោ ក្របី សេះ...
ស៊ីសាច់៖ តោ ខ្លា ឆ្កែ...
ស៊ីសត្វល្អិត៖ ជីងចក់ កណ្តូប...
ស៊ីសាកសព៖ ត្មាត ខ្លែងស្រាក ស្រមោច...
ស៊ីគ្រប់មុខ៖ ជ្រូក ឆ្កែ កណ្តុរ...។
គេហៅសារពាង្គកាយទាំងនោះថា ជាសារពាង្គកាយបរជីព។ | biology |
ដូចម្ដេចដែលហៅថារបៀបរស់? តើរបៀបរស់មានអ្វីខ្លះ? | របៀបរស់៖ សកម្មភាពរបស់សារពាង្គកាយធ្វើឡើងដើម្បីរស់។ របៀបរស់មានរបៀបចាប់យកអាហារ ជម្រក ការបន្តពូជ ការប្រយុទ្ធដើម្បីរស់។ របៀបរស់៖ សកម្មភាពរបស់សារពាង្គកាយធ្វើឡើងដើម្បីរស់។ របៀបរស់មានរបៀបចាប់យកអាហារ ជម្រក ការបន្តពូជ ការប្រយុទ្ធដើម្បីរស់។ | biology |
តើបន្សាំជាអ្វី? ចំពោះភាវះរស់ តើបន្សាំមានសារះសំខាន់ដូចម្ដេច? | បន្សាំជាការសម្របខ្លួនទៅនិងមជ្ឈដ្ឋានរស់នៅរបស់ភាវះរស់។
សារះសំខាន់នៃបន្សាំ៖
- សម្របទៅនិងមជ្ឈដ្ឋានរស់នៅ (បំលាស់ប្ដូរសីតុណ្ហភាព អាកាសធាតុ)
- ការពារខ្លួនទៅនិងសត្រូវ
- ប្រើប្រាស់សម្រាប់ចាប់អាហារ
- ធ្វើអោយពពូកលូតលាស់។ | biology |
តើអ្វីទៅជាល្បឿនកំណើតនៃពពូក និងល្បឿននៃការស្លាប់? | ល្បឿនកំណើតនៃពពូកគឺជាចំនួនកកើតនៅក្នុងថេរវេលាណាមួយ។
ល្បឿននៃការស្លាប់គឺជាចំនួនស្លាប់នៃភាវះរស់ក្នុងពពូកក្នុងថេរវេលាកំណត់។ | biology |
តើភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថាភាវះរស់វិវត្ត? | ភស្តុតាងដែលបញ្ជាក់ថាភាវះរស់វិវត្ត មានដូចជា៖ ផូស៊ីល ការលូតលាស់អំប្រ៊ីយ៉ុងនិងភាពដូចគ្នានៃរូបផ្គុំសារពាង្គកាយ។ | biology |
តើផូស៊ីលជាអ្វី? ជាទូទៅតើផូស៊ីលកកើតឡើងនៅទីណា? | ផូស៊ីលជាស្នាមឬសំណល់នៃភាវៈរស់ជំនាន់ដើមដែលបន្សល់ទុកនៅក្នុងថ្ម។ ជាទូទៅផូស៊ីលកើតឡើងនៅក្នុងកម្ទេចកំណដែលដុះបាតបឹង ឬ បាតសមុទ្រ។ តែក្នុងករណីខ្លះគេរកឃើញផូស៊ីលនៅលើភ្នំ ដោយសារចលនានៃសំបកផែនដីដែលធ្វើឲ្យកកើតភ្នំ។ | biology |
តើសិលាកម្ទេចកំណមានលក្ខណៈដូចម្តេច? ហើយសិលាកម្ទេចកំណនេះមានដើមកំណើតដូចម្តេច? រួចចុះតើកម្ទេចកំណជាអ្វី និងដើមកំណើតរបស់វា? | សិលាកម្ទេចកំណមានលក្ខណៈជាស្រទាប់ៗ ហើយសិលានេះមានដើមកំណើតពីស្រទាប់កម្ទេចកំណដែលផ្សាភ្ជាប់គ្នាក្រោមអំពើនៃសម្ពាធដ៏ខ្លាំងក្លានិង ពេលវេលាជាច្រើនលាន ឆ្នាំ។ក្នុងចំណោមសិលាកម្ទេចកំណ គេឃើញ មានថ្មកំបោរ ដីឥដ្ឋ...។ រីឯកម្ទេចកំណជាភាគល្អិតនៃដីឬសិលាដែលទឹកស្ទឹងឬទឹកទន្លេហូរទៅចាក់នៅបាតបឹង ឬនៅបាតសមុទ្រ។ កម្ទេចកំណមានដើមកំណើតពីសំលឹកនៃសិលាផ្សេង... | biology |
តើផូស៊ីលកើតឡើងក្នុងសិលាអ្វី? តើក្នុងសិលាក្រានីតមានផូស៊ីលឬទេ? | ផូស៊ីលកើតឡើងក្នុងសិលាកម្ទេចកំណ ហើយក្នុងសិលាក្រានីតគ្មាន ផូស៊ីលទេ។ | biology |
តើពុម្ពក្រៅកកើតឡើងរបៀបដូចម្តេច ចុះពុម្ពក្នុងវិញកកើតឡើងដូចម្ដេចដែរ? | ពុម្ពក្រៅកកើតឡើងតាមរបៀបភាវៈរស់មួយងាប់ ហើយធ្លាក់ក្នុងទឹក វាកប់ជាប់ក្នុងកម្ទេចកំណ។បន្ទាប់មកសារពាង្គកាយនោះរលួយបន្សល់តែពុម្ពទទេ ដែលបង្ហាញពីរូបរាងនៃភាវៈរស់នោះ។ពុម្ពទទេនេះជាពុម្ពក្រៅ។ រីឯពុម្ពក្នុងវិញកកើតឡើងតាមរបៀប ដោយមានកម្ទេចកំណធ្លាក់មកបំពេញពុម្ពក្រៅ ហើយសូនបានជារូបសារពាង្គកាយនៃភាវៈរស់។ | biology |
តើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យដឹងថាភាវៈរស់ណាកើតមុន ភាវៈរស់ណាកើតក្រោយ? | ដើម្បីឲ្យដឹងថាភាវៈរស់ណារកើតមុន ភាវៈរស់ណាកើតក្រោយយើងត្រូវកំណត់អាយុផូស៊ីលទៅតាមស្រទាប់សីលានិងតាមសារធាតុវិទ្យុសកម្ម។ | biology |
តើសារធាតុវិទ្យុសកម្មជាអ្វី? ចូរឲ្យឧទាហរណ៍ពីសារធាតុវិទ្យុសកម្ម? | សារធាតុវិទ្យុសកម្មជាសារធាតុដែលគ្មានស្ថេរភាព វាអាចបំបែក ហើយប្លែងជាសារធាតុមួយផ្សេងទៀត។ ឧទា. រ៉ាដ្យូមជាសារធាតុវិទ្យុសកម្ម វាបំបែកហើយប្លែងជាសំណ។ | biology |
បើស្រទាប់សិលាកម្ទេចកំណមួយមានអាយុ ១.៥ លានឆ្នាំតើផូស៊ីលដែលកប់ក្នុងស្រទាប់សិណ៍នេះមានអាយុប៉ុន្មានដែរ? | ផូស៊ីលនេះមានអាយុប្រហែលនឹងអាយុស្រទាប់សិលានេះដែរ។ | biology |
បើស្រទាប់សិលាកម្ទេចកំណត្រូវរុះរើដោយចលនាសំបកផែនដី តើគេអាចប៉ាន់ស្មានអាយុផូស៊ីលតាមស្រទាប់សិលាបានដែរឬទេ? | មិនអាចទេ គេត្រូវកំណត់តាមសារធាតុវិទ្យុសកម្ម។ | biology |
ចូរប្រៀបធៀបការកំណត់អាយុផូស៊ីលតាមស្រទាប់សិលានិងតាមសារធាតុវិទ្យុសកម្ម? | ការកំណត់តាមស្រទាប់សិលា អាចធ្វើការប្រៀបធៀបអាយុផូស៊ីលដែលមានក្នុងស្រទាប់ផ្សេងៗ នៃសិលាកម្ទេចកំណ។ ចំណែកឯការកំណត់តាមវិទ្យុសកម្ម អាចឲ្យដឹងពីអាយុនៃផូស៊ីលមួយដោយផ្អែកលើបរិមាណនៃសារធាតុវិទ្យុសកម្មដែលមានក្នុងផូស៊ីលនោះ។ | biology |
តើផូស៊ីលមានសារៈសំខាន់យ៉ាងដូចម្តេច? ហើយកំណត់ត្រាផូស៊ីលជាអ្វី? | ផូស៊ីលមានសារៈសំខាន់៖ ផូស៊ីល់ជាភស្តុតាងបញ្ជាក់ថា ភាវៈរស់វិវត្ត និងផូស៊ីលបង្ហាញឲ្យដឹងពីប្រវត្តិនៃការកកើត ការរីកចម្រើន និងការរលត់ផុតពូជនៃប្រភេទភាវៈរស់ខ្លះៗគេអាចស្គាល់ប្រវត្តិផែនដី លក្ខណៈនៃអាកាសធាតុនាសម័យកាលនីមួយៗដោយសារផូស៊ីលកំណត់ត្រាផូស៊ីលជាចំនួនផូស៊ីលរាប់លានដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រប្រមូលបាន។ | biology |
តើភាវៈរស់អាចបន្សល់អ្វីខ្លះទុកជាផូស៊ីល? | ភាវៈរស់អាចបន្សល់ទុកឆ្អឹង គម្រប់សារពាង្គកាយ (សំបកសិប្បីសត្វ) ឬរាងកាយទាំងមូល ក្នុងករណ៏កប់ជាប់ក្នុងទឹកកក)។ | biology |
ចូរពន្យល់វិធីកំណត់អាយុផូស៊ីលតាមសារធាតុវិទ្យុសកម្ម? | សារធាតុវិទ្យុសកម្ម អាចបំបែកហើយប្លែងជាសារធាតុមួយផ្សេងទៀត ហើយល្បឿននៃការបំបែកនេះថេរ មិនទាក់ទងនឹងលក្ខខណ្ឌនៃមជ្ឈដ្ឋានក្រៅទេ។ក្នុងការកំណត់អាយុសិលាឬផូស៊ីល គេអាចគណនារយៈពេលនៃការបំបែកសារធាតុវិទ្យុសកម្មដែលមានក្នុងផូស៊ីលឬសិលានោះ។ដើម្បីកំណត់អាយុសិលាឬផូស៊ីលថ្មីៗ គេសំអាងទៅលើការបំបែកកាបូនវិទ្យុសកម្ម c14។ នៅក្នុងបរិយាកាសមានកាបូនវិទ្យុស... | biology |
ក្នុងសិលាកម្ទេចកំណមួយ គេប្រទះឃើញផូស៊ីលស្លឹករុក្ខជាតិ នៅស្រទាប់លើបង្អស់ផូស៊ីលសិប្បីសត្វនៅស្រទាប់ខាងក្រោមបង្អស់ និងផូស៊ីលត្រីនៅស្រទាប់កណ្តាល។ចូររៀបផូស៊ីលទាំងបីនេះ តាមអាយុរកើនឡើងរបស់វា? | សិប្បីសត្វ ត្រី ស្លឹករុក្ខជាតិ។ | biology |
ចូររៀបរាប់ពីមធ្យោបាយផ្សេងៗដែលកំណត់ទំហំនៃពពូក? | មធ្យោបាយផ្សេងៗដែលកំណត់ទំហំនៃពពូកគឹការសង្កេត (ដោយផ្ទាល់ឬមិនផ្ទាល់) ការប៉ាន់ស្មាន និងការដៅទុកហើយចាប់មកវិញ។ | biology |
ចូររៀបរាប់ពីរបៀបផ្សេងៗដែលធ្វើអោយមានការផ្លាស់ប្ដូរទំហំពពូក? | រៀបរាប់ផ្សេងៗដែលធ្វើអោយមានការផ្លាស់ប្ដូរទំហំពពូក គឺការកើតឡើងនិងការស្លាប់ ចំណាកស្រុកនិងចំណូលស្រុក។ | biology |
តើកត្តាអ្វីខ្លះដែលធ្វើអោយពពូកកើនឬថយចុះ? | កត្តាដែលធ្វើអោយពពូកកើងឡើងឬថយចុះគឺ កត្តាចំណីអាហារ និងទឹកបរិយាកាសនិងអាកាសធាតុ។ | biology |
តើសារពាង្គកាយដែលមិនរលួយ ហើយកប់ទៅក្នុងដីរាប់ពាន់ឆ្នាំ នឹងទៅជាយ៉ាងដូចម្តេច? | សារពាង្គកាយដែលមិនរលួយ ហើយកប់ទៅក្នុងដីរាប់ពាន់ឆ្នាំ មានសមាសធាតុកាបូនសមាសធាតុកាបូនត្រូវបានរក្សាទុក ហើយបង្កើតបានជាផូស៊ីលឥន្ធនៈ ដូចជា ធ្យូងថ្ម ប្រេងកាតឧស្ម័នធម្មជាតិ។ | biology |
តើនឹងមានអ្វីកើតឡើង នៅពេលដែលពពូកផ្សេងៗក្នុងប្រភេទតែមូយត្រូវបែកចេញពីគ្នាដោយលក្ខខណ្ឌភូមិសាស្ត្រ? | ក្រោមឥទ្ទិពលជម្រើសនៃធម្មជាតិ ពពូកនីមួយៗសាំនិងមជ្ឈដ្ឋានរៀងៗខ្លូន។ ពពូកទាំងនោះមិនអាចមានទំនាក់ទំនងជាមួយ វាមិនអាចបន្តពូជជាមួយគ្នាបានក៏ក្លាយជាប្រភេទថ្មីផ្សេងៗគ្នា។ | biology |
ហេតុអ្វីបានជាសកម្មភាពរបស់មនុស្ស ក៏មានឥទ្ធិពលទៅលើកាបូនឌីអុកស៊ីត និងអុកស៊ីសែនក្នុងបរិយាកាសដែរ? | សកម្មភាពរបស់មនុស្ស ក៏មានឥទ្ធិពលទៅលើកាបូនឌីអុកស៊ីតនិងអុកស៊ីសែនក្នុងបរិយាកាសដែរ ព្រោះ ដង្ហើមរបស់មនុស្សនិងការបង្កើតថាមពល ដោយដុតផូស៊ីល ឥន្ធនៈបញ្ចេញនូវបរិមាណកាបូនឌីអុកស៊ីត យ៉ាងច្រើននៅក្នុងបរិយាកាស សម្រាប់រុក្ខជាតិបៃតងប្រើប្រាស់ ហើយរុក្ខជាតិបៃតងបញ្ចេញអុកស៊ីសែនឲ្យមនុស្សនិងសត្វប្រើប្រាស់វិញ។ | biology |
តើផលិតផលចុងក្រោយនៃការបំបែកសាកសព គឺជាអ្វី? | ផលិតផលចុងក្រោយនៃការបំបែកសាកសព គឺជាកាបូនឌីអុកស៊ីត។ | biology |
ហេតុអ្វីបានជាស្លឹករុក្ខជាតិភាគច្រើន ផ្ទៃលើស្លឹកមានពណ៌បៃតងចាស់ជាងផ្ទៃខាងក្រោម? | បានជាស្លឹករុក្ខជាតិភាគច្រើន ផ្ទៃលើស្លឹកមានពណ៌បៃតងចាស់ជាងផ្ទៃខាងក្រោមព្រោះ មេសូភីលប៉ាលីសាតមានផ្ទុកក្លរ៉ូប្លាស់ ច្រើនជាងមេសូភីលស្ពោតធ្វើឲ្យចាតិពណ៌បៃតង់ផ្ទៃខាងលើស្លឹកលើ ច្រើនបៃតងផ្ទៃស្លឹកខាងក្រោម។ | biology |
ហេតុអ្វីបានជាពន្លឺព្រះអាទិត្យ អាចជ្រៀតចូលដល់កោសិកា ស្រទាប់ក្នុងរបស់ស្លឹកបាន? | បានជាពន្លឺព្រះអាទិត្យ អាចជ្រៀតចូលដល់កោសិកា ស្រទាប់ក្នុងរបស់ស្លឹកបានដោយសារស្រទាប់កោសិកាអេពីឌែម ដែលស្ថិតនៅក្រោមគុយទីគុល មានលក្ខណៈថ្លាអាចឲ្យពន្លឺព្រះអាទិត្យជ្រៀតចូលក្នុងកោសិកាស្រទាប់ក្នុងបាន។ | biology |
ប្រៀបធៀបការតំរៀបនៃទ្រនុងស្លឹក ម៉ូណូកូទីលេដូននិងទ្រនុងស្លឹកឌីកូទីលេដូន។ | ប្រៀបធៀបការតំរៀបនៃទ្រនុងស្លឹក ម៉ូណូកូទីលេដូននិងទ្រនុងស្លឹកឌីកូទីលេដូន
- ទ្រនុងស្លឹកឌីកូទីលេដូនតម្រៀបបែកខ្នែងជាបណ្តោយមួយនៅពាសពេញផ្ទៃស្លឹក
- ទ្រនុងស្លឹកម៉ូណូកូទីលេដូន តម្រៀបស្របតាមបណ្តោយស្លឹក។ | biology |
ចូរពន្យល់ពាក្យ រស្មីសំយោគ។ | រស្មីសំយោគគឺជា ដំណើរការនៃការចាប់យកពន្លឺ ព្រះអាទិត្យរួមជាមួយទឺក និងឧស្ម័នការបូនិច ដើម្បីផលិតបានគ្លុយកូសជាអាហាររបស់រុក្ខជាតិ។ | biology |
តើរូបធាតុដើមពីរដែលសម្រាប់ធ្វើរស្មីសំយោគគឺជាអ្វី? | រូបធាតុដើមពីរដែលសម្រាប់ធ្វើរស្មីសំយោគ គឺជាទឹកនិងឧស្ម័នកាបូនិច។ | biology |
តើថាមពលដែលប្រើសម្រាប់រស្មីសំយោគ ជាថាមពលអ្វី? | ថាមពលដែលប្រើសម្រាបរស្មីសំយោគ ជាថាមពលពន្លឺព្រះអាទិត្យ។ | biology |
តើឧស្ម័នអ្វីដែលចូលរួមក្នុងដំណើររស្មីសំយោគ? | ឧស្ម័នដែលចូលរួមក្នុងដំណើររស្មីសំយោគ គឺឧស្ម័នកាបូនិច។ | biology |
តើស្តូម៉ាតមាននាទីអ្វី? តើលក្ខណៈអ្វីដែលធ្វើឲ្យមាននាទីនេះ? | ស្តូម៉ាតមាននាទីសំខាន់ ក្នុងការធ្វើការបណ្តូឧស្ម័នរបស់ស្លឹករុក្ខជាតិហើយលក្ខណៈដែលធ្វើឲ្យមាននាទីនេះ ដោយសាតែវាបានស្ថិតនៅក្រោមការត្រួតពិនិត្យក្រោមកោសិកាល្បាតមួយកូ ដែលមានរាងដូចគ្រាប់សណ្តែត នាទីរបស់ស្តូម៉ាតក៏អាស្រ័យតាមតម្រូវការរបស់ស្លឹករុក្ខជាតិដែរ។ | biology |
តើផលិតផលដែលបានមកពីដំណើររស្មីសំយោគ គឺអ្វីខ្លះ? | ផលិតផលដែលបានមកពីដំណើររស្មីសំយោគគឺ មានដូចជា គ្លុយកូស អុកស៊ីសែន និងទឹក។ | biology |
តើអាហារដែលរុក្ខជាតិបៃតង ផលិតបានត្រូវដឹកនាំទៅកន្លែងណាខ្លះ? | អាហារដែលរុក្ខជាតិបៃតង ផលិតបានត្រូវដឹកនាំទៅកន្លែងគ្រប់កន្លែងទាំងអស់នៃសរីរាង្គរុក្ខជាតិដែលត្រូវការអារហារ។ | biology |
តើកត្តាអ្វីខ្លះ ដែលជះឥទ្ធិពលទៅលើដំណើររស្មីសំយោគ? | កត្តា ដែលជះឥទ្ធិពលទៅលើដំណើររស្មីសំយោគ គឺពន្លឺព្រះអាទិត្យ ទឹក និងបិមាណឧស្ម័ន។ | biology |
ដូចម្តេចដែលហៅថា ដង្ហើមរុក្ខជាតិ? | ដែលហៅថា ដង្ហើមរុក្ខជាតិគីជា ដំណើរការមួយដែលរុក្ខជាតិបំបែកគ្លុយកូសហើយទទួលបានថាមពល។ | biology |
ចូរពណ៌នាពីដំណាក់កាលទី១ របស់ដង្ហើមរុក្ខជាតិ។ | ពណ៌នាពីដំណាក់កាលទី១ របស់ដង្ហើមរុក្ខជាតិ ដំណាក់កាលនេះកើតមាននៅក្នុងស៊ីតូប្លាសនៃកោសិការគ្លុយកូសត្រូវបានបំបែកតែបនិ្តចបន្តួចតែប៉ុណ្ណោះដោយមិនទាន់ប្រើប្រាស់អុកស៊ីសែន ហើយវាបានបញ្ចេញថាមពលបន្តិចបន្តួច។ | biology |
ចូរពណ៌នាពីដំណាក់កាលទី២របស់ដង្ហើមរុក្ខជាតិ។ | ពណ៌នាពីដំណាក់កាលទី២របស់ដង្ហើមរុក្ខជាតិដំណាក់កាលនេះ តើតមាននៅក្នុងមីតូកុងឌ្រី គ្លុយកូសត្រូវបានបំបែកជាបន្តទៀតដោយប្រើប្រាស់អុកស៊ីសែន និងបញ្ចេញបរិមាណថាមពលយ៉ាងច្រើន។ | biology |
តើដង្ហើមរុក្ខជាតិមានទំនាកទំនងជាមួយដំណើររស្មីសំយោគយ៉ាងដូចម្តេចខ្លះ? | ដង្ហើមរុក្ខជាតិមានទំនាកទំនងជាមួយដំណើររស្មីសំយោគដោយរស្មីសំយោគ ជាអ្នកផលិតគ្លុយកូសហើយយដង្ហើមរុក្ខជាតិបំបែកគ្លុយកូសទាញយកថាមពលទៅប្រើប្រាស់។ | biology |
តើដំណើរដង្ហើមនិងដំណើររស្មីសំយោគខុសគ្នាដូចខ្លះ? | ដំណើរដង្ហើមនិងដំណើររស្មីសំយោគខុសគ្នា
ដំណើររស្មីសំយោគ
- ត្រូវការពន្លឺព្រះអាទិត្យ
- ត្យរូវការឧស្ម័នកាបូនិច
- ត្រូវការចូលរួមពីទឹក
- ជាអ្នកផលិតគ្លុយកូស
- ផលិតទទួលបានជា ឧស្ម័នអុកស៊ីសែន ទឹកនិងគ្លុយកូស
- មិនមានការចូលរួមពីមីតូកុងឌ្រី
- កើតមានភាគច្រើននៅក្នុងស្លឹករុក្ខជាតិ
ដំណើរដង្ហើម
- មិនត្រូវការពន្លឺព្រះអាទិត្យ
- មិនត្រូវការឧ... | biology |
តើដំណើររស្មីសំយោគបញ្ចេញឧស្ម័នអ្វី? | ដំណើររស្មីសំយោគបញ្ចេញឧស្ម័ន អុកស៊ីសែន។ | biology |
តើស្រទាប់មេសូភីលមានលក្ខណៈពិសេសអ្វីដែលធ្វើឲ្យស្រទាប់នេះមាននាទីផលិតអាហារសម្រាប់រុក្ខជាតិ? | ស្រទាប់នេះ មាននាទីផលិតអាហារ សម្រាប់រុក្ខជាតិលក្ខណៈពិសេសនេះគឺ មេសូភីលប៉ាលីសាតមានផ្ទុកក្លរ៉ូប្លាសដែលធាតុកោសិកាមានផ្ទុកជាតិបៃតងក្លរ៉ូភីលសម្រាប់ធ្វើរស្មីសំយោគផលិតអាហារដល់រុក្ខជាតិ។ | biology |
ចូរពណ៌នាពីនាទីប្រភេទជាលិកានីមួយៗ នៃរូបផ្គុំក្នុងស្លឹកនីមួយៗ។ | នាទីនៃប្រភេទជាលិកានីមួយៗនៃរូបផ្គុំក្នុងស្លឹកនីមួយៗ
- ជាលិកាអេពីឌែម មាននាទីការពារកោសិកានៅក្នុងស្លឹក ឲ្យគេចផុតភាពស្ងួត ដោយសារការបាត់បង់ជាតិទឹកដោយសាវាមានស្រទាប់ក្រៅ ស្រោបដោយសារធាតុម៉្យាងឈ្មោះ គុយទីគីល ហើយម៉្យាងទៀតជាអេពីឌែមមានផ្ទុកនូវស្តូម៉ាតជាច្រើន ដែលមាននាទីក្នុងការធ្វើបណ្តូលឧស្ម័ន (CO2 និង O2) .
- ជាលិកាមេសូភីល មានមេសូភ... | biology |
តើរូបផ្គុំរបស់ស្លឹករុក្ខជាតិមានជាលិកា ប៉ុន្មានប្រភេទ? | រូបផ្គុំរបស់ស្លឹករុក្ខជាតិមានជាលិកា៣ប្រភេទគឺ ជាលិកាអេពីឌែម ជាលិកាមេសូភីល និងជាលិកានាំ (ផ្លូអែមនិងស៊ីឡែម)។ | biology |
ហេតុអ្វីបានជាគេនិយាយថា វដ្តកាបូនមានសារៈសំខាន់ចំពោះភាវៈរស់? | បានជាគេនិយាយថា វដ្តកាបូនមានសារៈសំខាន់ចំពោះភាវៈរស់ព្រោះ៖
- វាធានានូវនិរន្តភាពនៃការផ្តល់co2ក្នុងដំណើររស្មីសំយោគ ដែលបំប្លែងថាមពលពន្លឺព្រះអាទិត្យ ទៅជាថាមពលគីមី ដើម្បីផលិតសារធាតុសរីរាង្គ សម្រាប់អ្នកប្រើប្រាស់។
- បង្កើតជាខ្សែថាមពលក្នុងស្ថានប្រព័ន្ធ។ សមាសធាតុកាបូនជាបន្ទេរថាមពលពីរសារពាង្គកាយមួយ ទៅជាសារធាតុកាយមួយទៀតតាមខ្សែអាហារ... | biology |
ចូរពណ៍នាពីរវដ្ដកាបូន? | ក្នុងវដ្ដកាបូនអ្នកផលិតស្រូបយក CO2ពីរក្នុងរិយាកាស ដើម្បីធ្វើរស្មីសំយោគហើយបញ្ចេញO2ទៅក្នុងបរិយាកាសវិញ។ អ្នកផលិតយកកាបូន ធ្វើជាម៉ូលេគុលអាហារអ្នកស៊ីបំបែកម៉ូលេគុលអាហារ ដើម្បីបង្កើតថាមពល ហើយបញ្ចេញ CO2 ទៅក្នុងរិយាកាសវិញ។ | biology |
តើអាសូតក្នុងបរិយាកាសមានសភាពដូចម្តេច? | អាសូតក្នុងបរិយាកាសមានសភាពជាសមាសធាតុ និងជាឧស្ម័ន។ | biology |
តើអាស៊ីតនុយក្លេអ៊ុចមានអ្វីខ្លះ? | អាស៊ីតនុយក្លេអ៊ុចមាន អាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ុច និង អាស៊ីតរីបូនុយក្លេអ៊ិច។ | biology |
តើរុក្ខជាតិប្រើប្រាស់អាសូតដើម្បីអ្វី? | រុក្ខជាតិប្រើប្រាស់អាសូតដើម្បីការលូតលាស់និងក្នុងរស្មីសំយោគ។ | biology |
ដូចម្តេចដែលហៅថាការភ្ជាប់អាសូត? | ការភ្ជាប់អាសូតជាដំណើរភ្ជាប់អាសូតសេរីជាមួយសមាសធាតុដទៃ ដើម្បីឲ្យសារពាង្គកាយអាចប្រើប្រាស់បាន។ | biology |
តើអ្នកណាមាននាទីសំខាន់ក្នុងការភ្ជាប់អាសូត? | បាក់តេរីមាននាទីសំខាន់ក្នុងការភ្ជាប់អាសូត។ | biology |
ហេតុបានជាបាក់តេរីអាចភ្ជាប់អាសូតបាន? | បាក់តេរីអាចភ្ជាប់អាសូតបានពីព្រោះបាក់តេរីមានអង់ស៊ីមដែលអាចភ្ជាប់អាសូតជាមួយអ៊ីដ្រូសែនហើយបង្កើតបានជាអាម៉ូញ៉ាក់ដែលអាចប្លែងទៅជាសមាសធាតុសរីរាង្គងាយអាចប្រើប្រាស់បាន។ | biology |
ហេតុអ្វីបានជាគេចូលចិត្តដាំដើមសណ្ដែក? | គេចូលចិត្តដាំដើមសណ្ដែកព្រោះឬសរបស់វាមានផ្ទុកបាក់តេរីដែលអាចធ្វើអោយដីធូរសម្បូរជីវជាតិ។ | biology |
តើសត្វទទូលបានអាសូតតាមរយះអ្វី? | សត្វទទូលបានអាសូតតាមរយះចំណីអាហាររុក្ខជាតិ។ | biology |
តើផ្លេកបន្ទោរមានសារះសំខាន់យ៉ាងដូចម្ដេចចំពោះរុក្ខជាតិ? | ផ្លេកបន្ទោរមានសារះប្រយោជន៍ចំពោះរុក្ខជាតិព្រោះពេលមានរន្ទះឬផ្លេកបន្ទោរឧស្ម័នអាសូតអាចផ្សំជាមួយអុកស៊ីសែនបង្កើតបានជាអុកស៊ីតអាសូត NO ដែលត្រូវចូលទៅក្នុងដីជាមួយទឹកភ្លៀងដែលសមាសធាតុទាំងនេះសម្រាប់រុក្ខជាតិប្រើប្រាស់។ | biology |
តើលំនាំអ្វីខ្លះដែលធ្វើអោយនីត្រាតបាត់បង់ពីស្ថានប្រព័ន្ធ? | លំនាំដែលធ្វើអោយនីត្រាតបាត់បង់ពីស្ថានប្រព័ន្ធគឺ៖
- បាក់តេរីប្លែងនីត្រាតទៅជាឧស្ម័នអាសូតវិញ
- ដំណឹកនាំដោយទឹកទៅកាន់ស្ថានប្រព័ន្ធទឹក និងប្រើប្រាស់ដោយស្ថានប្រព័ន្ធរុក្ខជាតិបៃតង។ | biology |
ភាវះរស់ប្រភេទណា ដែលមាននាទីក្នុងការភ្ជាប់អាសូត? | ភាវះរស់ដែលមាននាទីក្នុងការភ្ជាប់អាសូតគឺបាក់តេរីអាសូតបាក់ទែ ដែលមាននៅក្នុងកំពគឬសនៃរុក្ខជាតិអំបូរបណ្ដែក។ | biology |
ចូរប្រៀបធៀបវដ្តកាបូន និងវដ្តអាសូត ក្នុងស្ថានប្រព័ន្ធ? | ប្រៀបធៀបវដ្តកាបូន និងវដ្តអាសូត ក្នុងស្ថានប្រព័ន្ធ
វដ្តកាបូន
- មានក្នុងបរិយាកាស ក្នុងដី
- ប្រើប្រាស់ដោយអ្នកផលិត (រុក្ខជាតិបៃតង)
- អ្នកផលិតប្រើប្រាស់កាបូនដោយផ្ទាល់
វដ្តអាសូត
- មានក្នុងកំពកឬស ក្នុងដី ក្នុងបរិយាកាស
- ប្រើប្រាស់ដោយបាក់តេរី សារាយខៀវ
- មុនប្រើប្រាស់ អាសូតត្រូវផ្សំជាមួយសារធាតុផ្សេងទៀត។ | biology |
ហេតុអ្វីបានជាគេនិយាយថា បើគ្មានវដ្តរូបធាតុ នៅក្នុងស្ថានប្រព័ន្ធ នោះវត្ថុធាតុដើមសម្រាប់ជីវិតនឹងត្រូវអស់យ៉ាងឆាប់រហ័ស? | បានជាគេនិយាយថា បើគ្មានវដ្តរូបធាតុ នៅក្នុងស្ថានប្រព័ន្ធទេនោះវត្ថុធាតុដើមសម្រាប់ជីវិតនឹងត្រូវអស់យ៉ាងឆាប់រហ័ស ព្រោះអ្នកផលិតប្រើប្រាស់រូបធាតុដដែលៗដែលមានក្នុងមណ្ឌលជីវៈ ដើម្បីបង្កើតអាហារសម្រាប់អ្នកស៊ី។ សារធាតុមួយត្រូវបានប្រើប្រាស់បំបែកនឹងត្រឡប់ទៅក្នុងបរិស្ថានវិញ។ រូបធាតុដែលត្រូវប្រើកើតមានម្តងហើយម្តងទៀត។ | biology |
តើសកម្មភាពរបស់មនុស្សមានឥទ្ធិពលអ្វីខ្លះ ទៅក្នុងបរិយាកាស? | សកម្មភាពរបស់មនុស្សមានឥទ្ធិពលទៅក្នុងបរិយាកាសដូចជា ការដុតផូស៊ីលឥន្ធនៈដែលបង្កើតជាថាមពល ហើយបញ្ចេញនូវ CO2 យ៉ាងច្រើន ដូចជាផ្សែងរថយន្តម៉ូតូរោងចក្រ...។ | biology |
តើនាទីចម្បងរបស់ស្លឹករុក្ខជាតិគឺជាអ្វី? | នាទីចម្បងរបស់ស្លឹករុក្ខជាតិគឺជា កន្លែងផលិតអាហារសម្រាប់ការរស់នៅរបស់រុក្ខជាតិ តាមរយៈការធ្វើរស្មីសំយោគ។ | biology |
តើកាបូនឌីអុកស៊ីតផលិតចេញពីផូស៊ីលឥន្ធនៈដោយការប្រើប្រាស់របស់មនុស្សមានអ្វីខ្លះ? | កាបូនឌីអុកស៊ីតផលិតចេញពីផូស៊ីលឥន្ធនៈដែលមនុស្សប្រើប្រាស់មាន ផ្សែងម៉ូតូ ផ្សែងរថយន្ត រោងចក្រ និងការដុតសារធាតុផ្សេងៗទៀត។ | biology |
តើកត្តាខាងក្រៅអ្វីខ្លះ ដែលជះឥទ្ធិពលដល់ដំណើរដង្ហើមរបស់រុក្ខជាតិ? | កត្តាខាងក្រៅ ដែលជះឥទ្ធិពលដល់ដំណើរដង្ហើមរបស់រុក្ខជាតិគឺកម្រិតសីតុណ្ហភាព បរិមាណឧស្ម័នកាបូនិច និងអុកស៊ីសែន។ | biology |
តើកត្តារបាំងជីវសាស្ត្រមានអ្វីខ្លះ? | ឯកត្តះមានរូបរាងនិងទំហំប្រដាប់បន្តពូជខុសគ្នា។ ឯកត្តះធ្វើការបន្តពូជនៅរដូវនិងខែខុសគ្នា។ ការទាក់ទាញរវាងសត្វញីានិងសត្វឈ្មោលធ្វើការបន្តពូជមានរបៀបខុសគ្នា។ | biology |
តើកត្តារបាំងភូមិសាស្រ្ដមានអ្វីខ្លះ? | កត្តារបាំងភូមិសាស្រ្ដមាន ភ្នំទឹកកក ភ្នំភ្លើង ដៃសមុទ្រ។ | biology |
តើប៊ីដលនិងតាទុមធ្វើការពិសោធន៍ដូចម្តេច? តើស្ប៉អាចរស់បាននៅក្នុងមជ្ឈដ្ឋានណាខ្លះ? | គាត់បញ្ចាំងកាំរស្មីxទៅលើស្ប៉ ហើយយកស្ប៉ដែលបញ្ជាំងនោះទៅចិញ្ចឹមនៅក្នុងមេតាបូលីតខុសៗគ្នា។មជ្ឈដ្ឋានសម្បូរសារធាតុចិញ្ចឹមមជ្ឈដ្ឋានខ្សត់សារធាតុចិញ្ចឹម ដោយលាយមេតាបូលីត C និងមជ្ឈដ្ឋានខ្សត់សារធាតុចិញ្ចឹមលាយមេតាបូលីតD។ | biology |
ហេតុអ្វីបានជាចាំបាច់មានការសំយោគ ARNM? តីចលនការសំយោគ ARNM ធ្វើនៅឯណា? | ព្រោះព័ត៌មានសេនេទិចស្ថិតនៅជានិច្ចក្នុងណ្វៃយ៉ូ ឯការសំយោគប្រតេអីនធ្វើនៅ ក្នុងស៊ីតូប្លាសហើយត្រូវមានម៉ូលេគុលទៅចំលងក្រមគឺ ARNM។ ចលនការសំយោគ ARN ធ្វើនៅក្នុងណ្វៃយ៉ូ។ | biology |
តើម៉ូលេគុលណាដែលបង្កើត ARNM? តើ ADN សំយោគ ARNM ប៉ុន្មាន? | ម៉ូលេគុលដែលបង្កើត ARNM គឺអង្កត់មួយរបស់ ADN ដែលហៅថាសែន។ ADN សំយោគបាន AR NM ច្រើន។ | biology |
ដូចម្តេចហៅថាការចំលងព័ត៌មានសេនេទិច? | ការចំលងព័ត៌មានសនទិចគឺការចំលងតំណលំដាប់នុយក្លេអូទីតលើអង្កត់មួយ របស់ ADNឲ្យទៅជាតំណលំដាប់រីបូនុយក្លេអូទីតរបស់ARNM។ | biology |
ថាតើផេណូទីបជាអ្វី? តើផេណូទីបមានប្រភពពីអ្វី? | ផេណូទីបជាបណ្ដុំលក្ខណៈឫគំរូទិដ្ឋភាពខាងក្រៅរបស់ភាវៈរស់។ ផេណូអ៊ីតមានប្រភពពីប្រតេអ៊ុន។ | biology |
តើក្រមសេនេទិចមានលក្ខណៈដូចម្តេច? តើហេតុអ្វីបានជាក្រមសេនេទិចត្រូវបានប្រើប្រាស់រួមគ្នា? | មានលក្ខណៈជាសកលព្រោះគ្រប់ភាវៈរស់ប្រើប្រាស់ក្រមនេះរួមគ្នា។ ព្រោះភាវៈរស់ទាំងអស់មាននុយក្លេអូទីត4ប្រភេទសម្រាប់សំគាល់អាស៊ីតអាមីនេ20ប្រភេទ ហើយត្រីធាតុមួយកំណត់អាស៊ីតអាមីនេមួយ។ | biology |
តើ ARN និង ARNM ដូចគ្នានិងខុសគ្នាអ្វីខ្លះ? | លក្ខណៈដូចគ្នា កើតពីនុយក្លេអូទីតប្រភេទនិងមានច្រវាក់នុយក្លេអូទីតតែម្ខាង។ លក្ខណៈខុសគ្នា ARNM
- មាននុយក្លេអូទីតរាប់រយ
- ច្រវាក់ត្រង់
- មាននាទីចម្លងព័ត៌មានសេនេទិច
ARN
- មាននុយក្លេអូទីតកី70-80
- បត់បែនជាពពក3
- ដឹកនាំអាស៊ីតអាមីនចូលរួម បំណកប្រែក្រម។ | biology |
ក្រោយពេលដំឡើងទ្វេហើយ ហេតុអ្វីបានជាម៉ូលេគុល ADN កូនទាំងពីរបេះបិទទៅនឹង ម៉ូលេគុល ADN មេ? | ក្រោយដំឡើងទ្វេហើយម៉ូលេគុល ADNកូនពីរដូចគ្នាបេះបិទទៅនឹងម៉ូលេគុលADNមេ ព្រោះADNកូននិមួយៗមានច្រវាក់ម្ខាងជារបស់ADNមេដែលធ្វើជាពុម្ពគំរូសម្រាប់បប្កើតច្រវាក់ថ្មី ពោលគឺ ADNកូននីមួយៗមានច្រវាក់ម្ខាងជារបស់ ADNមនិងច្រវាក់ម្ខាងទៀតជាច្រវាក់ថ្មី។ | biology |
ឯកតារងទាំងពីររបស់រីបូសូមមានសភាពដូចម្តេច ហើយភ្ជាប់ទៅនឹងកន្លែងណានៃរីបូសូម? តើរីបូសូមមានកន្លែងពិសេសប៉ុន្មាន? | ឯកតាទាំងពីរភ្ជាប់គ្នា ហើយភ្ជាប់ខ្លួនទៅនឹងកូដុងផ្តើម AUG នៃ ARNm។ រីបូសូមមានកន្លែងពិសេសពីរគឺ ថត P សម្រាប់មេភ្នីននិងសម្រាប់ប៉ូលីប៉ិបទីត និងថត A សម្រាប់ ទទួលអាស៊ីតអាមីនេ។ | biology |
ពេលរីបូសូមលោតទៅមុខកន្លែង A ទំនេរតើមាន ARNt ដទៃចូលទៀតទេ? តើនៅក្នុងថត P នៃរីបូសូម អាស៊ីតអាមីនេដែលទម្លាក់ផ្ដុំគ្នា ដូចម្ដេច? | ពេលរីបូសូមមួយជំហានៗគឺ ត្រូវមាន ARNt ដឹកអាស៊ីតចូលទៅទម្លាក់ក្នុងរីបូសូមជានិច្ច ក្រោយពេលដែលកូរ៉ឹងនិងអង់ទីកូដុងបំពេញគ្នា។ គឺវាភ្ជាប់គ្នាពីមួយទៅមួយដោយចំណងប៉ិបទីត ហើយកាន់តែលូតវែងទៅ។ | biology |
ពេលដែលរីបូសូមផ្លាស់ទីដល់កូដុងស្លូប តើមានព្រឹត្តិការណ៏អ្វីកើតឡើង? ហេតុអ្វីបានជាកាលណារីបូសូមផ្លាស់ទីដល់កូដុងស្តុបធាតុសាំញាំទាំងនេះបំបែកចេញពីគ្នា? | ឯកតាទាំងពីររបស់រីបូសូមបំបែកចេញពីគ្នា ARNt ARNM និងច្រវាក់ប៉ូលីប៉ិបទីតក៏បំបែកចេញពីគ្នាដែរ។ ព្រោះកូដុងស្ប៉ជាកូដុងដែលបញ្ចប់សំយោគប្រូតេអ៉ីន។ | biology |
ពេលសំយោគប្រូតេអ៉ីនចប់ តើមានហេតុការណ៍អ្វីកើតឡើង? | មេត្យូនីនត្រូវផ្កាច់ចេញចំណងប៉ិបទីត បន្ទាប់ប្រូតេអ៊ីនដែលបានសំយោគហើយត្រូវបានដឹកជញ្ជូនទៅកន្លែងណាដែលត្រូវការ។ | biology |
ចូរប្រៀបធៀបADNនិងប្រូតេអ៉ីន? | - លក្ខណៈដូចគ្នា
+ ជាម៉ាក្រូម៉ូលេគុល
+ ម៉ូលេគុលនីមួយៗជាច្រវាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែរ
+ ម៉ូលេគុលនីមួយៗមានតំណល់ជាប់នុយក្លេអូទីតឫអាស៊ីតអាមីនជាក់លាក់។
- លក្ខណៈខុសគ្នា
ADN
- បង្ករឡើងដោយនុយក្លេអូទីត៤
- កើតពីច្រវាក់ (a.a) ២បំពេញគ្នា
- មាន (a.a) ច្រើន វែងម៉ាសធំ
- នុយក្លេអូទីត៣កំណត់ (a.a) មួយ
- តំណលំដាប់នុយក្លេអូទីត
- តំណលំដ... | biology |
ចូរនិយាយពីចលនការចម្លងក្រម? | ចលនាការចម្លងក្រមប្រព្រឹត្តទៅនៅលើម៉ូលេគុលADNនៅចន្លោះវគ្គក្រោមអំពើរបស់អង់ស៊ីមARNប៉ូលីមេរ៉ាស។ វាមាននាទី៖
- ទទួលស្គាល់សញ្ញាសេនេទិចដែលអាចឲ្យផ្តើមនិងបញ្ចប់ការសំយោគម៉ូលេគុល ARNm នៅត្រង់កន្លែងជាក់លាក់។
- បើកម៉ូលេគុល ADNដោយការផ្តាច់សម្ព័ន្ធអ៊ីដ្រូសែនដែលភ្ជាប់ច្រវាក់ទាំងពីររបស់ADN។
- ធ្វើឲ្យមានប៉ូលីមែរកម្មនៃរីបូនុយក្លេអូទីត៖
រីប... | biology |
តើមានបាតុភូតអ្វីកើតឡើងនៅពេលដែលរីបូសូមលោតដល់កូដុង? | នៅពេលរីបូសូមលោតដោយកូដុងស្តុបចលនការសំយោគប្រូតេអ៊ីនត្រូវបានបញ្ចប់ដោយ ARNm ARNt រីបូសូមច្រវាក់ប៉ូលីប៉ិបទីតត្រូវបំបែកចេញពីគ្នា ហើយមេត្យូនីនក៏ផ្តាច់ចេញពីច្រវាក់ប៉ូលីប៉ិបទីត។ | biology |
តើកោសិកាទាំងអស់សំយោគប្រូតេអ៉ីនទាំងអស់ក្នុងពេលតែមួយឬទេ? | កោសិកាទាំងអស់មិនសំយោគប្រតេអ៊ុនទាំងអស់ក្នុងពេលតែមួយទេគឺក្នុងកោសិកានីមួយៗមានតែសែនមួយចំនួនទេដែលមានសកម្មភាពគឺសែនឱមួយៗសំយោគប្រូតេអ៊ីនណាដែលចាំបាច់ ហើយ៍នៅពេលដែលឺវាត្រូវការប៉ុណ្ណោះ។ | biology |
តើ ARNt ដែលទម្លាក់អាស៊ីតអាមីនេ ហើយស្ថិតនៅក្នុងរីបូសូមរហូតឫទេ? តីរីបូសូមមានសកម្មភាពដូចម្តេចក្នុងដំណាក់ការលូតវែង? | វាចាកចេញដើម្បីឲ្យថត Aទំនេរសម្រាប់ទទួល ARNt ថ្មី។ ផ្លាស់ទីតាមបណ្តោយ ARNmដោយលោតជាជំហានៗហើយមួយជំហានស្មោះមួយកូដុង។ | biology |
Khmer QnA Instruction-Tuning Dataset
This dataset is a collection of question-and-answer pairs in the Khmer language, curated for instruction fine-tuning of language models. It is organized into four main categories:
- General — everyday knowledge, common facts, and miscellaneous topics
- Law — questions and answers related to Cambodian law and legal concepts
- Biology — general biology-related questions and scientific concepts
- Geography — questions about geographic knowledge, locations, and related facts
Data Source
The data was collected from khsearch.com, a Khmer-language search and reference platform, in accordance with the site's robots.txt permissions.
Data Format
Each entry is a Q&A pair suitable for instruct-style fine-tuning, structured with a category label, a question field, and an answer field, in CSV format.
Intended Use
This dataset is intended for fine-tuning or evaluating language models on Khmer-language question answering and instruction following, particularly for improving performance on Khmer-specific knowledge domains such as law, biology, geography, and general topics.
Language
Khmer (km)
Limitations
- The dataset was scraped from a single web source, so it may reflect that source's biases, coverage gaps, or factual inaccuracies.
- Answers have not been independently fact-checked or verified against authoritative legal or scientific sources.
- Coverage across the four categories may be uneven.
License
MIT
- Downloads last month
- 12