t_id
int64
1
3.77k
t_cat_id
int64
1
18
t_main_kh
stringlengths
1
48
t_main_en
stringlengths
2
78
t_main_fr
stringlengths
4
78
t_isimg
int64
0
1
t_desc
stringlengths
13
3.51k
t_lookup
float64
1
3.76k
t_active
int64
1
1
created_at
stringclasses
1 value
updated_at
stringclasses
1 value
1,201
8
ឃ្លា
clause
proposition (f.)
0
មើលពាក្យ {vv1}អនុប្រយោគ{vv2}
1,202
1
2022-01-01 12:00:00
2022-01-01 12:00:00
1,202
8
អនុប្រយោគ
clause
proposition (f.)
0
អនុប្រយោគជាផ្នែកមួយនៃល្បះ/ប្រយោគដែលមានកិរិយាសព្ទស្នូលតែមួយ, ឧទាហរណ៍ ៖ - ខ្ញុំស្គាល់មនុស្សម្នាក់។ - ភ្នំពេញជារាជធានីប្រទេសកម្ពុជា។ អនុប្រយោគអាចជា អនុប្រយោគគោល (proposition principale) ឬ អនុប្រយោគរណប (proposition subordonnée) ។ ឧទាហរណ៍ ៖ ល្បះ “ខ្ញុំបានជួបបុរសម្នាក់ដែលជាអ្នកកាសែត។ ” មានពីរអនុប្រយោគ គឺ ៖ - អនុប្រយោគគោល ៖ “ខ្ញុំបានជួបបុរសម្នាក់” - អនុប្រយោគរណប ៖ “ដែលជាអ្នកកាសែត ”។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,203
8
អនុសព្ទ
hyponym
hyponyme
0
ពាក្យដែលមានន័យចំណុះឱ្យពាក្យមួយទៀតដែលជាមហាសព្ទ, ឧទាហរណ៍ ៖ - ក្នុងភាសាខ្មែរ ៖ ពាក្យ ឆ្កែ ជាអនុសព្ទ ធៀបនឹងពាក្យ សត្វ ដែលជាមហាសព្ទ, ពាក្យ ម៉ូតូ ជាអនុសព្ទ ធៀបនឹងពាក្យ យានយន្ត ដែលជាមហាសព្ទ,...។ - ក្នុងភាសាបារាំង ៖ ពាក្យ écarlate ជាអនុសព្ទ ធៀបនឹងពាក្យ rouge ដែលជាមហាសព្ទ, ពាក្យ chat ជាអនុសព្ទ ធៀបនឹងពាក្យ animal ដែលជាមហាសព្ទ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,204
8
ផ្នត់ជែក
infix
infixe (m.)
0
មើលពាក្យ {vv1}អន្តេបទ{vv2}
1,205
1
2022-01-01 12:00:00
2022-01-01 12:00:00
1,205
8
អន្តេបទ
infix
infixe (m.)
0
អព្ភាសបទ/ផ្នត់មួយបែបដែលគេដាក់ជ្រៀតចូលក្នុងពាក្យ ដើម្បីបង្កើតពាក្យកម្លាយ, ឧទាហរណ៍ ៖ - ចាំ + [-ម-] > ឆ្មាំ, - គាប + [-ន-] > ឃ្នាប, ...។ បញ្ជាក់ : លោកគ្រូ នៅ ស៊ុន បានផ្ដល់យោបល់ថា “អន្តរ/អន្តរា” មានន័យដូច “inter” នៃភាសាបារាំង, ឧទាហរណ៍ ៖ អន្តរជាតិ = inter-national, អន្តរក្រសួង = inter-service,... ដូច្នេះ វាក្យសព្ទ “អន្តរាបទ” របស់លោក កេង វ៉ាន់សាក់ ត្រូវគ្នានឹង “interfixe” ដែលមានក្នុងភាសារុស្ស៊ី គឺមិនមែន “infixe” ទេ គប្បីយើងប្រែពាក្យ “infixe”ថា “អន្តេបទ” វិញ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,206
8
ផ្នត់
affix
affixe (m.)
0
មើលពាក្យ {vv1}អព្ភាសបទ{vv2}
1,207
1
2022-01-01 12:00:00
2022-01-01 12:00:00
1,207
8
អព្ភាសបទ
affix
affixe (m.)
0
បញ្ញត្តិនេះត្រូវបានគេសម្គាល់ដោយពាក្យផ្សេងៗគ្នា ៖ - បទភ្ជាប់ (អៀវ កើស, ភាសាខ្មែរ, បណ្ណាគារមិត្តសេរី, ១៩៦៧, ទំព័រ ១៦៨) - អព្ភាសបទ (កេង វ៉ាន់សាក់, មូលភាពនៃការបង្កើតពាក្យថ្មី, រោងពុម្ពទេព, បណ្ណាគាររស្មីកម្ពុជា, ១៩៦៣,ទំព័រ ១៤៣) - ផ្នត់ (ក្រសួងអប់រំ, វេយ្យាករណ៍ថ្នាក់ទី៦, មជ្ឈមណ្ឌលនិពន្ធកម្មវិធីនិងសៀវភៅសិក្សា, ១៩៨២ , ទំព័រ ១) គណៈកម្មការបច្ចេកស័ព្ទភាសាវិទ្យានិងអក្សរសិល្ប៍ សម្រេចជ្រើសរើសយក អព្ភាសបទ/ផ្នត់ និង កំណត់និយមន័យដូចតទៅ : រូបតាសម្រាប់ប្រើដើម្បីបង្កើតពាក្យកម្លាយ/កម្លាយលើកម្លាយ សម្រាប់ភ្ជាប់នឹង ៖ - ពាក្យឫស, ឧទាហរណ៍ ៖ ដឹង + អព្ភាសបទ [ប៉-] > ប្ដឹង, - ពាក្យកម្លាយម្ដងហើយ, ឧទាហរណ៍ ៖ ប្ដឹង + អព្ភាសបទ [-អ΄ណ-] > បណ្ដឹង, - ឫស ក្នុងភាសាបារាំង, ឧទាហរណ៍ ៖all + អព្ភាសបទ er > aller; form + អព្ភាសបទ [ -sjɔ̃ ] (-tion) > [ fɔrmasjɔ̃ ] (formations) ,..។ លោក កេង វ៉ាន់សាក់ ចែកអព្ភាសបទជា បុព្វបទ, អន្តរាបទ និង បច្ឆិមបទ។ ក្រុមអ្នកនិពន្ធនៃវេយ្យាករណ៍ក្រសួងអប់រំ ចែកផ្នត់ជា ផ្នត់ដើម, ផ្នត់ជែក និង ផ្នត់ចុង។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,208
8
អាគម
epenthesis
épenthèse (f.)
0
សទ្ទតាដែលឥតទាក់ទងនឹងជាតិសព្ទ កើតឡើងក្នុងពាក្យឬកន្សោមពាក្យខ្លះ ដើម្បីជាវិសាលសូរ ឬ ដើម្បីសម្រួលអំណាន, ឧទាហរណ៍ ៖ - ភាសាបរទេស : lat. camera > frs chambre (b ជាអាគម) , lat. hibernum > it./port. inverno (n ជាអាគម) ។ - ភាសាខ្មែរ ៖ ជង់ > ជ្នង់ > ជ្រនង់ [crɔnɔŋ] ([rɔ] ជាអាគម) , ចតុ + អង្គ > ចតុរង្គ (រ ជាអាគម) , ឆ + អភិញ្ញា > ឆឡភិញ្ញា (ឡ ជាអាគម តាមឯកឧត្តម ឈន អៀម ) ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,209
7
កាលវិទ្យា
chronology
chronologie (f.)
0
ការសិក្សាអំពីលំដាប់នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។ ឧទាហរណ៍ ៖ ភ្នែកទាំងគូនៃប្រវត្តិវិទ្យាគឺកាលវិទ្យានិងភូមិវិទ្យា។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,210
7
កាលប្រវត្តិ
chronological
chronologique
0
ដែលរៀបតាមលំដាប់កាល។ ឧទាហរណ៍ ៖ បញ្ជីឈ្មោះតាមលំដាប់កាលប្រវត្តិ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,211
7
កាលសម័យ
period
période (f.)
0
រយៈពេលមួយនៃប្រវត្តិសាស្រ្តដែលវែងជាងសម័យ។ ឧទាហរណ៍ ៖ កាលសម័យបុរេអង្គរចែកជាពីរសម័យ គឺសម័យនគរភ្នំនិងសម័យចេនឡា។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,212
7
កាលសម័យបុរេប្រវត្តិ
prehistoric times
temps préhistoriques (m.)
0
កាលសម័យដែលចាប់ផ្ដើមពីការកកើតមនុស្សលើផែនដីប្រហែល៥លានឆ្នាំមុននិងបញ្ចប់ដោយការបង្កើតអក្សរប្រហែលជាង ៥ ០០០ឆ្នាំកន្លងទៅ។ ឧទាហរណ៍ ៖ ប្រទេសអេហ្ស៊ីប និង មេសូប៉ូតាមី ឆ្លងផុតពីកាលសម័យបុរេប្រវត្តិនៅឆ្នាំ៣ ០០០មុនគ.ស.។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,213
7
កាលសម័យប្រវត្តិសាស្ត្រ
historic times
période historique (f.)
0
ដំណាក់កាលនៃប្រវត្តិសាស្រ្តចាប់ពីមនុស្សចេះប្រើអក្សរនិងរក្សាទុកឯកសារសរសេរ។ ឧទាហរណ៍ ៖ កាលសម័យប្រវត្តិសាស្រ្តចាប់ផ្ដើមពី៣ ០០០ ឆ្នាំមុនគ.ស. ដោយផ្អែកលើឯកសារសរសេរនៅអេហ្ស៊ីបនិងមេសូប៉ូតាមី។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,214
7
កណ្ដាលយុគថ្មបំបែក
middle paleolithic
paléolithique moyen
1
ដំណាក់កាលកណ្ដាលនៃយុគថ្មបំបែក ដែលសង្គមមនុស្សចេះកែច្នៃឧបករណ៍ជាច្រើនពីបំណែកថ្មឱ្យទៅជាកាំបិតថ្ម ពូថៅថ្ម ខ្នោសថ្ម និងចាប់ប្រើឧបករណ៍ពីឈើ ស្នែង និង ឆ្អឹងផងដែរ។ ដំណាក់កាលនេះមានអាយុពី៣០០ ០០០ឆ្នាំ ដល់ ៣០ ០០០ឆ្នាំមុន (From 300,000 to 30,000 years ago) ។ ឧទាហរណ៍ ៖ ពូថៅថ្ម រកឃើញនៅស្ថានីយស្ពានស្វាយយូ នៅ ក្នុងភូមិរលួច ឃុំស្វាយជ្រះ ស្រុកក្រចេះ ខេត្តក្រចេះ។ {pp1}1146_01{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,215
7
ក្រុមហ៊ុនអង់គ្លេសនៃឥណ្ឌាខាងកើត
east india company
compagnie britannique des Indes orientales
0
ក្រុមហ៊ុនអង់គ្លេសដែលបង្កើតឡើងនៅឆ្នាំ១៦០០ តាមព្រះរាជបញ្ជារបស់មហាក្សត្រី អេលីសាបែតទី១ (Élisabeth I) ដើម្បីជំរុញវិស័យពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសនៃឧបទ្វីបឥណ្ឌា។ ក្រោយមក ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាក្រុមហ៊ុនភាគហ៊ុនអង់គ្លេស ហើយត្រូវបានរំលាយនៅឆ្នាំ១៨៧៤។ ស្នាក់ការរបស់ក្រុមហ៊ុននេះតាំងនៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,216
7
គ្រិស្តសករាជ (គ.ស.)
anno domini (A.D.) common era (C.E.)
ére chrétienne (Ap.J.C.)
0
ការកំណត់ឆ្នាំចាប់ពីថ្ងៃកំណើតព្រះយេស៊ូគ្រិស្ដ។ ឧទាហរណ៍ ៖ សម័យអង្គរចាប់ផ្ដើមពីឆ្នាំ៨០២នៃគ្រិស្តសករាជ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,217
7
ចក្រភព
empire
empire (m.)
0
ប្រទេសឬរដ្ឋច្រើនដែលបញ្ចូលគ្នា ហើយគ្រប់គ្រងដោយអធិរាជឬរដ្ឋាភិបាលមួយ ដែលរចនាសម្ព័ន្ធគ្រប់គ្រងនយោបាយត្រូវបានបង្កើតឡើងនិងគ្រប់គ្រងតាមមធ្យោបាយពីរយ៉ាង៖ ១- ចក្រភពតាមគោលការណ៍ទឹកដីផ្អែកលើការឈ្លានពាននិងត្រួតត្រាទឹកដីដោយប្រើកម្លាំងយោធា។ ២- ចក្រភពបែបអនុត្តរភាពនិយមតាមការបង្ខិតបង្ខំដែលត្រួតត្រាមិនផ្ទាល់តាមរយៈអំណាច។ ឧទាហរណ៍ ៖ ចក្រភពអង្គរចាប់ផ្ដើមនៅដើមសតវត្សរ៍ទី៩ ដល់ពាក់កណ្ដាលសតវត្សរ៍ទី១៥នៃគ.ស.។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,218
7
ចក្រភពអេហ្ស៊ីប
egyptian empire
empire d′egypte (m.)
1
រដ្ឋដែលមានអត្ថិភាពប្រមាណពីឆ្នាំ១៥៥០មុនគ.ស.ដល់ឆ្នាំ១០៧៧មុនគ.ស.។ ចក្រភពនេះ បង្កើតឡើងដោយបានវាយដណ្ដើមយកទឹកដីបាប៊ីឡោន (Babylone) ពែក្ស (Perse) អាស៊ីរី (Assyrie) លីប៊ី (Libye) គូស (Koush) និង ហ៊ីទីត (Hitittes) ។ រាជធានីចក្រភពនេះ គឺទីក្រុងតែប (Thèbes) អាកេតាតង់ (Akhetaten) ពីរ៉ាមេស (Pi-Ramesses) និង ម៉មភីស (Memphis) ។ ពួកគេកាន់សាសនាអេហ្ស៊ីបបុរាណនិងសាសនាអាតេនីស (Athenism) និងប្រើភាសាអេហ្ស៊ីបបុរាណ នូប៊ី (Nubie) ហើយនិង កាណានីត (Canaanite) ។ អតីតចក្រភពអេហ្ស៊ីបនេះបានក្លាយទៅជាប្រទេសអេហ្ស៊ីប (Egypte) ស៊ូដង់ (Soudan) លីប៊ី (Libye) ប៉ាឡេស្ទីន (Palestine) អ៊ីស្រាអែល (Israel) លីបង់ (Liban) ស៊ីរី (Syrie) និង ហ៊្សកដានី (Jordanie) ។ {pp1}1150_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,219
7
ចក្រភពបាប៊ីឡោន
babylonian empire
empire babylonien (m.)
1
រដ្ឋដែលមានអត្ថិភាពប្រមាណពីឆ្នាំ១៨៩៩ដល់ឆ្នាំ១៥៩៥មុនគ.ស.។ ចក្រភពនេះបានបង្កើតឡើងដោយជនជាតិអាកាដ (Akkad) បុរាណ និងមានមូលដ្ឋាននៅតំបន់មេសូប៉ូតាមីភាគកណ្ដាល (បច្ចុប្បន្នគឺប្រទេសអ៊ីរ៉ាក់និងប្រទេសនៅជាប់ឈូងសមុទ្រពែក្ស) ។ ចក្រភពនេះរីកចម្រើនដល់កំពូល ក្នុងរាជ្យស្តេច ហាំមួរ៉ាប៊ី (Hammourabi) ពីឆ្នាំ១៧៩២ដល់ឆ្នាំ១៧៥២មុនគ.ស.ហើយមានរាជធានីនៅបាប៊ីឡោន។ ពួកគេគោរពសាសនាឯកទេពនិយមដោយមិនបដិសេធពហុទេពនិយម (Heno-theism) និងប្រើប្រាស់ភាសាអាកាដ (Akkad) ព្រមទាំងភាសាអារ៉ាម៉េអង់ (araméen) ដែលស្ថិតក្នុងអំបូរភាសាអាហ្រ្វ៊ិកអាស៊ី។ {pp1}1151_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,220
7
ចក្រភពពែរ្ស
persian empire
empire perse (m.)
1
ចក្រភពមួយដែលមានប្រទេសពែរ្ស (អ៊ីរ៉ង់) ជាមជ្ឈមណ្ឌល។ ចក្រភពពែរ្ស ដំបូងត្រូវបានបង្កើតឡើងដោយស៊ីរូសមហារាជ (Cyrus le Grand) នៅឆ្នាំ៥៥០មុនគ.ស.។ សន្តតិវង្សពែរ្សត្រូវបានកាត់ផ្ដាច់ដោយការវាយដណ្ដើមពីពួកអ៊ិស្លាមនៅគ.ស.៦៥១ ហើយសន្តតិវង្សអ៊ិស្លាមបានចូលមកបន្តនៅសម័យបន្ទាប់មក។ នៅក្នុងសម័យទំនើបសន្តតិវង្សអ៊ិស្លាមនានាបាន គ្រប់គ្រងប្រទេសអ៊ីរ៉ង់ ហើយចាប់ពីឆ្នាំ១៩៧៩ ប្រទេសអ៊ីរ៉ង់បានក្លាយជាសាធារណរដ្ឋ អ៊ិស្លាម។ {pp1}1152_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,221
7
ចក្រភពរ៉ូម
roman empire
empire romain (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ២៧មុនគ.ស.ដល់ឆ្នាំ៤៧៦នៃគ.ស. និងស្ថិតក្រោមការដឹកនាំរបស់អធិរាជ អូហ្គុស (Auguste) ។ ចក្រភពនេះ បានរីកចម្រើនដល់កំពូលនាឆ្នាំ១១៧នៃគ.ស. ក្នុងរាជ្យសេ្តចត្រាហ្សង់ (Trajan) ដោយមានផ្ទៃដីទំហំ ៥ ០០០ ០០០ គ.ម.២ ហើយគ្របដណ្ដប់លើតំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេ (Méditerranée) មួយផ្នែកនៃទ្វីបអឺរ៉ុប អាហ្រ្វ៊ិក និងអាស៊ី។ ពួកគេគោរពសាសនារ៉ូមបុរាណ និងបន្ទាប់មកកាន់សាសនាគ្រិស្ត។ រាជធានីនៃចក្រភពនេះ គឺរ៉ូម (Rome) និង កុងស្តង់ទីណូប (Constantinople) ។ ពួកគេប្រើភាសាឡាតាំង និង ភាសាក្រិកបុរាណ។ ចក្រភពរ៉ូមបានបែងចែកជាពីរនៅឆ្នាំ៣៩៥នៃ គ.ស. គឺចក្រភពរ៉ូមខាងលិច និង រ៉ូមខាងកើត។ ចក្រភពរ៉ូមខាងលិចបានដួលរលំនៅឆ្នាំ៤៧៦ ឯចក្រភពរ៉ូមខាងកើតបន្តស្ថិតស្ថេររហូតដល់ឆ្នាំ១៤៥៣។ ចក្រភពរ៉ូមជាមហាអំណាចសេដ្ឋកិច្ច វប្បធម៌ នយោបាយ និងយោធាដ៏ធំបំផុតមួយក្នុងពិភពលោកនាសម័យនោះ។ {pp1}1153_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,222
7
ចក្រភពរ៉ូមពិសិដ្ឋ
holy roman empire
saint-empire romain (m.)
1
ចក្រភពរ៉ូមពិសិដ្ឋ គឺជាបណ្ដុំនយោបាយមួយនៃទឹកដីអឺរ៉ុបខាងលិចនិងអឺរ៉ុបកណ្ដាលនៅមជ្ឈិមសម័យ ដែលដឹកនាំដោយបណ្ដាអធិរាជរ៉ូម។ ចាប់ពីសតវត្សរ៍ទី១០ រហូតដល់សម័យណាប៉ូលេអុង (Napoléon) ចក្រភពរ៉ូមពិសិដ្ឋបានចាត់ទុកខ្លួនឯងថាជាអ្នកបន្តវេនពេញច្បាប់ពីចក្រភពរ៉ូមខាងលិច។ គុណនាម«ពិសិដ្ឋ»បានលេចឡើងនៅក្នុងរជ្ជកាលរបស់ហ្រ្វេដេរិក បាបឺរូស (Frédéric Barberousse) នៅគ.ស.១១៥៧ ដើម្បីធ្វើឱ្យអំណាចស្តេចមានលក្ខណៈជាទេវៈ។ (ចក្រភពរ៉ូមពិសិដ្ឋក្នុងអំឡុងឆ្នាំ១៦០០នៃគ.ស.) {pp1}1154_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,223
7
ចក្រភពប៊ីហ្សង់
byzantine empire
empire byzantin
1
ចក្រភពរ៉ូមខាងកើតដែលយកឈ្មោះតាមរាជធានីប៊ីហ្សង់ (Byzance រាជធានីប៊ីហ្សង់ក្រោយមកត្រូវប្ដូរឈ្មោះទៅជាកុងស្តង់ទីណូប) ជារដ្ឋដែលមានអត្ថិភាពពីឆ្នាំ៤៧៦ ដល់ឆ្នាំ១៤៥៣នៃគ.ស.។ ចក្រភពនេះត្រូវបានគេស្គាល់ថាជាចក្រភពរ៉ូមខាងកើតនាចុងបុរាណសម័យ ហើយមានការរីកចម្រើនដល់កំពូលនាឆ្នាំ៥៥៥នៃគ.ស. ក្នុងរាជ្យស្តេចហ៊្សូស្ទីនីញាងទី១ (Justinien I, 527-565) ដោយការពង្រីកទឹកដីទៅកាន់អាហ្រ្វ៊ិកខាងជើង តាលី និង រ៉ូមដែលមានផ្ទៃដីទំហំ២ ៤០០ ០០០ គ.ម២។ រាជធានីនៃចក្រភពនេះ គឺកុងស្តង់ទីណូប។ ពួកគេគោរពសាសនាគ្រិស្ត និងប្រើភាសាឡាតាំងរួមទាំងភាសាក្រិកបុរាណផង។ ចក្រភពនេះបានដួលរលំនៅឆ្នាំ១៤៥៣នៃគ.ស. បន្ទាប់ពីពួកតួកគី (អូតូម៉ង់) វាយដណ្ដើមបានទីក្រុងកុងស្តង់ទីណូប។ {pp1}1155_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,224
7
ចក្រភពអូតូម៉ង់
ottoman empire
empire ottoman (m.)
1
រដ្ឋអ៊ិស្លាមដែលមានប្រទេសតួកគីជាមជ្ឈមណ្ឌលមានអត្ថិភាពពីឆ្នាំ១២៩៩-១៩២២ដែលបង្កើតនៅភាគពាយព្យ អាណាតូលី (Anatolie) ដោយ អូស្មាន់ បេ (Osman Bey) ។ ចក្រភពនេះបានរីកចម្រើនដល់កម្រិតកំពូលរបស់ខ្លួននៅក្នុងរាជ្យស៊ូឡេម៉ាន់ទី១ (Suleiman I) ដែលគ្របដណ្ដប់ទៅលើភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ (ភាគអាគ្នេយ៍ទ្វីបអឺរ៉ុប) ដោយរាប់បញ្ចូលទាំងអាហ្វ្រ៊ិកខាងជើងនិងអឺរ៉ុបកណ្ដាល។ ចក្រភពនេះមានរាជធានីដំបូងគឺសូអ៊ូត (Söğüt) បន្ទាប់មកនៅប៊ួសា (Bursa) នៅអេឌៀន (Edirne) និង ចុងក្រោយនៅ កុងស្តង់ទីណូប (Constantinople) ។ ភាសាដែលគេប្រើផ្លូវការគឺអូតូម៉ង់ និង តួកគី។ ក្រោយមក ចក្រភពនេះបានដួលរលំនៅដើមសតវត្សរ៍ទី២០។ {pp1}1156_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,225
7
ចក្រភពម៉ុងហ្គោលី
mongol empire
empire mongol (m.)
1
រដ្ឋដែលបង្កើតឡើងដោយហ្សង់ហ្ស៊ីខាន់ (Genghis Khan) មានអត្ថិភាពពីឆ្នាំ១២០៦ដល់ឆ្នាំ១៣៦៨នៃគ.ស.។ ចក្រភពនេះបានរីកចម្រើនដល់កំពូលនាឆ្នាំ១២៧៩ (ក្នុងរាជ្យគូប្លៃខាន់ Kublai Khan) ដោយមានផ្ទៃដីសរុប ៣៣ លានគ.ម.២ ដែលលាតសន្ធឹងពីសមុទ្រជប៉ុនទៅអឺរ៉ុបខាងកើត និង ភាគខាងជើងគ្របដណ្ដប់មួយផ្នែកធំនៃស៊ីបេរី ឯភាគខាងត្បូងគ្របដណ្ដប់អាស៊ីអាគ្នេយ៍ ឧបទ្វីបឥណ្ឌា ខ្ពង់រាបអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា។ ភាពខ្លាំងរបស់កងទ័ពម៉ុងហ្គោលី គឺជំនាញខាងទ័ពសេះនិងបាញ់ព្រួញ។ ជនជាតិម៉ុងហ្គោលីគោរពសាសនា សាម៉ាន់ (Shamanisme) និងសាសនាព្រះពុទ្ធ។ រាជធានីសំខាន់ៗនៃចក្រភពនេះគឺអាវ៉ាហ្គា (Avarga) ការ៉ាកូរូម (Karakoroum) និង ខាន់បាលីក (Khanbaliq) ។ ពួកគេប្រើភាសាម៉ុងហ្គោលី ភាសាចិន និង ភាសាដទៃទៀត។ {pp1}1157_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,226
7
ចក្រភពជិន (ចិន)
qin (Tchin) empire
empire qin (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ២២១ ដល់ឆ្នាំ២០៦មុនគ.ស. បង្កើតឡើងដោយព្រះអង្គម្ចាស់ចេង (Zheng) និងមានទីតាំងនៅសានស៊ី (Shaanxi) ។ ចក្រភពនេះចាប់ផ្ដើមពង្រីកទឹកដីដោយផ្ដួលរំលំរាជវង្សជូ (Zhou) នៅឆ្នាំ២២១មុនគ.ស. និងមានការរីកចម្រើនដល់កំពូលនាឆ្នាំ២១០មុនគ.ស.។ ព្រះអង្គម្ចាស់ ចេង ដែលមានគោរមងារជា ហួងទី (Huangdi) ឬ ជិនស៊ីហួងទី (Qin Shi Huangdi) ជាអធិរាជចិនទី១និងជាអ្នកបានចាប់ផ្ដើមកសាងមហាកំពែងចិនដើម្បីការពារព្រំដែនភាគខាងជើងប្រទេស។ មហាកំពែងចិនត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូក្នុងឆ្នាំ១៩៨៧។ រាជធានីនៃចក្រភពនេះគឺស៊ានយ៉ាង (Xianyang) ។ ពួកគេប្រើភាសាចិនបុរាណ។ {pp1}1158_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,227
7
ចក្រភពជិង
qing empire
empire qing (ch'ing) (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៦៤៤ ដល់ ឆ្នាំ១៩១២នៃគ.ស.បង្កើតឡើងដោយអធិរាជជីងនាម ស៊ុនជិ (Shunzhi, 1644-1661) ។ នៅឆ្នាំ១៧៩០ ចក្រភពនេះមានផ្ទៃដីទំហំ ១៤ ៧០០ ០០០ គ.ម.២ និងមានប្រជាជនប្រមាណ៣០១ លាននាក់។ រាជធានីនៃចក្រភពនេះគឺប៉េកាំង។ ពួកគេគោរពសាសនាព្រះពុទ្ធ ខុងជឺ តាវ... និង ប្រើភាសាម៉ង់ដារ៉ាំង ម៉ាន់ជូ ព្រមទាំងភាសាផ្សេងៗទៀត។ ចក្រភពនេះដួលរលំដោយសារចលនាបះបោរ វូឆាង (Wuchang) ដែលបានទម្លាក់អធិរាជិនី ដូវ៉ាហ្គ័រ ឡុងយូ (Dowager Longyu) ចេញពីអំណាចនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១២។ អតីតចក្រភពជីងនេះ សព្វថ្ងៃគឺជាផ្នែកខ្លះនៃប្រទេសអាហ្វហ្កានីស្ថាន ប៊ូតង់ ចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី មីយ៉ាន់ម៉ា ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និង តៃវ៉ាន់។ {pp1}1159_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,228
7
ចក្រភពម៉ៅរ្យៈ
maurya empire
empire de maurya
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ៣២២ដល់ឆ្នាំ១៨៥មុនគ.ស. បង្កើតឡើងដោយសន្តតិវង្សម៉ៅរ្យៈ (dynastie Maurya) ក្នុងប្រទេសឥណ្ឌាសម័យបុរាណ។ ចក្រភពនេះមានផ្ទៃដីទំហំ ៥លានគ.ម២។ អតីតចក្រភពម៉ៅរ្យៈនេះ សព្វថ្ងៃ គឺជាផ្នែកខ្លះនៃប្រទេសឥណ្ឌា អាហ្វហ្កានីស្ថាន បង់ក្លាដែស ប៉ាគីស្ថាន ប៊ូតង់ អ៊ីរ៉ង់ ម៉ាល់ឌីវ មីយ៉ាន់ម៉ា ចិន នេប៉ាល់ និង ស្រីលង្កា។ រាជធានីនៃចក្រភពនេះគឺបាដលិបុត្រ (Pataliputra សព្វថ្ងៃគឺក្រុងប៉ាតណា Patna) ។ ពួកគេគោរពសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ និងសាសនាដទៃទៀត។ ពួកគេប្រើភាសាឥណ្ឌាបុរាណ ដូចជា ភាសាមគធៈ (Magadha) សំស្រ្កឹត (Sanskrit) ប្រាក្រឹត (Prakrit) ជាដើម។ {pp1}1160_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,229
7
ចក្រភពគុប្ដៈ
gupta empire
empire de gupta
1
រដ្ឋដែលមានអត្ថិភាពប្រមាណពីឆ្នាំ២៤០ រហូតដល់ ឆ្នាំ៥៥០នៃគ.ស.បង្កើតឡើងដោយមហារាជស្រីគុប្ដៈ (maharaja Sri Gupta) ។ ចក្រភពនេះមានផ្ទៃដីទំហំ៣ ៥០០ ០០០គ.ម.២។ អតីតចក្រភពនេះ សព្វថ្ងៃគឺជាផ្នែកខ្លះនៃប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និង នេប៉ាល់។ ចក្រភពនេះបានរីកចម្រើនដល់កំពូលដែលកត់សម្គាល់ដោយការបង្កើត និង រកឃើញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ អក្សរសាស្រ្ត តក្កវិជ្ជា គណិតវិទ្យា តារាសាស្រ្ត សាសនា និងទស្សនវិជ្ជា។ រាជធានីនៃចក្រភពនេះគឺបាដលិបុត្រ (Pataliputra) ។ ពួកគេគោរពសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ និង ប្រើ ភាសាសំស្រ្កឹត (Sanskrit) និងភាសាប្រាក្រឹត (Prakrit) ។ {pp1}1161_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,230
7
ចក្រភពម៉ូហ្គោល
mughal (moghul) empire
empire moghol
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៥៣០ដល់ឆ្នាំ១៧០៧នៃគ.ស. បង្កើតឡើងដោយអធិរាជម៉ូហ្គោល។ នៅឆ្នាំ១៧០៧ ចក្រភពនេះមានផ្ទៃដីទំហំ៤ ០០០ ០០០ គ.ម២។ អតីតចក្រភពនេះ សព្វថ្ងៃគឺជាផ្នែកខ្លះនៃប្រទេសអាហ្វហ្កានីស្ថាន បង់ក្លាដែស ឥណ្ឌា និង ប៉ាគីស្ថាន។ រាជធានីនៃចក្រភពនេះគឺអាហ្ក្រា (Agra) ហ្វាតេពួរ សិគ្រី (Fatehpour Sikri) ឡាហ័រ (Lahore) ជាដើម។ ពួកគេគោរពសាសនាអ៊ិស្លាម និងប្រើភាសាពែរ្សជាផ្លូវការ។ រាជ្យស្តេចសះហ្សាហាន់ (Shah Jahan, 1628-1658) ត្រូវបានគេចាត់ទុកថាជាយុគមាសនៃស្ថាបត្យកម្មម៉ូហ្គោលដោយមានការកសាងនូវសំណង់ជាច្រើន ដូចជា ចេតិយ ធ្វើពីថ្មម៉ាបពណ៌ស តាច់ ម៉ាហាល់ (Tāj Mahal,1632-1653) ដែលត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភលោកដោយអង្គការយូណេស្កូក្នុងឆ្នាំ១៩៨៣។ {pp1}1162_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,231
7
ចក្រភពអាំងកា
inca empire
empire inca (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៤៣៨ដល់ឆ្នាំ១៥៣៣។ ចក្រភពនេះបង្កើតឡើងដោយស្តេចប៉ាចាគូតិច (Pachacutec, 1438-1471) ដែលមានផ្ទៃដីធំបំផុតមួយនៅទ្វីបអាម៉េរិក មុនការមកដល់របស់គ្រីស្តូហ្វ កូឡុំ ឆ្នាំ១៤៩២ ដោយមានផ្ទៃដីទំហំ ២ ០០០ ០០០ គ.ម២ (ឆ្នាំ១៥២៧) ។ អតីតចក្រភពនេះ សព្វថ្ងៃ គឺជាផ្នែកខ្លះនៃប្រទេសប៉េរូអេក្វាទ័រ និង មួយភាគនៃប្រទេសបូលីវី អាហ្សង់ទីន ស៊ីលី និង កូឡុំប៊ី។ រាជធានីនៃចក្រភពនេះ គឺគូស្កូ (Cuzco) ។ ពួកគេគោរពសាសនាអាំងកា និង ប្រើភាសាកេច្វា (Quechua) ។ {pp1}1163_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,232
7
ចក្រភពស្រីវិជ័យ
srivijaya empire
empire de srivijaya
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ៦៥០ដល់ឆ្នាំ១៣៧៧ នៃគ.ស. មានទីតាំងស្ថិតនៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ីសព្វថ្ងៃ។ មហារាជទី១នៃចក្រភពនេះគឺដាពុនតា ហ័ងស្រី ជ័យណាសា (Dapunta Hyang Sri Jayanasa) ។ អតីតចក្រភពនេះ សព្វថ្ងៃគឺជាផ្នែកខ្លះនៃប្រទេសព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ។ ចក្រភពនេះបានរីកចម្រើនដល់កំពូលក្នុងសតវត្សរ៍ទី៨ ដែលមានទឹកដីគ្របដណ្ដប់មួយផ្នែកធំនៃកោះជ្វា ជ្រោយម៉ាឡាយូ កោះស៊ូម៉ាត្រាទាំងមូល។ ចក្រភពស្រីវិជ័យបានជះឥទ្ធិពលទៅលើភូមិភាគអាស៊ីអាគ្នេយ៍ មួយភាគធំ និងជាមជ្ឈមណ្ឌលសាសនាព្រះពុទ្ធដ៏សំខាន់មួយពីស.វ. ទី៨ដល់ស.វ.ទី១២។ រាជធានីសំខាន់ៗនៃចក្រភពនេះគឺ សៃលេន្រ្ទ (Sailendra) និង ប៉ាលេមបាង (Palembang) ជាដើម។ ពួកគេគោរពពុទ្ធសាសនាមហាយាន សាសនាហិណ្ឌូ និង សាសនាម៉ាឡេបុរាណ ហើយប្រើភាសាម៉ាឡេបុរាណនិងភាសាសំស្ក្រឹត។ {pp1}1164_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,233
7
ចក្រភពខ្មែរ (សម័យអង្គរ)
khmer empire
empire khmer (m.)
1
រដ្ឋដែលមានអត្ថិភាពចាប់ពីស.វ.ទី៩ដល់ស.វ.ទី១៥នៃគ.ស.។ ចក្រភពនេះមានផ្ទៃដីទំហំ ១ ២០០ ០០០ គ.ម២។ អតីតចក្រភពនេះ សព្វថ្ងៃគឺប្រទេសកម្ពុជាទាំងមូលនិងផ្នែកខ្លះនៃប្រទេសឡាវ ថៃ ម៉ាឡេស៊ី និងវៀតណាម។ រាជធានីនៃចក្រភពនេះ គឺភ្នំគូលែន ហរិហរាល័យ យសោធរបុរៈ និងកោះកេរ។ ពួកគេគោរពសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ និងប្រើភាសាខ្មែរបុរាណ សំស្រ្កឹត និងបាលី។ {pp1}1165_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,234
7
ចក្រភពប្រេស៊ីល
empire of brazil
empire du brésil
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៨២២ដល់ឆ្នាំ១៨៨៩ ដែលបង្កើតឡើងដោយអធិរាជប៉េត្រូទី១ Pedro I និង ប៉េត្រូទី២ Pedro II និង មានផ្ទៃដីទំហំ៨ ៣៦៣ ១៨៦ គ.ម.២ (១៨៨៩) ។ អតីតចក្រភពនេះ សព្វថ្ងៃក្លាយទៅជាប្រទេសប្រេស៊ីល និង ផ្នែកខ្លះនៃប្រទេសអ៊ុយរូហ្កាយ (Uruguay) ។ រាជធានីនៃចក្រភពនេះគឺ រីយ៉ូដឺហ្សាណឺរ៉ូ (Rio de Janeiro) ។ ពួកគេគោរពសាសនារ៉ូមុំាងកាតូលិក និងប្រើភាសាព័រទុយហ្កាល់។ ប្រទេសប្រេស៊ីលបានក្លាយជាដែនដីអាណានិគមរបស់ព័រទុយហ្កាល់ និង ជាមជ្ឈមណ្ឌលនៃចក្រភពអាណានិគមព័រទុយហ្កាល់ នៅឆ្នាំ១៨០៨។ ចក្រភពប្រេស៊ីលបានដួលរលំដោយសាររដ្ឋប្រហារយោធានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៨៨៩ ដែលបានបង្កើតឡើងនូវរបបសាធារណរដ្ឋផ្ដាច់ការមួយ។ {pp1}1166_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,235
7
ចក្រភពអាណានិគម
colonial empire
empire colonial
1
ចក្រភពអាណានិគមគឺជាទឹកដីដែលរដ្ឋមានកម្លាំងយោធានិងកម្លាំងនាវាយ៉ាងធំនោះបានចាប់យកមកធ្វើជាកម្មសិទ្ធិ។ សម្រាប់បណ្ដាប្រទេសអឺរ៉ុបខាងលិច ចក្រភពអាណានិគមត្រូវបានបង្កើតឡើងនៅសម័យមហាដំណើររុករក (Période d'exploration) របស់ពួកអឺរ៉ុបដោយសារវឌ្ឍនភាពនៃនាវាចរណ៍ (Progrès dela navigation) និងការប្រើប្រាស់កាំភ្លើងជាទូទៅ (Généralisation des armes à feu) ។ {pp1}1167_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,236
7
ចក្រភពអាណានិគមអេស្ប៉ាញ
spanish colonial empire
empire colonial espagnol (m.)
1
រដ្ឋដែលមានអត្ថិភាពចាប់ពីឆ្នាំ១៤៩២ដល់ឆ្នាំ១៩៧៥ គឺចាប់ពីការធ្វើដំណើរទៅដល់ទ្វីបអាម៉េរិករបស់ គ្រីស្តូហ្វ កូឡុំ រហូតដល់ការបាត់បង់ដែនដីអាណានិគមចុងក្រោយនៅទ្វីបអាហ្រ្វ៊ិក។ ចក្រភពនេះមានអំណាចខ្លាំងចាប់ពីស.វ. ទី១៦ដល់ទី១៨ ដោយបានគ្រប់គ្រងទឹកដីទ្វីបអាម៉េរិក អាហ្រ្វ៊ិក និងអូសេអានី ដែលមានផ្ទៃដីទំហំ ២៧ ០០០ ០០០ គ.ម២។ រាជធានីនៃចក្រភពនេះគឺ ម៉ាឌ្រីដ (Madrid) ពួកគេប្រើភាសាអេស្ប៉ាញ។ {pp1}1168_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,237
7
ចក្រភពអាណានិគមព័រទុយហ្កាល់
portuguese colonial empire
colonial empire colonial portugais (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៤១៥ដល់ឆ្នាំ១៩៩៩ (ដែនដីម៉ាកាវទទួលបានឯករាជ្យ) ។ ចក្រភពនេះបានបង្កើតឡើងនូវអាណានិគមដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តនិងជាចក្រភពអាណានិគមដែលមានអាយុវែងជាងគេ ព្រមទាំងបានគ្រប់គ្រងផ្លូវសមុទ្រច្រើនជាងគេផងដែរ។ ចក្រភពនេះបានគ្រប់គ្រងទឹកដីអាម៉េរិកខាងត្បូង (មួយភាគធំនៃទឹកដីប្រេស៊ីល) ផ្នែកខ្លះនៃទ្វីបអាហ្វ្រ៊ិក និង អាស៊ី។ ប្រទេសប្រេស៊ីលបានក្លាយជាដែនដីអាណានិគមរបស់ព័រទុយហ្កាល់ និង ជាមជ្ឈមណ្ឌលនៃចក្រភពអាណានិគមព័រទុយហ្កាល់នៅឆ្នាំ១៨០៨។ រាជធានីនៃចក្រភពនេះគឺលីសបោន (Lisbonne) ។ ពួកគេប្រើភាសាព័រទុយហ្កាល់។ {pp1}1169_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,238
7
ចក្រភពបារាំងទី១
first french empire
premier empire français (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៨០៤ដល់ឆ្នាំ១៨១៤ ក្រោមរាជកិច្ចដឹកនាំរបស់ព្រះចៅអធិរាជណាប៉ូឡេអុង បូណាប៉ាត (Napoléon Bonaparte) ។ នៅឆ្នាំ១៨១២ ចក្រភពនេះគ្របដណ្ដប់លើទឹកដីបច្ចុប្បន្ននៃប្រទេសអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ប៉ូឡូញ និង អូទ្រីស។ រាជធានីនៃចក្រភពនេះគឺប៉ារីស។ ប្រជាជននៃចក្រភពនេះត្រូវបានតម្រូវឱ្យគោរពសាសនាគ្រិស្តនិកាយរ៉ូមុំាងកាតូលិកនិងប្រើភាសាបារាំង។ {pp1}1170_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,239
7
ចក្រភបារាំងទី២ 
second french empire
second second (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៨៥២ដល់ឆ្នាំ១៨៧០។ ចក្រភពនេះស្ថិតក្រោមរាជកិច្ចដឹកនាំរបស់ព្រះចៅអធិរាជ ណាប៉ូឡេអុងទី៣ និង មានទឹកដីធំទូលាយនាឆ្នាំ៨៦៧។ ចក្រភពនេះគ្របដណ្ដប់លើទឹកដីអតីតដែនដីអាណានិគម រួមមាន តុងកឹង អាណ្ណាម កូសាំងស៊ីន (បច្ចុប្បន្នវៀតណាម) ប្រទេសអាល់ហ្សេរី កម្ពុជា សេណេហ្កាល់ ហ្កាបុង និងផ្នែកខ្លះនៃប្រទេសឥណ្ឌា។ រាជធានីនៃចក្រភពនេះគឺ ប៉ារីស។ ប្រជាជននៃអតីតដែនដីចក្រភពនេះ ត្រូវបានតម្រូវឱ្យប្រើភាសាបារាំង។ {pp1}1171_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,240
7
ចក្រភពជប៉ុន
empire of japan
empire du japon (m.)
1
រដ្ឋដែលមានអត្ថិភាពចាប់ពីឆ្នាំ១៨៦៨ដល់ឆ្នាំ១៩៤៧ (ចាប់ពីសម័យម៉ីជិ ដល់ក្រោយសង្រ្គាមលោកលើកទី២) ។ ចក្រភពនេះរីកចម្រើនដល់កំពូលនាឆ្នាំ១៩៤២ ដោយមានផ្ទៃដីទំហំ៧ ៤០០ ០០០គ.ម២ និងជាមហាអំណាចដែនសមុទ្រដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត។ ចក្រភពនេះគ្របដណ្ដប់លើប្រទេសកូរ៉េ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងមូល ផ្នែកខ្លះលើទឹកដីបច្ចុប្បន្ននៃប្រទេសចិន រុស្ស៊ី និង កោះមួយចំនួនក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ រាជធានីសំខាន់នៃចក្រភពនេះគឺ តូក្យូ។ {pp1}1172_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,241
7
ចក្រភពអាល្លឺម៉ង់
german empire
empire d’allemagne
1
រដ្ឋមួយមានអត្ថិភាពពីឆ្នាំ១៨៧១ដល់ឆ្នាំ១៩១៨ ដែលគ្រប់គ្រងជាបន្តបន្ទាប់ដោយព្រះចៅអធិរាជ ហ្គីយ៉ូម១ (Guillaume I ១៨៧១-១៨៨៨) អធិរាជ ហ្វ្រេដេរិក (Frederick ១៨៨៨-១៨៨៨) អធិរាជ ហ្គីយ៉ូម២ (Guillaume II) នៃប្រទេសព្រូស។ ចក្រភពនេះមានទឹកដីធំទូលាយនាឆ្នាំ១៩១៨ ដែលមានទំហំប្រមាណ៥៤០ ៨៥៧គ.ម២ និងបានគ្រប ដណ្ដប់លើទឹកដីបច្ចុប្បន្ននៃប្រទេសជាច្រើននៅទ្វីបអឺរ៉ុប និងដែនដីឯនាយសមុទ្រ។ រាជធានីនៃចក្រភពនេះគឺ បែរឡាំង។ ភាគច្រើននៃប្រជាជនរបស់អតីតដែនដីចក្រភពនេះគោរពសាសនាគ្រិស្តនិកាយប្រូតេស្តង់ និងប្រើភាសាអាល្លឺម៉ង់ (Deuch) ។ {pp1}1173_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,242
7
ចក្រភពអាណានិគមហូឡង់
dutch colonial empire
empire colonial néerlandais (m.)
1
ទឹកដីដែលប្រទេសហូឡង់បានចាប់យកមកធ្វើជាកម្មសិទ្ធិដោយប្រើកម្លាំងយោធា កងកម្លាំងនាវា ការរុករក និងការធ្វើពាណិជ្ជកម្ម ចាប់ពីស.វ.ទី១៧ដល់ពាក់កណ្ដាលទសវត្សរ៍ទី៦នៃស.វ.ទី២០។ ទឹកដីអាណានិគមនេះ មាននៅអាស៊ីអាគ្នេយ៍ ដូចជា ហ្វ៊ីលីពីន ឥណ្ឌូណេស៊ី ជាដើម នៅអាហ្រ្វ៊ិកខាងត្បូង ដូចជា សេណេហ្កាល់ សៀរ៉ាឡេអូន លីប៊ី ជាដើម និង ផ្នែកខ្លះនៃទ្វីបអាម៉េរិកខាងត្បូង ដូចជា ស៊ីលី ផ្នែកខ្លះនៃប្រទេសប្រេស៊ីល និង ផ្នែកខ្លះនៃ ប្រទេសឥណ្ឌា។ រាជធានីនៃចក្រភពនេះគឺអាំស្ទែដាំ (Amsterdam) ។ ប្រជាជននៃចក្រភពនេះប្រើភាសាហូឡង់។ {pp1}1174_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,243
7
ចក្រភពអាណានិគមអង់គ្លេស
british colonial empire
empire colonial britannique (m.)
1
ទឹកដីដែលប្រទេសអង់គ្លេសបានចាប់យកមកធ្វើជាកម្មសិទ្ធិចាប់ពីចុងស.វ.ទី១៦ដល់ដើមស.វ.ទី២០ តាមរយៈការប្រើកម្លាំងយោធា កងកម្លាំងនាវា និងការធ្វើពាណិជ្ជកម្ម (ប៉ុស្តិ៍ពាណិជ្ជកម្ម) ។ ចក្រភពនេះគ្រប់គ្រងដោយព្រះមហាក្សត្រនៃចក្រភពអង់គ្លេស (Royaume-Uni) រួមមានដែនដីអាណានិគម និង ដែនដីអាណាព្យាបាល ដែលមានផ្ទៃដីទំហំ ៣៣ ៦៧០ ០០០គ.ម២ ដោយ រួមមានផ្នែកខ្លះនៃទ្វីបអាម៉េរិក អាហ្រ្វ៊ិក អាស៊ី និងទ្វីបអូសេអានី។ រាជធានីនៃចក្រភពនេះគឺឡុងដ៍។ ប្រជាជននៃចក្រភពនេះគោរពសាសនាគ្រិស្តនិកាយផ្សេងៗគ្នា និងប្រើភាសាអង់គ្លេស។ {pp1}1175_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,244
7
ចក្រភពអាណានិគមបារាំង
french colonial empire
empire colonial français (m.)
0
ទឹកដីដែលប្រទេសបារាំងបានចាប់យកមកធ្វើជាកម្មសិទ្ធិចាប់ពីឆ្នាំ១៥៣៤ ដល់ឆ្នាំ១៩៨០ តាមរយៈការប្រើកម្លាំងយោធានិងកងកម្លាំងនាវា។ ក្នុងអំឡុងស.វ.ទី១៩និងទី២០ ចក្រភពអាណានិគមបារាំងជាចក្រភពធំទី២បន្ទាប់ពីចក្រភពអង់គ្លេស ដែលមានផ្ទៃដីទំហំ ១២ ៣៤៧ ០០០គ.ម២ ដោយរួមមានផ្នែកខ្លះនៃទ្វីបអាម៉េរិក ទ្វីបអាហ្រ្វ៊ិក ទ្វីបអឺរ៉ុប និង ទ្វីបអាស៊ី។ រាជធានីនៃចក្រភពនេះគឺប៉ារីស។ ប្រជាជននៃចក្រភពនេះគោរពសាសនាគ្រិស្តនិកាយរ៉ូមុំាងកាតូលិក និង ប្រើភាសាបារាំង។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,245
7
ចក្រភពរុស្ស៊ី
russian empire
empire de russie (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៧២១ដល់បដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ ចាប់ពីការឡើងសោយរាជ្យនៃព្រះចៅអធិរាជ ព្យែរទី១ (Pierre I, 1721-1725) និងស្តេចចុងក្រោយ គឺព្រះចៅនីកូឡាទី២ (Nicolas II, ១៨៩៤-១៩១៧) ។ ចក្រភពនេះ រីកចម្រើនដល់កំពូលនាឆ្នាំ១៨៦៦ ដោយមានផ្ទៃដីទំហំ២២ ៨០០ ០០០គ.ម២ និងបានលាតសន្ធឹងពីអឺរ៉ុបខាងកើតឆ្លងកាត់ទ្វីបអាស៊ីរហូតដល់អាម៉េរិកខាងជើង។ អតីតចក្រភពនេះ សព្វថ្ងៃគឺជាផ្នែកខ្លះនៃប្រទេសរុស្ស៊ី អ៊ុយក្រែន បេឡារុស ម៉ុលដាវី រូម៉ានី ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ អាមេនី ហ្ស៊កហ្ស៊ី អាស៊ែបៃហ្សង់ អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន តួកម៉េនីស្ថាន តួកគី ម៉ុងហ្គោលី ចិន សហរដ្ឋអាម៉េរិក (អាឡាសស្កា) និង អាហ្វហ្កានីស្ថាន។ រាជធានីនៃចក្រភពនេះគឺសាំងប៉េទែស្បួ (Saint-Pétersbourg) និង មូស្គូ (Moscou) ។ ប្រជាជននៃចក្រភពនេះគោរពសាសនាគ្រិស្តនិកាយអ័រតូដុករុស្ស៊ី ប្រើភាសារុស្ស៊ី។ {pp1}1177_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,246
7
ចក្រភពអូទ្រីសហុងគ្រី
austria hungarian empire
empire d’autrichehongrie/empire austro hongrois (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៨៦៧ដល់ឆ្នាំ១៩១៨ ដែលគ្រប់គ្រងដោយព្រះចៅអធិរាជអូទ្រីស ហ្រ្វង់ស្វ័រ ហ្សូសេហ្វទី១ (François-Joseph I, ១៨៦៧-១៩១៦) និង ស្តេចចុងក្រោយគឺព្រះចៅសាលទី១ (Charles I, ១៩១៦-១៩១៨) ។ នៅឆ្នាំ១៩១៤ ចក្រភពនេះមានផ្ទៃដីទំហំ៦៧៦ ៦១៥គ.ម២។ អតីតចក្រភពនេះ សព្វថ្ងៃជាផ្នែកខ្លះនៃប្រទេសអូទ្រីស ហុងគ្រី បូស្ន៊ីហ៊ែសេហ្គោវីន ក្រូអាស៊ី សាធារណរដ្ឋឆែក អ៊ីតាលី ម៉ុងតេណេហ្រ្គោ ប៉ូឡូញ រូម៉ានី ស៊ែប៊ី ស្លូវ៉ាគី ស្លូវេនី និងអ៊ុយក្រែន។ រាជធានីនៃចក្រភពនេះគឺវីយែន (Vienne) ។ ប្រជាជននៃចក្រភពនេះគោរពសាសនាគ្រិស្តនិកាយរ៉ូមុំាំងកាតូលិក (Catholique romaine) អ័រតូដុក (Église orthodoxe) និងសាសនាដទៃទៀត និងប្រើភាសាអាល្លឺម៉ង់ និងហុងគ្រី។ {pp1}1178_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,247
7
ចក្រភពម៉ារ៉ាថា
maratha empire
empire marathe
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៦៧៤ដល់ឆ្នាំ១៨២០ គ្រប់គ្រងដោយព្រះចៅស៊ីវ៉ាហ្ស៊ី (Shivâjî, 1674-1680) និងចុងក្រោយគឺព្រះចៅប្រាតាស៊ីង (Pratapsingh, 1808-1818) ។ នៅឆ្នាំ១៦៧៤ ចក្រភពនេះមានផ្ទៃដីទំហំ២ ៨០០ ០០០គ.ម២។ រាជធានីនៃចក្រភពនេះគឺរ៉ៃហ្កាដ (Raigad) ។ អតីតចក្រភពនេះ សព្វថ្ងៃជាផ្នែកខ្លះនៃប្រទេសបង់ក្លាដែស ឥណ្ឌា និង ប៉ាគីស្ថាន។ ប្រជាជននៃចក្រភពនេះគោរពសាសនាហិណ្ឌូ និង ប្រើភាសាម៉ារ៉ាធី (Marathi) ។ ចក្រភពនេះបានដួលរលំ ហើយត្រូវបានបញ្ចូលទៅក្នុងដែនដីឥណ្ឌាអង់គ្លេសនៅឆ្នាំ១៨២០។ {pp1}1179_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,248
7
ចក្កវាឡទិន ឬ ស្តេចចក្រវាល
universal monarch
monarque universel
0
មើលពាក្យ {vv1}ចក្រវាលទិន{vv2}
1,249
1
2022-01-01 12:00:00
2022-01-01 12:00:00
1,249
7
ចក្រវាលទិន
universal monarch
monarque universel
0
ព្រះរាជាដែលគ្រប់គ្រងលើចក្រភព។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,250
7
ចក្រភពសេហ្វេវីដ
safavid empire
empire séfévide
1
រដ្ឋនៅចក្រភពពែរ្ស (អ៊ីរ៉ង់បច្ចុប្បន្ន) ដែលមានអត្ថិភាពពីឆ្នាំ១៥០១ដល់ឆ្នាំ១៧៣៦ គ្រប់គ្រងដោយ ព្រះចៅ អ៊ីស្មាអ៊ីលទី១ (Ismail I, ១៥០១-១៥២៤) និង ចុងក្រោយដោយព្រះចៅ អាបាសទី៣ (Abbas III, ១៧៣២-១៧៣៦។ រាជធានីនៃចក្រភពនេះគឺ តាប្រ៊ីស (Tabriz) កាសវីន (Qazvin) និងអ៊ីសប៉ាហាន់ (Ispahan) ។ អតីតចក្រភពនេះ សព្វថ្ងៃជាផ្នែកខ្លះនៃ ប្រទេសអាហ្វហ្កានីស្ថាន អាមេនី អាស៊ែបៃហ្សង់ ហ្ស៊កហ្ស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ាគីស្ថាន រុស្ស៊ី ស៊ីរី តួកគី តួកម៉េនីស្ថាន និង អ៊ូសបេគីស្ថាន។ ប្រជាជននៃចក្រភពនេះគោរពសាសនាអ៊ិស្លាមនិងប្រើភាសាពែរ្សនិងអាស៊ែបៃហ្សង់។ {pp1}1181_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,251
7
ចក្រភពសាសានីដ
sasanian empire
empire sassanide
0
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ២២៤ដល់ឆ្នាំ៦៥១ គ្រប់គ្រងដោយព្រះចៅអាដាសៀ ទី១ (Ardashir I រដ្ឋដែលមានអត្ថិភាពពីឆ្នាំ២២៤ដល់ឆ្នាំ៦៥១ គ្រប់គ្រងដោយព្រះចៅអាដាសៀ ទី១ (Ardashir I,២២៤-២៤១) និងចុងក្រោយគឺព្រះចៅយ៉ាសដឺហ្គែដ ទី៣ (Yazdegerd III, ៦៣២-៦៥១) ។ ចក្រភពនេះមានផ្ទៃដីទំហំ៦ ៦០០ ០០០គ.ម២។ រាជធានីនៃ ចក្រភពនេះគឺអ៊ីស្តាក (Istakhr) និងតេស៊ីផុន (Ctesiphon) ។ អតីតចក្រភពនេះ សព្វថ្ងៃជាផ្នែកខ្លះនៃប្រទេសអាហ្វហ្កានីស្ថាន អាមេនី អាស៊ែបៃហ្សង់ ឥណ្ឌា អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល និង ប្រទេសអាស៊ីខ្លះទៀត។ ប្រជាជននៃចក្រភពនេះប្រើភាសាពែរ្ស និងភាសាផ្សេងៗទៀតតាមតំបន់នានា។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,252
7
ចក្រភពឥណ្ឌាអង់គ្លេស
british raj
raj britannique
1
រដ្ឋនៅអនុទ្វីបឥណ្ឌាដែលមានអត្ថិភាពពីឆ្នាំ១៨៥៨ដល់ឆ្នាំ១៩៤៧។ ចក្រភពនេះ បង្កើតឡើងដោយអាណានិគមអង់គ្លេសលើប្រទេសឥណ្ឌា ដែលមានផ្ទៃដីទំហំ៤ ៩០៣ ៣១២គ.ម២ (ឆ្នាំ១៩៣៨) ។ ប្រជាជននៃចក្រភពនេះប្រើភាសាអង់គ្លេសនិងភាសាផ្សេងៗទៀតតាមតំបន់នានា។ រាជធានីនៃចក្រភពនេះគឺ ក័លក័ត្តា (Calcutta) និង ញូវដែលី (New Delhi) ។ អតីតចក្រភពនេះ សព្វថ្ងៃជាប្រទេសឥណ្ឌា ផ្នែកខ្លះនៃប្រទេសបង់ក្លាដែស មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។ ចក្រភពនេះបានបញ្ចប់នៅពេលដែលឥណ្ឌាបានទទួលឯករាជ្យនៅឆ្នាំ១៩៤៧។ {pp1}1183_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,253
7
ចុល្លសករាជ
lesser era
petite ère
0
សករាជតូច។ ការរាប់ឆ្នាំចាប់ពីថ្ងៃដែលព្រះបាទបទុមសុរិយវង្ស បានកំណត់ទុកចាប់ពីថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ១១៨៣។ ឧទាហរណ៍ ៖ ព្រះបាទនរោត្តមសោយរាជ្យនៅ ច.ស.១២២១ ត្រូវនឹងគ.ស.១៨៦០។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,254
7
ចុងយុគថ្មបំបែក
upper palaeolithic, late stone age
paléolithique supérieur
1
ដំណាក់កាលចុងក្រោយនៃយុគថ្មបំបែកដែលសង្គមមនុស្សចេះកែច្នៃឧបករណ៍ជាច្រើនពីបំណែកថ្មនិងមានការប្រើកម្ទេចថ្មតូចៗសម្រាប់ស៊កឬសៀតនឹងឆ្អឹងសត្វធ្វើជាដំបង។ មនុស្សចាប់ផ្ដើមមានជំនឿ។ ដំណាក់កាលនេះមានអាយុពី ៣០ ០០០ឆ្នាំដល់ ១០ ០០០ឆ្នាំមុន (From 30,000 to 10,000 years ago) ។ ឧទាហរណ៍ ៖ រូបចម្លាក់ព្រះនាង វេនូស ឡូសែល (Venus of Laussel) ក្នុងសម័យកាលចុងយុគថ្មបំបែកមកពីស្ថានីយឡូសែល ប្រទេសបារាំង (Venus of Laussel, an Upper Paleolithic carving) ។ {pp1}1185_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,255
7
ជំនាន់
generation
géneration (f.)
0
១) រយៈពេលមធ្យមដែលក្មេងម្នាក់ធំធាត់ក្លាយជាមនុស្សពេញវ័យ ដែលមានកូនរបស់ខ្លួន (ជាទូទៅ មានរយៈពេលប្រមាណ៣០ឆ្នាំ) ។ ២)រយៈពេលណាមួយដែលមនុស្សមានវ័យស្រករគ្នាបានដឹងឮឬចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗនានាជាមួយគ្នា។ ឧទាហរណ៍ ៖ ជំនាន់សម្ដេច សីហនុ, ជំនាន់ លន់ នល់, ជំនាន់ ប៉ុល ពត។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,256
7
ជំនួញទាសករ
slave trade
commerce des esclaves/traite des Noirs
0
អំពើជួញដូរមនុស្សដែលកើតមាននៅមហាសមុទ្រអាត្លង់ទិកនិងទ្វីបអាហ្វ្រ‌៊ិកចាប់ពីស.វ.ទី១៥ ដល់ ស.វ. ទី១៩។ ជំនួញនេះបានកើតឡើងដោយជនជាតិអឺរ៉ុប ទិញមនុស្សពីទ្វីបអាហ្វ្រ‌៊ិក ហើយនាំយកទៅធ្វើជាទាសករនៅទ្វីបអាម៉េរិក និង នៅតាមចម្ការអាណានិគម។ ឧទាហរណ៍ ៖ ក្មេងជំទង់ៗរងចាំឡើងកប៉ាល់ទៅធ្វើទាសករនៅក្រៅប្រទេសដែលជាសកម្មភាពនៃជំនួញទាសករ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,257
7
ដើមយុគថ្មបំបែក
lower palaeolithic
paléolithique inférieur
1
ដំណាក់កាលដំបូងនៃបុរេប្រវត្តិសាស្រ្តដែលសម្គាល់ដោយការលេចឡើងនៃមនុស្សនៅទ្វីបអាហ្វ្រ៊ិក។ ដំណាក់កាលនេះសង្គមមនុស្សចេះច្នៃឧបករណ៍សាមញ្ញៗដោយគ្រាន់តែយកដុំថ្មមកបំបែកធ្វើជាពូថៅថ្ម សម្រាប់កាប់ឬចាំងឈើខ្លះៗ និង មានអាយុប្រហែល៣ ៣០០ ០០០ឆ្នាំដល់៣០០ ០០០ឆ្នាំមុន (around 3.3 million-300,000 years 3.3 million - 300,000 years ago) ។ {pp1}1188_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,258
7
ទសវត្សរ៍
decade
décennie (f.)
0
រយៈកាលដប់ឆ្នាំឬខួបដប់ឆ្នាំ (មានន័យថា រយៈកាល១០ឆ្នាំម្ដងៗ) ។ ឧទាហរណ៍ ៖ ពួកខ្មែរក្រហមបានដណ្ដើមកាន់កាប់អំណាចនៅប្រទេសកម្ពុជាក្នុងពាក់កណ្ដាលទសវត្សរ៍ទី៨ នៃសតវត្សរ៍ទី២០។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,259
7
ទាសភាព
slavery
esclavage
0
ភាពជាម្ចាស់កម្មសិទ្ធិរបស់មនុស្សម្នាក់ទៅលើមនុស្សផ្សេងទៀតទាំងជីវិតនិងពលកម្ម ដោយចាត់ទុកជាទ្រព្យសម្បត្តិរបស់ខ្លួនដែលអាចទិញនិងលក់បាន។ ទាសភាពមានការជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅលើបុរេវិនិច្ឆ័យខាងជាតិសាសន៍ ពណ៌សម្បុរ ដែលគេយល់ថា ជាតិសាសន៍មួយមានឧត្តមភាពលើជាតិសាសន៍មួយផ្សេងទៀត។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,260
7
ទាសករ
slave
esclave
1
មនុស្សដែលត្រូវបានគេគ្រប់គ្រង លក់ដូរ និងបង្ខំ ឱ្យធ្វើការគ្រប់បែបយ៉ាងដោយគ្មានលក្ខខណ្ឌដើម្បីផលប្រយោជន៍ម្ចាស់ទាសករ ហើយសូម្បីតែជីវិតរបស់ខ្លួនក៏គ្មានកម្មសិទ្ធិដែរ។ ឧទាហរណ៍ ៖ រូបភាពស្ដីពីទាសករកំពុងធ្វើការក្នុងអណ្ដូងរ៉ែនៅក្រិកបុរាណ។ {pp1}1191_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,261
7
ទេវរាជ
god king
dieu-roi (m.)
0
ព្រះរាជាដែលបង្កើតអំណាចទិព្វជាអាទិទេពផងនិងមនុស្សលោកផងដើម្បីមានអំណាចខាងស្មារតីលើសាមន្តរាជ។ ឧទាហរណ៍ ៖ នៅឆ្នាំ៨០២ ព្រះបាទជ័យវរ្ម័នទី២បានបង្កើតលទ្ធិទេវរាជនៅមហេន្រ្ទបវ៌ត (ភ្នំគូលេន) ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,262
7
នវសម័យ
modern times
Temps modernes (m.)
0
ដំណាក់កាលនៃប្រវត្តិសាស្រ្តចាប់ពីគ.ស. ១៤៩២ ឬ១៥០០រហូតដល់បដិវត្តន៍បារាំងឆ្នាំ១៧៨៩ ឬ ដល់ពេលបច្ចុប្បន្ន។ -តាមប្រវត្តិវិទូបារាំង ១៤៩២ (គ្រីស្តូហ្វ កូឡុំ Christopher Colombus រកឃើញទ្វីបអាម៉េរិក) ដល់ ១៧៨៩ (បដិវត្តន៍បារាំង) ។ -តាមប្រវត្តិវិទូអាម៉េរិក ១៥០០ (គ្រីស្តូហ្វ កូឡុំ Christopher Colombus រកឃើញទ្វីបអាម៉េរិក តែមានការសម្រួលកាលបរិច្ឆេទដោយយកឆ្នាំ១៥០០) ដល់បច្ចុប្បន្ន។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,263
7
បុរេប្រវត្តិវិទ្យា
prehistory/prehistoric science
préhistoire (science préhistorique)
0
វិទ្យាសាស្រ្តឬមុខវិជ្ជា (discipline) ដែលសិក្សាអំពីអ្វីៗដែលបានកើតឡើងមុនពេលមនុស្សចេះប្រើប្រាស់អក្សរ។ ឧទាហរណ៍ ៖ -ជំពូកថ្មីមួយក្នុងបុរេប្រវត្តិវិទ្យាខ្មែរឥឡូវនេះ បានចាប់ផ្ដើមហើយ។ -បុរេប្រវត្តិវិទ្យាធ្វើការសិក្សាអំពីជីវភាពរបស់មនុស្សដំបូងៗ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,264
7
បុរេប្រវត្តិសាស្ត្រ
prehistory
préhistoire (f.)
0
កាលសម័យមុនមានឯកសារសរសេរ។ ឧទាហរណ៍ ៖ ទេវកថាដែលមាននិទានតាំងពីបុរេប្រវត្តិសាស្រ្ត។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,265
7
បុរេប្រវត្តិវិទូ
prehistorian
préhistorien (m.)
0
អ្នកប្រាជ្ញខាងបុរេប្រវត្តិវិទ្យា។ ឧទាហរណ៍ ៖ លោកជាបុរេប្រវត្តិវិទូតែម្នាក់គត់នៅក្នុងសាកលវិទ្យាល័យនេះ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,266
7
បុរេប្រវត្តិ
prehistoric
préhistorique (adj.)
0
នៃបុរេប្រវត្តិសាស្រ្ត។ ឧទាហរណ៍ ៖ ស្ថានីយបុរេប្រវត្តិជាច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា (សំរោងសែន អន្លង់ផ្ដៅ ម្លូព្រៃ ល្អាងស្ពាន …) ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,267
7
ប្រវត្តិវិទ្យា
history
histoire (f.) (science historique)
0
វិទ្យាសាស្រ្តឬមុខវិជ្ជា (discipline) ដែលសិក្សាអំពីអ្វីៗដែលបានកើតឡើងចាប់ពីពេលមនុស្សចេះប្រើប្រាស់អក្សរ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,268
7
ប្រវត្តិសាស្ត្រ
history
histoire (f.)
0
កម្រងនៃចំណេះដឹងដែលកត់ត្រានិងវិភាគព្រឹត្តិការណ៍អតីតកាល។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,269
7
បុរាណសម័យ
ancient times
antiquité (f.)
0
ដំណាក់កាលនៃប្រវត្តិសាស្រ្តចាប់ពី៣ ០០០ឆ្នាំមុនគ.ស. រហូតដល់គ.ស.៥០០។ ឧទាហរណ៍ ៖ ការដួលរលំនៃចក្រភពរ៉ូមខាងលិចនៅគ.ស.៤៧៦ ជាចុងបញ្ចប់នៃបុរាណសម័យ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,270
7
បុនសម័យ
renaissance
renaissance (f.)
0
ដំណាក់កាលនៃប្រវត្តិសាស្រ្តចន្លោះស.វ.ទី១៤ និង ទី១៧ នៃគ.ស. តាមរយៈការរស់ឡើងវិញនៃតម្លៃវប្បធម៌អឺរ៉ុបនិងការលេចឡើងនូវគំនិតភ្លឺស្វាង (ទស្សនវិជ្ជាពន្លឺ) របស់ទស្សនវិទូនៅទ្វីបអឺរុប។ ឧទាហរណ៍ ៖ Leonardo da Vinci ជាអ្នកប្រាជ្ញអ៊ីតាលីនៃបុនសម័យ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,271
7
ប្រព័ន្ធវណ្ណៈ
caste system
système des castes
0
ការចែកវណ្ណៈសង្គមនៅក្នុងសាសនាហិណ្ឌូដែលបានចាប់ផ្ដើមនៅឆ្នាំ៧០០ មុនគ.ស. ក្នុងនោះ មានវណ្ណៈ៤គឺព្រាហ្មណ៍ ក្សត្រិយ៍ វៃស្យៈ និង សូទ្រៈ។ ក្រៅពីវណ្ណៈទាំងបួននេះមានពួកចណ្ឌាលដែលជាមនុស្សកើតចេញពីបិតា វណ្ណៈសូទ្រៈ និង មាតាវណ្ណៈព្រាហ្មណ៍។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,272
7
ប្រជាជាតិ
nation
nation (f.)
0
សហគមន៍មនុស្សដែលត្រូវបានបង្កើតឡើងតាមដំណើរប្រវត្តិសាស្ត្រមានលក្ខណៈសម្គាល់រួមគ្នា ដូចជា ភាសា ទំនៀមទម្លាប់ ប្រពៃណី និង ពូជសាសន៍ ពោលគឺ សហគមន៍វប្បធម៌នយោបាយ ដែលមានមនសិការចំពោះស្វ័យភាព ឯកភាព និងផលប្រយោជន៍ដោយឡែក។ ប្រជាជាតិខ្លះពុំមានរដ្ឋទេ។ គេមានទឹកដីនិងប្រជាជន ប៉ុន្តែពុំមានអង្គការនយោបាយសម្រាប់ធានាអធិបតេយ្យភាពពេញលេញនោះឡើយ ដូចជា ប្រជាជាតិកួឌីស្ថាន (Kurdistan) ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,273
7
ប្រទេស
country
pays (m.)
0
ទឹកដីនៃប្រជាជាតិមួយដែលកំណត់ដោយព្រំដែននៅក្នុងទីតាំងភូមិសាស្រ្តមួយ (geographical area) ។ ប្រទេសមួយអាចជារដ្ឋ ដែលមានឯករាជ្យភាព និង អធិបតេយ្យភាព ឬ អាចជារដ្ឋគ្មានឯករាជ្យភាព និង គ្មានអធិបតេយ្យភាព។ ឧទាហរណ៍ ៖ ប្រទេសកម្ពុជានៅក្រោមអាណាព្យាបាលបារាំងពីថ្ងៃទី១១ ខែ សីហា ឆ្នាំ១៨៦៣ ដល់ ១៩៥៣ ជារដ្ឋគ្មានអធិបតេយ្យភាព។ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាបានក្លាយជារដ្ឋឯករាជ្យនិងអធិបតេយ្យ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,274
7
ផ្លូវសូត្រ
silk road
route de la soie
1
បណ្ដាញផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងទ្វីបអាស៊ី អឺរ៉ុប និង អាហ្វ្រ‌៊ិក ដែលលាតសន្ធឹងចម្ងាយ១០ ០០០គីឡូម៉ែត្រ ពីឆ្នាំ២០៦ មុនគ.ស. ដល់ឆ្នាំ២២០នៃគ.ស. តាមរយៈការធ្វើពាណិជ្ជកម្មសូត្រចិនយ៉ាងសន្ធឹកសន្ធាប់។ មួយផ្នែកនៃផ្លូវពាណិជ្ជកម្មនេះនៅ អាស៊ីកណ្ដាលត្រូវបានពង្រីកនៅឆ្នាំ១១៤ មុនគ.ស. ដោយសន្តតិវង្សហាន។ ពាណិជ្ជកម្មតាមផ្លូវសូត្រ ជាកត្តាជំរុញដ៏ចម្បងក្នុងការអភិវឌ្ឍអរិយធម៌ចិន ឥណ្ឌា ពែក្ស អឺរ៉ុប និងអារ៉ាប់។ ផ្លូវនេះក៏បាននាំមកនូវបច្ចេកវិទ្យា សាសនា ទស្សនវិជ្ជានិងជំងឺរាតត្បាតផ្សេងៗ។ {pp1}1205_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,275
7
ពុទ្ធសករាជ (ព.ស.)
buddhist era
ére bouddhique
0
ការកំណត់ឆ្នាំចាប់ពីក្រោយថ្ងៃដែលព្រះពុទ្ធបរិនិព្វានទៅបានមួយថ្ងៃ។ ឧទាហរណ៍ ៖ ឆ្នាំ២៥០០នៃព.ស. ត្រូវនឹងឆ្នាំ១៩៥៧នៃគ.ស.។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,276
7
មហាសករាជ
great era
grande ère
0
សករាជធំ។ ការរាប់ឆ្នាំចាប់ពីថ្ងៃដែលសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុ មាលា) បានកំណត់ទុកក្នុងពុទ្ធសករាជ៦២១ ត្រូវនឹងគ្រិស្តសករាជ៧៨។ ឧទាហរណ៍ ៖ ព្រះបាទនរោត្តមឡើងសោយរាជ្យ ម.ស.១៧៨២ ត្រូវនឹងគ.ស.១៨៦០។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,277
7
មជ្ឈិមសម័យ
middle age
moyen age (m.)
0
ដំណាក់កាលនៃប្រវត្តិសាស្រ្តសកលលោកចាប់ពីគ.ស.៥០០ រហូតដល់គ.ស.១ ៥០០។ ឧទាហរណ៍ ៖ ការរកឃើញទ្វីបអាម៉េរិកដោយលោកគ្រីស្តូហ្វកូឡុំ (Christopher Colombus) នៅគ.ស. ១៤៩២ជារយៈពេលចុងក្រោយនៃមជ្ឈិមសម័យ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,278
7
មនុស្សបុរេប្រវត្តិ
prehistoric man (human)  
homme préhistorique (m.)
1
មនុស្សដែលរស់នៅក្នុងកាលសម័យបុរេប្រវត្តិ។ ឧទាហរណ៍ ៖ មនុស្សបុរេប្រវត្តិមានឈ្មោះផ្សេងៗតាមលំដាប់នៃការវិវត្ត ដូចជា អូស្រ្តាឡូ ពីតែក (Australopithèques) ហូម៉ូហាប៊ីលីស (Homo Habilis) ហូម៉ូអេរ៉ិចទូស (Homo Erectus) ហូម៉ូនេអង់ឌែតាល់ (Homo neandertalensis) ហូម៉ូ សាព្យាង (Homo Sapiens) ជាដើម។ {pp1}1209_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,279
7
មនុស្សក្រូម៉ាញ៉ុង
cro-magnon man
homme de cro-magnon (m.)
1
មនុស្សទំនើបដំបូងនៅទ្វីបអឺរ៉ុបក្នុងយុគថ្មបំបែកដែលគេរកឃើញផូស៊ីលដំបូងនៅប្រទេសបារាំង មានអាយុកាលប្រហែល៤៣ ០០០ឆ្នាំមុន។ ទំហំខួរក្បាលប្រហែលជា ១ ៦០០សង់ទីម៉ែត្រគូប ដែលធំជាងទំហំខួរក្បាលមនុស្សទូទៅបច្ចុប្បន្ន (១ ៤៦៦សង់ទីម៉ែត្រគូប) ។ {pp1}1210_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,280
7
មនុស្សប៉េកាំង
peking man
homme de pékin (m.)
1
មនុស្សដែលគេបានរកឃើញផូស៊ីល ដោយការធ្វើកំណាយដំបូងនៅជូគូទៀន (Zhoukoudian) ក្បែរប៉េកាំងប្រទេសចិនចន្លោះឆ្នាំ១៩២៣-១៩២៧ ដែលមានអាយុកាលប្រហែល៧៥០ ០០០ឆ្នាំមុន។ ក្នុងការធ្វើកំណាយជាច្រើនលើកក្រោយមក គេរកឃើញទំហំខួរក្បាលខុសៗគ្នា។ កំណាយនៅឆ្នាំ១៩៣៦ រកឃើញថាខួរក្បាលមនុស្សប្រុសពេញវ័យមានទំហំ១ ២២៥សង់ទីម៉ែត្រគូប មនុស្សស្រីពេញវ័យមានទំហំ១ ០១៥សង់ទីម៉ែត្រគូប យុវជនវ័យជំទង់ប្រុសមានទំហំ១ ០៣០សង់ទីម៉ែត្រគូប។ {pp1}11211_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,281
7
មនុស្សជ្វា
java man
homme de java (m.)
1
មនុស្សដែលគេបានរកឃើញផូស៊ីលនៅឆ្នាំ១៨៩១ នៅទ្រីនីលង៉ាវី (Trinil Ngawi) ជ្រលងទន្លេសូឡូជ្វាភាគខាងកើតឥណ្ឌូណេស៊ីមានអាយុកាលប្រហែល ១ ៨១០ ០០០-១ ៦៦០ ០០០ឆ្នាំ។ {pp1}11212_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,282
7
មនុស្សរូងភ្នំ
cave-dweller
homme des cavernes
0
មនុស្សបុព្វកាលដែលយករូងធម្មជាតិជាជម្រករស់នៅ។ ឧទាហរណ៍ ៖ នៅចន្លោះឆ្នាំ១៩៦៥និងឆ្នាំ១៩៦៩ លោក កាបូណែល (Cabonnel) និង លោក ដាលីប្រ៊ីយ៉ាស (Dalibrias) បានធ្វើការរុករកក្នុងរូងភ្នំដែលជាជម្រករបស់មនុស្សបុរេប្រវត្តិនៅភ្នំក្បាលរមាស ខេត្តកំពត។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,283
7
មុនគ្រិស្តសករាជ (មុនគ.ស.)
before Christ (B.C.) Before the Common Era (B.C.E.)
av. J.-C.
0
ការកំណត់ឆ្នាំមុនកំណើតព្រះយេស៊ូគ្រិស្ដ។ ឧទាហរណ៍ ៖ ព្រះពុទ្ធបរិនិព្វាននៅឆ្នាំ៥៤៣មុនគ.ស.។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,284
7
យុគ
age
age (m.)
0
ចន្លោះពេលនៃកាលភូគព្ភសាស្រ្ត (interval of geological time) ។ ឧទាហរណ៍ ៖ យុគលោហៈមានអាយុកាលចាប់ពី២០០០ឆ្នាំមុនគ.ស. រហូតមកដល់បច្ចុប្បន្ន។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,285
7
យុគទឹកកក
ice age/glacial age
période glaciaire
0
ដំណាក់កាលដែលផែនដីគ្របបណ្ដប់មួយផ្នែកដោយទឹកកក គឺចាប់ផ្ដើមពី២លានឆ្នាំមកដល់១ម៉ឺនឆ្នាំមុនគ.ស.។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,286
7
យុគថ្មបំបែក
paleolithic
paléolithique
1
ដំណាក់កាលដំបូងនៃសង្គមមនុស្សដែលចេះយកថ្មធម្មជាតិមកបំបែកធ្វើឧបករណ៍ប្រើប្រាស់។ ក្រៅពីឧបករណ៍ថ្ម មនុស្សក៏ចេះយកឆ្អឹង ស្នែង និងឈើធ្វើជាឧបករណ៍ប្រើប្រាស់ផងដែរ។ ឧ.យុគថ្មបំបែកចាប់ផ្ដើមដោយកំណើតមនុស្សដំបូង ដែលមានអាយុកាលប្រហែលជា១,៨លានឆ្នាំមុន រហូតដល់ប្រហែល១០ ០០០ឆ្នាំមុន គ.ស.។ {pp1}1217_01.jpg{pp2} {pp1}1217_02.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,287
7
យុគថ្មកណ្ដាល
mesolithic
mésolithique (m.)
1
ដំណាក់កាលអន្តរកាលចន្លោះយុគថ្មបំបែកនិងយុគថ្មរំលីងដែលនៅពេលនោះ មនុស្សយកបំណែកថ្មមកធ្វើជាឧបករណ៍ប្រើប្រាស់ដោយមានការកែច្នៃ និង រចនាឧបករណ៍នោះជាច្រើនប្រភេទ។ ឧទាហរណ៍ ៖ យុគថ្មកណ្ដាលចាប់ផ្ដើមពីប្រហែល១០ ០០០ឆ្នាំមុនគ.ស.រហូតដល់ប្រហែល៨ ០០០ឆ្នាំមុនគ.ស.។ {pp1}1218_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,288
7
យុគថ្មរំលីង
neolithic
néolithique (m.)
1
ដំណាក់កាលចុងក្រោយនៃយុគថ្ម ដែលនៅពេលនោះ មនុស្សយកថ្មមកបំបែក ហើយរំលីងឬសំលៀងធ្វើជាឧបករណ៍ប្រើប្រាស់។ នៅក្នុងយុគនេះ មនុស្សចេះធ្វើកសិកម្មផងដែរ។ ឧទាហរណ៍ ៖ យុគថ្មរំលីងចាប់ផ្ដើមពីប្រហែល៨ ០០០ឆ្នាំមុន គ.ស. រហូតដល់ប្រហែល៥ ០០០ឆ្នាំមុនគ.ស.។ {pp1}1219_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,289
7
យុគលោហៈ
metal age
age des métaux
1
ដំណាក់កាលបន្ទាប់ពីយុគថ្មរំលីងដែលមនុស្សចេះយកលោហៈមកប្រើប្រាស់។ យុគលោហៈចែកចេញជាបីគឺយុគស្ពាន់ យុគសំរឹទ្ធ និង យុគដែក។ ឧទាហរណ៍ ៖ យុគលោហៈនៅកម្ពុជាមានអាយុកាលតាំងពី១ ៥០០ឆ្នាំ មុនគ.ស.។{pp1}1220_01.jpg{pp2} {pp1}1220_02.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,290
7
យុគស្ពាន់
copper age
age du cuivre
1
ដំណាក់កាលដែលមនុស្សចេះយកស្ពាន់មកធ្វើជារូបធាតុដើមសម្រាប់ផលិតឧបករណ៍ប្រើប្រាស់ អាវុធ និង គ្រឿងអលង្ការ។ ឧទាហរណ៍ ៖ យុគស្ពាន់គិតចាប់ផ្ដើមពី៣ ៥០០ឆ្នាំ មក ២ ៣០០ឆ្នាំមុនគ.ស.។ {pp1}1221_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,291
7
យុគដែក
iron age
age du fer
1
ដំណាក់កាលដែលមនុស្សយកដែកមកប្រើប្រាស់បន្តពីសំរឹទ្ធ។ ឧទាហរណ៍ ៖ យុគដែកចាប់ផ្ដើមពី១ ២០០ឆ្នាំមុនគ.ស.។ {pp1}1222_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,292
7
យុគទឹកកក
ice ages or glacial ages
période glaciaire
1
កាលសម័យយ៉ាងយូរដែលទឹកកកបានគ្របដណ្ដប់លើផ្ទៃផែនដីក្នុងអតីតកាល។ យុគទឹកកកមាន៥ដំណាក់កាល៖ទី១ប្រមាណ (២៤០០-២១០០លានឆ្នាំមុន) (2.4-2.1 billion years ago) ,ទី២ (៨៥០-៦៣៥ លានឆ្នាំមុន (850- 635 million years ago) , ទី៣ (៤៦០-៤៣០ លាន ឆ្នាំមុន) (460-430 million years ago) , ទី៤ (៣៥០-២៥០ លានឆ្នាំ មុន) (350-250 million years ago) និង ទី៥ គឺចាប់ពីជាង២លានឆ្នាំមុនមកដល់១០ ០០០។ {pp1}1223_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,293
7
រដ្ឋ
state
etat (m.)
0
សហគមន៍នយោបាយមួយដែលមានការចាត់តាំងនៅក្រោមប្រព័ន្ធរដ្ឋាភិបាលមួយ (នីតិបញ្ញត្តិ នីតិប្រតិបត្តិនិងតុលាការ) ។ រដ្ឋមានលក្ខណៈសម្គាល់៤យ៉ាងគឺទឹកដី ប្រជាជន រដ្ឋាភិបាល និង សមត្ថភាពគតិយុត្តក្នុងទំនាក់ទំនងជាមួយរដ្ឋផ្សេងទៀត។ ប៉ុន្តែ នៅក្នុងប្រទេស ដូចជា សហរដ្ឋអាម៉េរិក អូស្រ្តាលី និង ប្រេស៊ីល ជាដើម ពាក្យថា រដ្ឋ ក៏សំដៅទៅលើអង្គភាពនយោបាយដែរ ប៉ុន្តែ មិនមានអធិបតេយ្យភាព ហើយស្ថិតនៅក្រោមអំណាចកណ្ដាលមួយហៅថា រដ្ឋសហព័ន្ធ។ រដ្ឋមួយអាចមានប្រជាជាតិច្រើន ដូចជា ចក្រភពអង់គ្លេស ឥណ្ឌា ជាដើម។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,294
7
រដ្ឋប្រជាជាតិ
nation-state
etat-nation (m.)
0
ទម្រង់មួយនៃអង្គការនយោបាយដែលនៅក្នុងនោះសហគមន៍មនុស្សដែលមានប្រវត្តិសាស្រ្ត ប្រពៃណី ភាសា និងពូជសាសន៍ដូចគ្នារស់នៅក្រោមរដ្ឋាភិបាលមួយ ពោលគឺការត្រួតគ្នារវាងរដ្ឋដែលជាអង្គការនយោបាយនិងប្រជាជាតិ ដែលផ្ដោតលើអត្តសញ្ញាណនៃសហគមន៍មនុស្ស។ ឧទាហរណ៍ ៖ ប្រទេសជប៉ុន បើមិនមានការត្រួតគ្នាបែបនេះទេ គេហៅថារដ្ឋពហុជាតិ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,295
7
រដ្ឋពហុជាតិ
multinational state
etat multinational (m.)
0
រដ្ឋអធិបតេយ្យមួយដែលមានប្រជាជាតិពីរឬច្រើននៅក្នុងនោះខុសពីរដ្ឋប្រជាជាតិដែលមានតែប្រជាជាតិមួយ។ រដ្ឋពហុជាតិក៏អាចជារដ្ឋដែលមានពហុវប្បធម៌ ពហុភាសា និង/ឬពហុពូជសាសន៍ ដូចជា សហរដ្ឋអាម៉េរិក រុស្ស៊ីឥណ្ឌា ចិន ជាដើម។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,296
7
រដ្ឋសហព័ន្ធ
federal State
etat fédéral (m.)
0
ដែនដីនៃសហគមប្រជាជាតិណាមួយ ដែលប្រព័ន្ធគ្រប់គ្រងមានពីរកម្រិតគឺមានការបែងចែកអំណាចរវាងរដ្ឋាភិបាលសហព័ន្ធ និង រដ្ឋាភិបាលនៃរដ្ឋជាសមាជិក។ រដ្ឋាភិបាលទាំងពីរកម្រិតមានការបែងចែកសមត្ថកិច្ចខុសគ្នាដែលក្នុងនោះរដ្ឋាភិបាលសហព័ន្ធមានសមត្ថកិច្ចផ្ដាច់មុខសំខាន់ៗយ៉ាងតិចបួនគឺ វិស័យការពារជាតិ វិស័យការបរទេស វិស័យបោះពុម្ពក្រដាសប្រាក់ និងវិស័យពាណិជ្ជកម្មអន្តរជាតិ។ ឧទាហរណ៍ ៖ ប្រទេសកាណាដា សហរដ្ឋអាម៉េរិក ឥណ្ឌា។ ល។ ជារដ្ឋសហព័ន្ធ។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,297
7
រដ្ឋអធិបតេយ្យ
sovereign State
etat souverain (m.)
0
រដ្ឋដែលមានប្រជាជនរស់នៅជាអចិន្រ្តៃយ៍ មានទឹកដីមួយជាកំណត់មានរដ្ឋាភិបាលដែលមិនស្ថិតនៅក្រោមអំណាចនៃរដ្ឋផ្សេងទៀត និងមានសមត្ថភាពគតិយុត្តទាក់ទងជាមួយរដ្ឋដទៃទៀត។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,298
7
រដ្ឋចំណុះ
dependent State
etat dépendant (m.)
0
រដ្ឋដែលមិនអាចប្រើប្រាស់អំណាចពេញលេញទៅលើកិច្ចការបរទេសនិងយោធាបាន តែអាចទទួលបានពីរដ្ឋត្រួតត្រាមហាអំណាចអាណានិគម ឬ មហាអំណាចអាណាព្យាបាលនូវស្វ័យភាពផ្ទៃក្នុងមួយចំនួន។ សម្គាល់៖បច្ចេកសព្ទមួយចំនួនដែលប្រើសម្រាប់សម្គាល់រដ្ឋចំណុះនោះមានដូចជា រដ្ឋក្រោមអាណត្តិ (នៃ សង្គមប្រជាជាតិ) រដ្ឋក្រោមអាណាព្យាបាលជាដើម។ ចាប់ពីឆ្នាំ១៩៤៥ មានសម្ពាធអន្តរជាតិយ៉ាងខ្លាំង ដើម្បីឱ្យលុបបំបាត់ភាពជាចំណុះដែលជាប់ទាក់ទងនឹងលទ្ធិអាណានិគមនិយម។
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,299
7
រាជាណាចក្រព្រូស
kingdom of prussia
royaume de prusse (m.)
1
រដ្ឋដែលមានអត្ថិភាពពីឆ្នាំ១៧០១ដល់ឆ្នាំ១៩១គ្រប់គ្រងដោយព្រះចៅហ្រ្វេដេរិកទី១ (Frédéric I) ដែលសោយរាជ្យដំបូងពីឆ្នាំ១៧០១-១៧១៣) និង ស្តេចចុងក្រោយគឺព្រះចៅហ្គីយ៉ូមទី២ (GuillaumeII) ដែលសោយរាជ្យពីឆ្នាំ១៨៨៨-១៩១៨) ។ រាជាណាចក្រនេះមានផ្ទៃដីទំហំ៣៤៨ ៧៧៩គ.ម២ (ឆ្នាំ១៩១០) ។ អតីតរាជាណាចក្រនេះ សព្វថ្ងៃ គឺជាផ្នែកខ្លះនៃប្រទេសបែលហ្ស៊ិក សាធារណរដ្ឋឆែក ដាណឺម៉ាក អាល្លឺម៉ង់ លីទុយអានី ប៉ូឡូញ និង រុស្ស៊ី។ រាជធានីនៃរាជាណាចក្រនេះគឺប៊ែរឡាំង។ ប្រជាជននៃរាជាណាចក្រនេះភាគច្រើនគោរពសាសនាគ្រិស្តនិកាយប្រូតេស្តង់ និងប្រើភាសាអាល្លឺម៉ង់។ {pp1}1230_01.jpg{pp2}
null
1
2022-01-01 12:00:00
2022-01-01 12:00:00
1,300
7
រាជាណាចក្រស៊ុលតង់
sultanate
sultanat (m.)
0
រដ្ឋឬប្រទេសដែលដឹកនាំដោយស៊ុលតង់ (ស្តេច) ហើយកាន់សាសនាអ៊ិស្លាម។ ឧទាហរណ៍ ៖ រាជាណាចក្រស៊ុលតង់ម៉ាឡាកា ជារដ្ឋសម័យបុរាណនៃប្រទេសម៉ាឡេស៊ី។
null
1
2022-01-01 12:00:00
2022-01-01 12:00:00