Datasets:
word large_stringlengths 1 39 | pronunciation large_stringlengths 3 68 | poly large_stringclasses 12
values | pos large_stringclasses 52
values | definition large_stringlengths 2 2.93k | examples large_stringlengths 0 3.03k |
|---|---|---|---|---|---|
ក | [ក] | ន. | តួព្យញ្ជនៈទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [k] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។ | ||
ក | [ក] | កិ. | តាំងផ្ដើម, តាំងធ្វើ : | កសាង, កកើត, កចេតិយ, កភូមិ។ | |
ក | [ក] | ១) | ន. | អវយវៈដែលតពីក្បាលទៅស្មាឬទៅខ្លួននៃមនុស្សសត្វ : | កមនុស្ស, កមាន់។ |
ក | [ក] | ២) | ន. | កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : | កដប, កក្អម។ |
ក | [ក] | ៣) | ន. | ផ្នែកនៃដៃឬជើងដែលតភ្ជាប់ពីប្រអប់ដៃទៅកំភួនដៃឬពីប្រអប់ជើងទៅកំភួនជើង : | កដៃ, កជើង។ |
ក | [ក] | ៤) | ន. | ជាយអាវខាងលើនៅជុំវិញកឬត្រង់កន្លែងស៊កក្បាលបាន : | អាវកឌុប, អាវកវៀល។ |
ក | [ក] | ៥) | ន. | ផ្នែកដែលតភ្ជាប់ពីដៃចង្កូតទៅតួកង់ឬម៉ូតូ : | កកង់, កម៉ូតូ។ |
ក | [ក] | ៦) | ន. | ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : | កស្រូវ, កកួរ។ |
ក | [ក] | ៧) | ន. | ផ្នែកស្ដួចដែលតភ្ជាប់ទៀបកោះទៅនឹងផ្ទៃដីគោក : | កទៀបកោះ។ |
កក | [កក] | គុ.កិ., គុ. | កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា : | មើលទៅឃើញមនុស្សកក, ឈរកក។ | |
កកកុញ | [កក-កុញ] | គុ.កិ. | ច្រើនត្រៀបត្រា ច្រើនកុះករ ណែនណាន់តាន់តាប់ : | ពិធីបុណ្យអុំទូកមានមនុស្សច្រើនកកកុញ។ | |
កកស្ទះ | [កក-ស្ទះ] | កិ. | មិនអាចផ្លាស់ទី រំកិល ងាក កម្រើក ឬធ្វើចលនាបាន ដោយសារមានរបស់គរជាប់បន្តគ្នាឬមនុស្សច្រើនណែនណាន់តាន់តាប់ : | ចរាចរណ៍កកស្ទះ។ | |
កក | [កក] | កិ. | ប្រែពីរាវទៅជាខន់ឬទៅជារឹង : | ទឹកផ្ដើមកកនៅសីតុណ្ហភាពក្រោមសូន្យអង្សា។ | |
កក | [កក] | គុ. | ដែលកក ដែលប្រែពីរាវទៅជាខន់ឬរឹង : | ចំណុចកករបស់ទឹកនៅសូន្យអង្សា។ | |
កក | [កក] | គុ. | ដែលត្រជាក់ មិនក្ដៅ (ចំណីអាហារ) : | បាយកក។ | |
កករ | [ក-ក] | ១) | ន. | ផង់ឬកម្ទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម : | កករប្រេង។ |
កករ | [ក-ក] | ២) | ន. | (គីមី.) កាកសំណល់នៃសារធាតុមិនរលាយនៅក្នុងសូលុយស្យុងមួយ : | បន្ថែមភ្នាក់ងារធ្វើឱ្យរងជាកករ។ |
កករ | [ក-ក] | ៣) | គុ. | ដែលមានសភាពមិនជ្រះថ្លា : | កករទឹកបាតពាង។ |
កករ | [ក-ក] | ន. | សភាពមិនជ្រះថ្លានៃចិត្ត : | សេចក្ដីសង្ស័យនាំឱ្យមានកករក្នុងចិត្ត។ | |
កករចិត្ត | [ក-ក-ចិត] | ន. | ចិត្តសៅហ្មងហាក់ដូចជាមានកករ។ | ||
កកាត | [ក-កាត] | គុ.កិ. | ដែលនៅសល់តិច, ដែលនៅសល់រលាបៗ : | ទឹកសម្លនៅសល់កកាតនឹងបាតឆ្នាំង។ | |
កកាយ | [ក-កាយ] | កិ. | កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ) : | មនុស្សកកាយដី, មាន់កកាយដី, អណ្ដើកកកាយដី។ | |
កកិចកកុច | [ក-កិច-ក-កុច] | គុ. | ដែលមានចិត្តវៀច, មានគំនិតគេចកែ : | មនុស្សកកិចកកុច។ | |
កកិត | [ក-កិត] | កិ. | ពាល់, ដដុសឬប៉ះយ៉ាងស្រាល។ | ||
កកិល | [ក-កិល] | កិ. | ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត : | មនុស្សខ្វិនកកិលដូចកូនក្មេង។ | |
កកូរ | [ក-កូ] | កិ. | កូរញយៗ : | កកូរត្រុំឬ កកូរសម្ល។ | |
កកូរ | [ក-កូ] | ន. | ឈ្មោះសម្លខ្មែរមួយប្រភេទ : | សម្លកកូរ។ | |
កកូរកកាយ | [ក-កូ-ក-កាយ] | ១) | កិ. | សសោះជ្រាវរាវរកអ្វីមួយ : | គាត់យកដែកកកូរកកាយរករបស់អេតចាយ។ |
កកូរកកាយ | [ក-កូ-ក-កាយ] | ២) | កិ. | (ព.ប្រ.) សើរើ ជ្រៀតជ្រែក បង្ករឿងដែលស្ងប់ហើយឱ្យផុសឡើងវិញ : | រឿងនោះបានស្ងប់យូរហើយ តែមកកកូរកកាយឡើងវិញ។ |
កកេបកកាប | [ក-កេប-ក-កាប] | គុ.កិ. | ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរឬប្រឹងឡើងឱ្យបានឆាប់ : | ខំឡើងដើមឈើកកេបកកាប។ | |
កកេរ | [ក-កេ] | កិ. | ខាំរឿយៗ ដើម្បីឱ្យដាច់ : | កកេរពោត, កណ្ដុរកកេរទូ។ | |
កកេះ | [ក-កេះ] | កិ. | កេះរឿយៗ ដោយក្រចកជាដើម។ | ||
កកែកកកោក | [ក-កែក-ក-កោក] | គុ.កិ., ន. | សម្ដីនិយាយគ្នាឮសូរកោកៗ ច្រើនដង។ | ||
កកែកករ | [ក-កែ-ក-ក] | គុ.កិ., ន. | សម្ដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី : | កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ។ | |
កកែងកកោង | [ក-កែង-ក-កោង] | គុ., ន. | កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន។ | ||
កកែប | [ក-កែប] | ន. | អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ : | កកែបគោ, កកែបក្របី។ | |
កកោក | [ក-កោក] | គុ.កិ., ឧ. | សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ : | និយាយកកោក។ | |
កកោស | [ក-កោស] | កិ. | កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឱ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ។ | ||
កកោះ | [ក-កោះ] | ន. | ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្ដារក្រាលឬក្ដារងឿ។ | ||
កក់ | [កក់] | កិ. | ជម្រះសក់ឱ្យស្អាត : | កក់សក់។ | |
កក់ | [កក់] | កិ. | ធ្វើឱ្យទទឹកជោក : | ភ្លៀងកក់។ | |
កក់ | [កក់] | កិ. | បញ្ចាំទុកមុន, ឱ្យមុនជាការបញ្ចាំចិត្ត : | ខ្ញុំបានកក់ប្រាក់ឱ្យគេរួចហើយ។ | |
កក់ | [កក់] | ន. | ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើធ្វើកន្ទេល : | កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង។ល។ | |
កក់ | [កក់] | ន. | ឈ្មោះប្រដាប់ម្យ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក : | ទឹកធ្លាក់ចេញពីកក់។ | |
កក់ក្ដៅ | [កក់-ក្ដៅ] | ១) | កិ. | ក្ដៅល្មម ក្ដៅស្រួល : | ភួយនេះកក់ក្ដៅណាស់។ |
កក់ក្ដៅ | [កក់-ក្ដៅ] | ២) | កិ., គុ.កិ. | (ព.ប្រ.) ពេញចិត្ត រីករាយ, សង្ឃឹម ជឿជាក់ ទុកចិត្ត : | ពូកក់ក្ដៅដោយក្មួយមានការងារធ្វើ, ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ |
កក់ក្ដៅ | [កក់-ក្ដៅ] | គុ. | ដែលជឿជាក់ ដែលទុកចិត្ត : | គ្រួសារកក់ក្ដៅ។ | |
កក្កដ | [ក័ក-កៈ-ដៈ] | ន. | ឈ្មោះខែទី ៤នៃសុរិយគតិ, មាន ៣១ថ្ងៃ។ សព្វថ្ងៃប្រើជា កក្កដា រាប់ជាខែ ទី ៧។ | ||
កក្កដា | [ក័ក-កៈ-ដា] | ន. | ឈ្មោះខែទី ៧តាមសុរិយគតិ មាន ៣១ថ្ងៃ និងរាសីរូបក្ដាម។ | ||
កក្រិត | [ក-ក្រិត] | គុ.កិ. | ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឱ្យប្លែកឡើង : | មនុស្សនោះខ្មៅកក្រិត គឺខ្មៅឥតរសជាតិ។ | |
កក្រើក | [ក-ក្រើក] | កិ. | កម្រើក, រញ្ជួយ, របើកឡើង។ | ||
កក្រើកញាប់ញ័រ | [ក-ក្រើក-ញាប់-ញ័រ] | កិ. | កក្រើកញ័រយ៉ាងញាប់សព្វអន្លើ។ | ||
កក្រើករំជួល | [ក-ក្រើក-រំ-ជួល] | កិ. | កក្រើករញ្ជួយជ្រួលច្របល់។ | ||
កក្រើករំពើក | [ក-ក្រើក-រំ-ពើក] | កិ. | កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង។ | ||
កក្រោះ | [ក-ក្រោះ] | គុ. | ដែលឥតរសជាតិ : | សោះកក្រោះ។ | |
កក្លាក់ | [ក-ក្លាក់] | គុ.កិ. | ច្រើននិយាយផ្សំជាមួយនឹងពាក្យ ហៀរ : | ហៀរកក្លាក់។ | |
កក្លូក | [ក-ក្លូក] | គុ.កិ. | ដែលរាវខ្លាំង, ដែលមានទឹកច្រើន : | រាវកក្លូក។ | |
កក្អាក | [ក-ក្អាក] | គុ.កិ. | ដែលឮសូរក្អាកៗច្រើនដង (សើច) : | សើចកក្អាក។ | |
កក្អាកកក្អាយ | [ក-ក្អាក-ក-ក្អាយ] | គុ., គុ.កិ. | ក្អាកក្អាយខ្លាំង, សប្បាយរីករាយខ្លាំង។ | ||
កក្អាយ | [ក-ក្អាយ] | ប. | ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កក្អាក : | សើចកក្អាកកក្អាយ។ | |
កក្អិច | [ក-ក្អិច] | គុ.កិ. | ពាក្យសម្រាប់ចម្រើនពាក្យមាត់ឱ្យប្លែកឡើង (ត្រី) : | ត្រីមាត់កក្អិច។ | |
កក្អិច | [ក-ក្អិច] | ប. | ពាក្យសម្រាប់និយាយផ្សំនឹង កក្អៀក ថា កក្អិចកក្អៀក គឺ ឮសូរមាត់សើចច្រើនពុំដាច់សូរ : | សើចលេងកក្អិចកក្អៀក។ | |
កក្អិល | [ក-ក្អិល] | គុ.កិ., គុ. | ពាក្យសម្រាប់ចម្រើនពាក្យ និយាយ, សម្ដី ឱ្យប្លែកឡើង : | និយាយកក្អិល, សម្ដីកក្អិល។ | |
កក្អឹក | [ក-ក្អឹក] | គុ.កិ., គុ. | ក្អឹកៗច្រើនដងមិនដាច់សូរ : | សើចកក្អឹក។ | |
កក្អៀក | [ក-ក្អៀក] | គុ.កិ., ឧ. | ក្អៀកៗច្រើនដងមិនដាច់សូរ : | សើចកក្អៀក។ | |
កក្អៀច | [ក-ក្អៀច] | គុ.កិ. | ពាក្យសម្រាប់ចម្រើនពាក្យចុះឱ្យប្លែក ឱ្យច្រើនឡើង (ដង្កូវ) : | ដង្កូវចុះកក្អៀច។ | |
កខិកកខក់ | [ក-ខិក-ក-ខក់] | ១) | កិ. | ឈ្លក់; រង្គោះ។ | |
កខិកកខក់ | [ក-ខិក-ក-ខក់] | ២) | ឧ. | សូរឮដោយឈ្លក់ទឹក, ដោយរង្គោះ។ | |
កខិបកខុប | [ក-ខិប-ក-ខុប] | គុ.កិ., គុ. | ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត : | អរកខិបកខុប។ | |
កខឹក | [ក-ខឹក] | គុ.កិ., ឧ. | ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) : | សើចកខឹក។ | |
កខុប | [ក-ខុប] | ន. | ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក។ | ||
កខូស | [ក-ខូស] | ឧ. | (ម.ព. រខូស)។ | ||
កខ្វក់ | [ក-ខ្វក់] | គុ. | ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក។ | ||
កខ្វិក | [ក-ខ្វិក] | ប. | ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ កខ្វក់ : | កខ្វិកកខ្វក់។ | |
កខ្វេសកខ្វាស | [ក-ខ្វេស-ក-ខ្វាស] | គុ.កិ., គុ. | ដែលមានដំណើរខ្វេសខ្វាសរឿយៗ : | វារកខ្វេសកខ្វាស។ | |
កង | [កង] | គុ.កិ., គុ. | ដែលឮស៊ានរំពង, អឺងកង : | ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង។ | |
កង | [កង] | កិ. | ចាប់ត្រកង; ធ្វើឱ្យមូលជាវង់ : | កងចំបើងមួយកង, គោកងកន្ទុយ។ | |
កង | [កង] | ន. | នាមរនាប់សម្រាប់ប្រើភ្ជាប់ទៅនឹងចំនួននៃអ្វីៗដែលមានបរិមាណល្មមត្រកង, ល្មមក្រសោបបាន : | ឧសមួយកង, ស្មៅមួយកង។ | |
កង | [កង] | ន. | ពួក, ក្រុម, សង្កាត់, ចង្កោម : | កងទ័ព, កងឃុំ, កងខេត្ត, កងធម៌។ | |
កងកម្លាំង | [កង-កំ-ឡាំង] | ន. | ក្រុមមនុស្សដែលមានភារកិច្ចការពារសុវត្ថិភាពឬសន្តិសុខ : | កងកម្លាំងការពារព្រំដែន, កងកម្លាំងរក្សាសន្តិភាព។ | |
កងកម្លាំងប្រដាប់អាវុធ | [កង-កំ-ឡាំង-ប្រ-ដាប់-អា-វុត] | ន. | បន្សំរវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់ប្រជាជាតិមួយ : | កងកម្លាំងប្រដាប់អាវុធកម្ពុជា។ | |
កងកាំភ្លើងធំ | [កង-កាំ-ភ្លើង-ធំ] | ន. | ក្រុមទាហានដែលមានជំនាញ និងទទួលភារកិច្ចបញ្ជាកាំភ្លើងធំ : | គាត់ជាមេបញ្ជាការកងកាំភ្លើងធំ។ | |
កងនាវា | [កង-នា-វា] | ន. | អង្គភាពកងទ័ពដែលជាផ្នែកមួយនៃកងទ័ពជើងទឹក មានជំនាញខាងនាវាចរណ៍។ | ||
កងរាជអាវុធហត្ថ | [កង-រាច-អា-វុត-ហ័ត] | ន. | ផ្នែកនៃកងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់លើពលរដ្ឋស៊ីវិលនិងយោធា : | កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត។ | |
កងអន្តរាគមន៍ | [កង-អន់-តៈ-រ៉ា-គំ] | ន. | កងកម្លាំងដែលមានភារកិច្ចជួយសម្របសម្រួលក្នុងបញ្ហាសន្តិសុខឬគ្រោះអាសន្នណាមួយ : | កងអន្តរាគមន៍ពិសេស, កងអន្តរាគមន៍រថពាសដែក, កងអន្តរាគមន៍ជើងទឹក។ | |
កង | [កង] | ន. | ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក : | កងដៃ, កងជើង, កងក្រវិល។ | |
កងក | [កង-ក] | ន. | គ្រឿងអលង្ការម៉្យាងសម្រាប់ពាក់នៅនឹងក មានសណ្ឋានជារង្វង់ធ្វើពីវត្ថុធាតុផ្សេងៗ : | ខ្មែរបុរាណនិយមពាក់កងក។ | |
កងកន់ | [កង-កន់] | ន. | គ្រឿងប្រដាប់ដែលធ្វើពីមាស, ប្រាក់ ឬស្ពាន់ មានរង្វង់មូលសម្រាប់ស៊កបញ្ចូលត្រង់ដើមដៃឬកជើង : | ស្ត្រីល្ខោនហ្លួងពាក់សង្វារកងកន់។ | |
កងទងឈូក | [កង-ទង-ឈូក] | ន. | គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈដែលផ្នែកខាងចុងទាំងពីរខាងទល់មុខគ្នារចនាដូចផ្កាឈូកក្រពុំសម្រាប់ពាក់នៅកជើងនៃអ្នករបាំបុរាណខ្មែរ ហើយក៏មានពាក់នៅកដៃផងដែរ : | កងទងឈូកក៏មានពាក់លម្អកជើងកូនក្រមុំក្នុងពិធីមង្គលការដែរ។ | |
កងទ្រនាប់ | [កង-ទ្រ-នាប់] | ន. | កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ : | កងទ្រនាប់ខ្ចៅស័ង្កសីប្រក់ដំបូល, កងទ្រនាប់ខ្ចៅឡាន។ | |
កងរាក់ | [កង-រាក់] | ន. | កងដៃមួយប្រភេទ ដែលមានមុខកាត់បីជ្រុងរាងដូចទ្រនុងខ្នងសត្វពស់ដោយមានឆ្លាក់ក្បាច់ភ្ញី។ | ||
កងរឹត | [កង-រឹត] | ន. | ប្រដាប់រឹតបន្តឹងសាច់ក្រណាត់ មានសណ្ឋានជារង្វង់ប្រើក្នុងការដេរប៉ាក់ : | កងរឹតប្រើខ្ចៅមួល។ | |
កង | [កង] | ន. | ឈ្មោះនំមួយប្រភេទធ្វើពីម្សៅដំណើប លញ់ជារាងកង បង់ខ្លាញ់ រួចយកទៅជ្រលក់ទឹកស្ករត្នោតរំងាស់លាយល្ងសពីលើ។ | ||
កងកេង | [កង-កេង] | ន. | (ម.ព. កេងកង¹)។ | ||
កងគ្រាប់ | [កង-គ្រាប់] | ន. | ផ្នែកមេកានិកសម្រាប់ទ្រទ្រង់ផ្នែកមួយទៀតដែលមានចលនារង្វិលជុំវិញអ័ក្ស ដើម្បីជួយសម្រួលចលនានិងកាត់បន្ថយការកកិត។ | ||
កងចល័ត | [កង-ចៈ-ឡាត់] | ន. | ក្រុមយុវជននៅក្នុងសម័យខ្មែរក្រហមដែលអាចចល័តពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការងារបង្កបង្កើនផល។ | ||
កងចៅ | [កង-ចៅ] | ន. | ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះ កាលពីបុរាណ គេជ្រើសរើសយកតែកូនចៅពលឬរបឹប)។ | ||
កងឈ្លប | [កង-ឈ្លប] | ន. | ក្រុមស៊ើបការណ៍នៅក្នុងសម័យខ្មែរក្រហម។ | ||
កងទ័ព | [កង-ទាប់] | ន. | ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, សេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ មាតុភូមិ រកសន្តិសុខជូនប្រជាជននិងស្រុកទេស។ | ||
កងទ័ពជើងគោក | [កង-ទាប់-ជើង-គោក] | ន. | អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនគោក : | កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានបញ្ចប់ការហ្វឹកហ្វឺនជំនាញបោសសម្អាតមីន។ |
Khmer-Khmer Dictionary — cleaned for model training
This is not the original dictionary. It is a cleaned version of the Khmer Dictionary 2022 (វចនានុក្រមខ្មែរ ២០២២) of the National Council of Khmer Language (NCKL), Royal Academy of Cambodia, reshaped for training models. Rows were removed and fields were changed, as listed below. For the authoritative text, use the official NCKL dictionary.
One row per sense, in the flat layout of metythorn/khmer-khmer-dictionary. Every row has both a word and a pronunciation.
Summary
| rows | |
|---|---|
| Original dictionary rows | 44,698 |
| Removed (word without pronunciation) | 164 |
| This dataset | 44,534 (38,511 unique words) |
What was removed
164 rows that had a word but no pronunciation:
| rows | example | |
|---|---|---|
| Idioms, proverbs and sayings (sub-entries) | 161 | អន្ទង់វែងកុំរកឆ្នាំងវែង, កណ្ដៀរកោរកណ្ដុរកាត់ |
| Headwords without pronunciation | 2 | ភ្នែកសព្រាត, សច្ច |
| Second sense of one of those headwords | 1 | ភ្នែកសព្រាត |
Apart from ភ្នែកសព្រាត, every removed word still appears in this dataset in another entry that has a
pronunciation.
What was changed
| change | rows | example |
|---|---|---|
| Additional senses filled in: the original leaves word and pronunciation blank on the 2nd, 3rd … sense of a word; they are copied from the entry | 3,611 | 2nd sense of កង់បី → កង់បី [កង់-បី] |
| Sub-entries use their own word (the original puts the headword in the word column and the sub-word elsewhere) | 13,464 | ហ្វារ → ហ្វារសមុទ្រ [ផា-សៈ-ម៉ុត] |
| Homograph markup converted to superscript numbers | 518 cells | កេងកង{¥¥}១{££} → កេងកង¹ |
| Columns kept: word, pronunciation, poly, pos, definition, examples (etymology, notes and internal IDs dropped) | all |
Columns
| column | example | description |
|---|---|---|
word |
កង់ទីន | headword or sub-entry |
pronunciation |
[កង់-ទីន] | NCKL Khmer-script respelling, - between syllables; alternatives joined with ឬ. Exactly as in the source dictionary, not cleaned: reading notes such as [ភ័ស] (ជើង ត) and source typos are kept |
poly |
១) | sense number when the word has several senses |
pos |
ន. | part of speech (ន. noun, កិ. verb, គុ. adjective, …) |
definition |
(ម.ព. អាហារដ្ឋាន)។ | definition |
examples |
usage examples |
from datasets import load_dataset
ds = load_dataset("phonsobon/khmer-khmer-dictionary", split="train")
Known issues
About 20 phrase sub-entries carry only their headword's pronunciation in the original dictionary
(e.g. ហាមាត់ចង្គ្រុង [ហា], រាជ្យសម្បត្តិ [រាច]). They are kept here as in the source. For
pronunciation (G2P) training, use phonsobon/khmer-G2P,
where these and other unusable pairs are removed and the data is split into train / validation / test.
Built with build_khmer_khmer_dictionary.py (in this repository) from the raw NCKL CSV.
- Downloads last month
- 29