file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_1245.txt | ថ្លែងពីសេតវិមាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៩ ខែមករា បានបង្ហើបពីគម្រោងពង្រីកអង្គការបក្សសម្ពន្ធយោធាណាតូទៅកាន់តំបន់មជ្ឈិមបូព៌ា។ បើតាមការលើកឡើងរបស់ប្រធានាធិបតី ការពង្រីកសមាជិកអង្គការយោធានេះ ដើម្បីការពារ និងទប់ស្កាត់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។ | «ខ្ញុំគិតថា អង្គការណាតូគួរតែពង្រីក ហើយយើងគួរតែបញ្ចូលប្រទេសនៅតំបន់មជ្ឈិមបូព៌ាច្បាស់ណាស់»។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាប់អ្នកកាសែតនៅវិមានប្រធានាធិបតី។ ក្នុងន័យនេះ លោកប្រធានាធិបតី ចង់ប្រើប្រាស់អង្គការណាតូដើម្បីទប់ទល់ក្រុមរដ្ឋឥស្លាម។ ក្រៅពីក្រុមរដ្ឋឥស្លាមជ្រុលនិយម អាមេរិក ទំនងជាចង់ប្រើប្រាស់អង្... |
article_1246.txt | ចាប់ពីថ្ងៃទី១ មករា ២០២០ តទៅ រដ្ឋាភិបាលក្រុងហាណូយ ត្រូវមានការទទួលខុសត្រូវកាន់តែខ្ពស់ និងច្រើនជាងមុន។ កាន់តែច្រើននោះគឺ ក្រុងហាណូយ ត្រូវបំពេញតួនាទីជាប្រធានវិលជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាអាស៊ានសម្រាប់ឆ្នាំ២០២០ផង និងត្រូវបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុ... | តាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២ មករាកន្លងទៅ របស់ប្រធានាធិបតីវៀតណាមលោក Nguyễn Phú Trọng ក្នុងនាមជាប្រធានវិលជុំអាស៊ាន វៀតណាម បានកំណត់យក « ភាពជាធ្លុងមួយ និងការទទួលខុសត្រូវ» ជាមូលបទ និង « ភាពជាដៃគូទុកចិត្តបានក្នុងចីរភាពសន្តិភាព» ជាមូលបទក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការ... |
article_1247.txt | ក្រសួងសុខាភិបាលហ្វីលីពីន បានរាយការណ៍ករណីស្លាប់ពាក់ព័ន្ធកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រៅប្រទេសចិន ខណៈអ្នកជំងឺជនជាតិចិនម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ បានស្លាប់កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Rappler នៅថ្ងៃព្រឹក ថ្ងៃ០២ ខែកុម្ភៈ។ | ការស្លាប់នេះ បានធ្វើឲ្យតួលេខករណីឆ្លងរលាកសួតបង្កដោយកូរ៉ណាវីរុសប្រភេទថ្មីឡើងដល់ ២ករណី ក្នុងប្រទេសហ្វីលីពីន។ បើតាម Rappler ករណីស្លាប់ទី១ក្នុងប្រទេសហ្វីលីពីន គឺបុរសវ័យ៤៤ឆ្នាំម្នាក់ដែលបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ពីក្រុង វូហាន ប្រទេសចិន។ លោក បានរួមដំណើរជាមួយស្ត្រី ៣៨ឆ្នាំ ដែលប... |
article_1248.txt | ការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោក Qasem Soleimani ទំនងជាមិនបង្កឲ្យសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងដូចគ្រប់គ្នាភ័យបារម្ភទេ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចមិនប្រើកម្លាំងតបត មីស៊ីលអ៊ីរ៉ង់ដែលបាញ់ផ្លោងលើមូលដ្ឋានទ័ពខ្លួននៅអ៊ីរ៉ាក់ ដោយលើកហេតុផលថា គ្មានខូចខាតច្រើន ... | «វ៉ៃឬមិនវ៉ៃ? សង្គ្រាមផ្ទុះឬអត់?» ជាប្រធានបទពេញនិយមនាពេលបច្ចុប្បន្ន ខណៈដែលអាមេរិក និងអ៊ីរ៉ង់សង្គ្រឺតធ្មេញរៀបនឹងច្បាំងគ្នានោះ។ ប៉ុន្តែការវិវត្តចុងក្រោយ ហាក់បីដូចជាបង្ហាញឲ្យឃើញថា ភាគីទាំងពីរកំពុងដកថយម្នាក់មួយជំហានពីផ្លូវធ្វើសង្គ្រាមហើយ។ ហេតុអ្វីសង្គ្រាមទំនងជាមិនផ្ទុះឡើងពេលនេះ? ... |
article_1249.txt | រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ១៤ ធ្នូ បានចេញបញ្ជាឲ្យគណបក្សប្រឆាំងមួយចេញផ្សាយកែតម្រូវលើការផ្សព្វផ្សាយតាមបណ្តាញសង្គម និងអត្ថបទដែលចុះផ្សាយតាមគេទំព័រពាក់ព័ន្ធបញ្ហាអត្រានៃអ្នកមានការងារធ្វើរបស់ប្រទេស ។ បទបញ្ជានេះ ធ្វើឡើងក្រោមអំណាចច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត ដែលប្រទេសតូចជាងគេក្នុងតំបន់... | គិតចាប់ពីច្បាប់ប្រឆាំងព័ត៌មានមិនពិតចូលជាធរមានមក នេះគឺជាករណីទីបីហើយ ដែលរដ្ឋាភិបាលសិង្ហបុរី បានយកច្បាប់នេះដើម្បីឆ្លើយតប និងចាត់វិធានការទៅនឹងព័ត៌មាន និងការផ្សព្វផ្សាយនានាតាមប្រព័ន្ធអនឡាញ ជាពិសេសក្នុងបណ្តាញសង្គម ដែលរដ្ឋាភិបាលយល់ឃើញថាជាព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមការចុះផ្សាយរប... |
article_125.txt | រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសចំនួន ៥៨៦៤នាក់ ក្នុងនោះមានជនបរទេស១៨០នាក់។ | ការដោះលែងនេះ ធ្វើឡើងក្រោមការលើកលែងទោសនាឱកាសនៃទិវាបុណ្យឯករាជ្យលើកទី៧៧ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV កាលពីថ្ងៃទី៤ ខែមករា។ មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោត និងបានបង្ក្រាបយ៉ាងហឹង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិប... |
article_1250.txt | ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៤ ខែធ្នូ បានប្រកាសពីការសាកល្បងដ៏សំខាន់មួយនៅឯមជ្ឈមណ្ឌលបាញ់ផ្កាយរណប Sohae ជាទីដែលលោក គីម ជុងអ៊ុន ប្រកាសបិទកាលពីឆ្នាំមុន។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ដែលប្រកាសពីការសាកល្បងនេះ មិនបានព័ត៌មានលម្អិតអ្វីឡើយ តែបញ្ជាក់ថា ការសាកល្បងនេះ នឹងជំរុញសមត្ថភាពនុយក្លេអ៊ែរ... | ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង kCNA ផ្សាយថា ការសាកល្បងដ៏សំខាន់មួយ បានធ្វើឡើងដោយជោគជ័យនៅម៉ោងជាង១០ យប់ថ្ងៃទី១៣ ខែធ្នូ នៅឯទីតាំងបាញ់ផ្កាយរណប Sohae ដែលត្រូវបានស្គាល់ជាទូទៅជាមួយឈ្មោះ Dongchang-ri ។ កូរ៉េខាងជើង មិនបានបញ្ជាក់ពីព័ត៌មានអ្វីផ្សេងទាក់ទងនឹងការសាកល្បងនេះឡើយ។ ប៉ុន្តែអ្នកនាំពាក... |
article_1251.txt | លោកប្រធានាធិបតីអ៊ីរ៉ង់ Hanssan Rouhan បានប្រកាសយ៉ាងឱឡារិកនៅថ្ងៃអាទិត្យ ១០ វិច្ឆិកាថា ប្រទេសលោកបានរកឃើញទីតាំងរ៉ែប្រេងថ្មីដ៏ធំសម្បើមមួយ ។ វាជារុករកថ្មីមួយ ដែលមេដឹកនាំរូបនេះ ចាត់ទុកជា «ដំណឹងល្អ» ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយក្រុងវ៉ាស៊ីនតោន។ | ក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ លោកប្រធានាធិបតី Rouhani បញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសលោក នឹងនៅតែរក្សាលំនឹងល្អប្រសើរ ទោះបីជាទទួលរងចំណាត់ការពីសំណាក់សហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីគ្រាក់ៗ វិស័យហិរញ្ញវត្ថុនិងធនាគារ ជាដើម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំរ... |
article_1252.txt | ការឆ្លើយតបយឺតយ៉ាវរបស់ចិនក្នុងការរកឃើញការឆ្លងកូរ៉ូណាវីរុសប្រភេទថ្មីដ៏កាចសាហាវ បានធ្វើឲ្យការរីករាលដាលកាន់តែអាក្រក់ខ្លាំង។ មន្ត្រីជាន់ខ្ពស់ចិនមកពីទីក្រុង វូហាន ដែលជាទីកន្លែងវីរុសផ្ទុះ អះអាងបែបនេះ នៅថ្ងៃសុក្រ ៣១ ខែមករា ។ | «ឥឡូវនេះ ខ្ញុំដឹងថា មានកំហុស ហើយមានវិប្បដិសារី និងស្តីបន្ទោសខ្លួនឯង» ។ លោក Ma Guoqiang លេខាធិការបក្សកម្មុយនីស្តប្រចាំក្រុង វូហាន បញ្ជាក់បែបនេះក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ។ មន្ត្រីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើវិធានការតឹងរឹង ត្រូវបានអនុវត្តលឿនជាងនេះ លទ្ធផលនឹ... |
article_1253.txt | នាថ្ងៃនេះ លោក នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានថ្វាយលិខិតសុំចុះចេញពីតំណែងលោកទៅកាន់មហាក្សត្រម៉ាឡេស៊ី។ ទង្វើដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយចុងសប្តាហ៍នៃភាពស្រពិចស្រពិលថា រដ្ឋាភិបាលថ្មីមួយ នឹងត្រូវបង្កើតឡើងដើម្បីជំនួសសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan ។ លិខិតលាលែងនេះ ត្រូវបានបញ្ជូនទៅកាន... | តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានប្រកាសពីការលាលែងតំណែងនេះ កាលពីរសៀលថ្ងៃចន្ទ ២៤ ខែកុម្ភៈ ។ នេះគឺជាការបើកផ្លូវសម្រាប់លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលថ្មីមួយ។ ការសម្រេចចិត្តរបស់លោក មហាធៀ កើតឡើងក្រោយពីមានភាពរំជើបរំជួលផ្នែកនយោបាយក្នុងសម្ព័ន្ធភាព... |
article_1254.txt | រដ្ឋាភិបាលទីម័រខាងកើត បានស្នើត្រង់ៗទៅរដ្ឋាភិបាលឥណ្ឌូណេស៊ីឲ្យជួយទទួលយកពលរដ្ឋរបស់ខ្លួនពីចិន និងគាំពារពួកគេឲ្យបានសមរម្យ ខណៈកូរ៉ូណាវីរុស កំពុងតែរាតត្បាតខ្លាំងទាំងក្នុងប្រទេសចិន និងប្រទេសក្នុងតំបន់។ ការណ៍ដែលរដ្ឋាភិបាលទីម័រខាងកើត ស្នើបែបនេះ ដោយសារតែប្រទេសក្មេងខ្ចីជាងគេក្នុងតំបន... | រដ្ឋមន្ត្រីផែនការ និងវិនិយោគទីម័រខាងកើត លោក Xanana Gusmao បានឲ្យដឹងថា រដ្ឋាភិបាលលោក បានស្នើជំនួយពីឥណ្ឌូណេស៊ីដើម្បីជួយគាំពារ និងផ្តល់ទីលំនៅស្នាក់នៅបណ្តោះអាសន្ននៅកោះបាលីដល់ពលរដ្ឋរបស់ខ្លួន១៧នាក់ ដែលនឹងត្រូវបញ្ជូនមកចិននាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឥណ្ឌូណេស៊ី Jakart... |
article_1255.txt | អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែវិច្ឆិកា បានប្រកាសថា ភាគីទាំងពីរនឹងពន្យារពេលធ្វើសមយុទ្ធយោធា ដើម្បីដើម្បីគាំទ្រកិច្ចចរចាសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានបដិសេធថា សេចក្តីប្រកាសបែបនេះ មិនមែនជាការធ្វើសម្បទានឲ្យទីក្រុងព្យុងយ៉ាងឡើយ។ | សមយុទ្ធយោធា Combined Flying Training Event ដែលនឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណងពង្រឹងប្រតិបត្តិការលើអាកាស និងបិទបាំងចំនួនយន្តហោះចម្បាំងរបស់អាមេរិក និងកូរ៉េខាងត្បូង ត្រូវលើកយកទៅធ្វើនៅពេលក្រោយ។ នេះបើតាមសេចក្តីប្រកាសររួមរបស់ លោកម៉ាក អេស្ពើ រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោ... |
article_1256.txt | តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងតែបន្តនីតិវិធីដើម្បីប្រមូលភស្តុតាងសម្រាប់ដាក់បន្ទុក និងកាត់ទោសអ្នកនៅពីក្រោយនៃវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា។ ក្រុមមន្ត្រីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានទទួលស្គាល់ថា បេសកកម្មស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះលើករណីនេះមានបញ្ហាប្រឈម និ... | លោក Phakiso Mochochoko នាយកផ្នែកយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃ៥ កុម្ភៈកន្លងទៅ បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតរបស់តុលាការ បានបំពេញទស្សនកិច្ចទៅកាន់ជំរំជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ដើម្បីប្រមូលភស្តុតាងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោក អះអាងថា យុត្តិធម៌... |
article_1257.txt | ប្រធានាធិបតីអ៊ីរ៉ង់ បានចេញមុខសូមអភ័យទោសជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែមករានេះចំពោះករណីបាញ់ទម្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនដែលឆក់យកជីវិតមនុស្សអស់ ១៧៦នាក់កាលពីថ្ងៃ ៨ មករាកន្លងទៅ។ ការសុំទោសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការទទួលស្គាល់ពីសំណាក់យោធាអ៊ីរ៉ង់ថា ខ្លួនពិតជាបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន ប៉ុន្តែដោយអចេតន... | ប្រមុខរដ្ឋអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបង្ហោះសារសុំអភ័យទោសចំពោះការបង្កឲ្យមានសោកនាដកម្មដែលមានមនុស្សស្លាប់អស់ ១៧៦នាក់។ លោកបានបញ្ជាក់ថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពិតជាមានការសោកស្តាយពេកក្រៃចំពោះកំហុសដ៏ធំធេងនេះ។ អត្ថបទទាក់ទង យោធាអ៊ីរ៉ង់ទទួលស្គាល់ថា ខ្លួនបាញ់យន្តហោះអ៊ុយក្រែនទម្លាក់ដោយអចេតនា «ការគិតគូរ និងការបួងសួងរបស់ខ្ញុំ សូម... |
article_1258.txt | អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៦ មករា បានអំពាវនាវឲ្យអាមេរិក និងអ៊ីរ៉ង់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកម្ទេចទីតាំងវប្បធម៌ជាច្រើនរបស់អ៊ីរ៉ង់។ ការគំរាមរបស់លោក ត្រាំ ដែលធ្វើឡើងស្របពេលសង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះកាន់តែខ្លាំង បានរងការរិះគ... | នាជំនួបជាមួយអគ្គរដ្ឋទូតអ៊ីរ៉ង់នៅថ្ងៃទី៦ ខែមករា អ្នកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ដែលជាស្ថាប័នទទួលបន្ទុកវប្បធម៌របស់អង្គការសហប្រជាជាតិ បានរំឭកពីកាតព្វកិច្ចទាំងរបស់អ៊ីរ៉ង់ ទាំងរបស់អាមេរិក ក្នុងការការពារសម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជី។ បើតាមលោក Azoulay អាមេរិក និងអ៊ី... |
article_1259.txt | លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានចូលលេងក្នុងការប្រកួតកីឡាហុក Night-Time Hockey League កាលពីថ្ងៃពុធ នៅទីលានទឹកកក Red Square ក្រុងមូស្គូ ក្នុងជំនួបមិត្តភាព។ នេះបើតាមការផ្សាយរបស់ Sputnik។ | តាមទម្លាប់ លោក ពូទីន ពាក់អាវលេខ១១ ដោយស្ថិតនៅក្រុមក្រហម ជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu អតីតកីឡាករឆ្នើមហុកគីទឹកកក Pavel Bure, Sergei Fedorov និងកីឡាករជាច្រើនរូបទៀត។ រីឯក្រុមម្ខាងទៀត មានឯកសណ្ឋានពណ៌ស ដោយមានអភិបាលក្រុង Tula លោក Aleksei Dyumin អ្នកជំនួញ Gennady Timchenko, Vladimir Pota... |
article_126.txt | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រៀបធៀបគ្នា ពីរបៀបដឹកនាំរដ្ឋាភិបាលអាណត្តិមុន និងអាណត្តិថ្មី នៅក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា។ ក្នុងការប្រៀបធៀបគ្នានេះ សម្ដេច ហ៊ុន សែន បានមើលឃើញពីល្បឿននៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី ហើយប្ដូរពាក្យពី «ក្មេងមានកម្លាំងតែចាស់ស្គាល់ផ... | ចាប់តាំងពីរដ្ឋាភិបាលថ្មី ដឹកនាំឱ្យសម្ដេច ហ៊ុន ម៉ាណែត តាំងពីថ្ងៃទី២២សីហា ឆ្នាំ២០២៣មក មានសកម្មភាពជាច្រើន ដែលកំពុងបង្ហាញសក្តានុពល និងលើសពីការរំពឹងទុក។ នេះជាការវាយតម្លៃរបស់សម្ដេច ហ៊ុន សែន ចំពោះការដឹកនាំរបស់រដ្ឋបាលសម្ដេច ហ៊ុន ម៉ាណែត រយៈពេលជាង១៦ខែ នៃអាណត្តិទី៧នេះ។ ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកពីអារម្មណ៍អ្នកដែលធ្លាប់រួមដ... |
article_1260.txt | ពលរដ្ឋមីយ៉ាន់ម៉ារាប់នាក់ នៅថ្ងៃទី១៤ ខែធ្នូ បានឈរជាជួរៗតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោដើម្បីទទួលដំណើររបស់អ្នកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដែលត្រឡប់មកពីការការពារមុខមាត់ជាតិនៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ។ អ្នកស្រី ស៊ូជី ធ្វើដំណើរទៅតតាំងក្ដីនៅតុលាការដោយផ្ទាល់... | ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានទៅដល់ទឹកដីមីយ៉ាន់ម៉ាវិញហើយនៅថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីតតាំងក្ដីនៅឯតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់។ តាមបណ្ដោយផ្លូវនានាក្នុងរដ្ឋធានីណៃពិដោ ប្រជាជនមីយ៉ាន់ម៉ាក្មេងចាស់ប្រុសស្រី ខ្លះឈរកាន់ទង់ជាតិ ខ្លះកាន់រូបថតមេដឹកនាំម... |
article_1261.txt | មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខចំពោះការស្លាប់របស់ម្តាយបង្កើតលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ ១ថ្ងៃប៉ុណ្ណោះក្រោយការផ្ញើសារដ៏ភ្ញាក់ផ្អើលបែបនេះ យោធាកូរ៉េខាងត្បូង បានប្រកាសថា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត។ | លោក គីម ជុងអ៊ុន បានផ្ញើសារតាមរយៈភូមិសន្តិភាព ប៉ាន់មុនជុម (Panmunjom) កាលពីរសៀល ថ្ងៃពុធ ៣០ តុលា មិនដល់មួយថ្ងៃផងក្រោយម្តាយរបស់លោក មូន គឺលោកស្រី Kang Han-ok ទទួលមរណភាព។ ក្នុងសារនេះ លោក គីម បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោកស្រី Kang ។ នេះបើតាមការិយាល័យប្រធានាធិប... |
article_1263.txt | រដ្ឋាភិបាលក្រុងហ្សាការតា បានដាក់ឲ្យមានការប្រុងប្រៀប និងប្រយ័ត្នខ្ពស់សម្រាប់កងទ័ពរបស់ខ្លួន ដែលកំពុងតែឈរជើងនៅប្រជុំកោះ ណាទុណា (Natuna archipelago) ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍ប្រុងជើងការរបស់ក្រុងហ្សាការតា ធ្វើឡើងបន្ទាប់ពីមានករណីនាវាល្បាតរបស់ក្រុងប៉េកាំង ច... | តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ៣ មករា កន្លងទៅ អ្នកនាំពាក្យកងទ័ពឥណ្ឌូណេស៊ី លោកឧត្តមសេនីយ៍ Sisriadi បានឲ្យដឹងថា កងទ័ពជើងទឹក និងកងទ័ពអាកាស ត្រូវបានដាក់ពង្រាយ និងបានបំពាក់អាវុធ និងដាក់បញ្ជាឲ្យមានការប្រុងជើងការរួចជាស្រេចហើយនៅប្រជុំកោះណាទុណា។ អ្នកនាំពាក្យរូបនេះ ... |
article_1264.txt | លោក Muhyiddin Yassin ប្រធានបក្ស Bersatu របស់លោកមហាធៀ នៅថ្ងៃសៅរ៍ ទី ២៩ ខែកុម្ភៈ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៨របស់ម៉ាឡេស៊ី ដោយមហាក្សត្រស៊ុលតង់ Abdullah Ri'ayatuddin ។ នេះបើតាមការចុះផ្សាយទូរទស្សន៍សិង្ហបុរី Channel News Asia ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រាជវាំងម៉ាឡេស៊ី។ លោក Yassin នឹងចូល... | ក្នុងសេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ទៀតថា ក្រោយជំនួបជាមួយសមាជិកសភាទាំងអស់ មហាក្សត្រម៉ាឡេស៊ី បានរកឃើញថា សមាជិកសភាដែលមានសំឡេងគាំទ្រច្រើនលើសលប់ គឺលោក Muhyiddin ។ «ដូច្នេះហើយ មហាក្សត្រ បានជ្រើសរើសលោក Muhyiddin ជានាយករដ្ឋមន្ត្រី ដោយអនុលោមតាមមាត្រា ៤០(២)(a) និងមាត្រា ៤៣(២)(a) នៃរដ្ឋធម្មនុញសហព័ន្ធ»។ ស... |
article_1265.txt | អតីតមេដឹកនាំផ្ដាច់ការស៊ូដង់ អូម៉ា អាល់-បាសៀ នៅថ្ងៃទី១៤ ខែធ្នូ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ឃុំក្នុងមន្ទីរឃុំឃាំងរយៈពេលពីរឆ្នាំទាក់ទងករណីពុករលួយ។ ការសម្រេចចិត្តមិនដាក់អតីតប្រធានាធិបតីរូបនេះក្នុងពន្ធនាគារ ធ្វើឡើងដោយមានការពិចារណាលើអាយុរបស់លោកផ្ទាល់។ លើសពីនោះ តុលាការស៊ូដង់ ក៏បញ្ជាឲ្... | «ជនជាប់ចោទ អូម៉ា អាល់-បាសៀ ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែសម្រាប់រយៈពេលពីរឆ្នាំ។ លុយបរទេស និងលុយស៊ូដង់ទាំងអម្បាលម៉ានដែលត្រូវបានរឹបអូស ត្រូវបានដកទុកទាំងអស់។» នេះជាការប្រកាសរបស់ចៅក្រម Al-Sadiq Abdelrahman ប្រធានអង្គជំនំជម្រះក្នុងសវនាការថ្ងៃទី១៤ ខធ្នូ ដែលជាការកាត់ក្ដីលើកទីមួយប្រឆាំងអតី... |
article_1266.txt | ម៉ាឡេស៊ី ប្រកាសដាក់បម្រាមលើអ្នកដំណើរពីកូរ៉េខាងត្បូង ដែលក្នុងនោះរួមទាំង អ្នកដែលធ្លាប់បានធ្វើដំណើរទៅកាន់តំបន់ផ្ទុះការរាលដាល COVID-19 ក្រុង Daegu និងខេត្ត North Gyeongsang ក្នុងពេល១៤ថ្ងៃចុងក្រោយផងដែរ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសបែបនេះ នៅថ្ងៃសុក្រទី២៨ ខែកុម្ភៈ ។ | Relate ក្នុងសេចក្តីប្រកាសព័ត៌មាន លោកអគ្គនាយកសុខាភិបាលម៉ាឡេស៊ី Hisham Abdullah គូសបញ្ជាក់ថា ចំណាត់ការហាមប្រាមនេះចូលធរមានភ្លាមៗតែម្តងក្រោយការប្រកាស។ ហើយម្យ៉ាងទៀត វាកើតឡើងក្រោយពីករណីឆ្លង COVID-19 ចំនួនពីរបន្ថែម បានបញ្ជាក់ថារកឃើញក្នុងប្រទេសនេះ។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel N... |
article_1267.txt | លោក Hosni Mubarak ប្រធានាធិបតីទី៤ដែលកាន់អំណាចនៅអេហ្ស៊ីប ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១១ បានទទួលមរណភាពក្នុងអាយុ៩១ឆ្នាំ នាថ្ងៃទី២៥ ខែកុម្ភៈ នេះ។ នេះបើយោងតាមការផ្សាយរបស់ The Jerusalem Post។ | អត្ថបទទាក់ទង តើអ្វីទៅជាបដិវត្តអារ៉ាប់ Arab Spring ? អតីតប្រធានាធិបតីអេហ្ស៊ីបលោក Mohamed Morsi ទទួលមរណភាព លោក Mubarak បានឡើងកាន់អំណាចនៅអេហ្ស៊ីប ក្រោយករណីឃាតកម្មអតីតប្រធានាធិបតី Anwar Sadat។ លោកបានក្លាយជាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅអេហ្ស៊ីប បន្ទាប់ពីលោក Muhammad Ali Pasha ដែលគ្រប់គ្រងប្រ... |
article_1268.txt | រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានណែនាំឲ្យក្រសួងពាក់ព័ន្ធរបស់ខ្លួនដាក់ផែនការដើម្បីប្រមូលទិញម៉ាស់ពីក្នុងស្រុក និងក្រៅប្រទេសឲ្យបានច្រើន ដើម្បីធានាផ្គត់ផ្គង់ម៉ាស់ឲ្យបានគ្រប់គ្រាន់ ដើម្បីការពារប្រជាជនពីការឆ្លងកូរ៉ូណាវីរុស។ បន្ថែមពីក្រុងវៀងចន្ទន៍ ក៏គ្រោងផ្តល់ជំនួយជាម៉ាស់មួយចំនួនទៅកាន់ច... | នាយករដ្ឋមន្ត្រីឡាវ លោក ថុងលួន ស៊ីសូលីត នៅថ្ងៃ៦ កុម្ភៈ បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងក្រសួងសុខាភិបាលរបស់ខ្លួនមានវិធានសកម្ម និងទាន់ពេលដើម្បីទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណាវីរុសក្នុងប្រទេស។ លោកនាយករដ្ឋមន្ត្រី បានឲ្យក្រសួងទាំងពីររៀបចំទិញម៉ាស់ឲ្យបានគ្រប់គ្រាន់សម្រាប់ក... |
article_1269.txt | សម្ព័ន្ធភាព Pakatan Harapan (PH) នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោក មហាធៀ មហាម៉ាត់ ឲ្យក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្ទាប់។ ការប្រកាសបែបនេះ ធ្វើឡើង៣ថ្ងៃក្រោយតែងតាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) សម្រាប់ជាបេក្ខភាពតំណែងកំពូលនេះ។ | ក្នុងសេចក្តីថ្លែងការណ៍ សម្ព័ន្ធភាពនយោបាយនេះ បានសរសេរថា ខ្លួនបន្តតតាំងក្នុងគោលដៅប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសជាសាធារណៈស្តីពីគោលនយោបាយរបស់ខ្លួនក្នុងរដ្ឋាភិបាលនេះ។ ត្រង់នេះ ពួកគេ បញ្ជាក់បែបនេះ៖«Pakatan Harapan គឺជាសម្ព័ន្ធភាពដែលទទួលបានអាណត្តិដឹកនាំយ៉ាងច្បាស់លាស់មួយក្នុងការបោះឆ្នោតទូទៅទី១... |
article_127.txt | រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី លោក Mohammed Abazeed បានប្រកាស នៅថ្ងៃទី៥ ខែមករា ដំឡើងប្រាក់ខែ៤០០ភាគរយ នៅខែក្រោយ ទៅដល់និយោជិតរដ្ឋក្នុងវិស័យមួយចំនួន បន្ទាប់ពីរៀបចំរដ្ឋាភិបាលស្រួលបួលមកវិញ។ កំណែទម្រង់ប្រាក់ខែនេះ គឺដើម្បីបង្កើនប្រសិទ្ធភាព និងទំនួលខុសត្រូវការងាររបស់បុគ្គលិករដ្ឋ។ | ក្រោយពេលរៀបចំរដ្ឋាភិបាលបណ្ដោះអាសន្នបានស្រួលបួល រដ្ឋមន្ត្រីហិរញ្ញវត្ថុបណ្ដោះអាសន្នស៊ីរី លោក Mohammed Abazeed ប្រកាសដំឡើងប្រាក់ខែមន្ត្រី។ ប្រមុខហិរញ្ញវត្ថុស៊ីរីរូបនេះ បានប្រកាស នៅថ្ងៃទី៥ ខែមករា ពីការដំឡើងប្រាក់ខែមន្ត្រីបុគ្គលិករដ្ឋដល់ទៅ៤០០ភាគរយនៃប្រាក់ខែបច្ចុប្បន្នក្នុងខែក្រោយ។ យ៉ាងណាមិញ លោក Abazeed មិនបានបញ្ជាក់ពីស្ថាប័... |
article_1270.txt | មកដល់ថ្ងៃអាទិត្យនេះ មនុស្ស៤នាក់បន្ថែមទៀតបានស្លាប់ក្នុងបាតុកម្មនយោបាយនៅបូលីវី ដែលនាំឲ្យចំនួនឡើងដល់២៣នាក់។ នេះបើតាមការផ្សាយរបស់ AFP ដោយយោងតាមតួលេខដែលផ្តល់ដោយគណៈកម្មាធិការអន្តរជាតិអាមេរិកស្តីពីសិទ្ធិមនុស្ស (IACHR)។ | ចំនួនអ្នកស្លាប់៤នាក់បន្ថែមទៀតនេះ ត្រូវបានប្រកាសជាផ្លូវការ បន្ទាប់ពីបាតុករ៥នាក់ ដែលទើបតែបានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃសុក្រ ក្រោយការប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃសុក្រ។ យោងតាម IACHR ដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន ចំនួនអ្នករងគ្រោះដោយគិតចាប់តាំងពីថ្ងៃសុក្រ មាន១២២នាក់។ កាលព... |
article_1271.txt | នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc នៅថ្ងៃទី២៦ ខែតុលា បានបញ្ជាឲ្យអាជ្ញាធរក្នុងស្រុកបើកការស៊ើបអង្កេតមួយ ដើម្បីរកចម្លើយ ថាតើមានជនជាតិវៀតណាមស្លាប់នៅក្នុងទូកុងតឺន័រនៅអង់គ្លេស ឬក៏អត់។ បទបញ្ជានេះកើតឡើង បន្ទាប់ពីមានការសង្ស័យថា មានជនជាតិវៀតណាមច្រើននាក់ដែលស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។ | អត្ថបទទាក់ទង ចិនឲ្យអង់គ្លេសបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណសព៣៩នាក់ក្នុងទូរកុងតឺន័រ ប៉ូលិសអង់គ្លេសរកឃើញសពមនុស្ស៣៩នាក់ក្នុងទូកុងតឺន័រមួយ ប្រមុខរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc បានបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់មួយ ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សខុសច្បាប់ បន្ទាប់ពីសង្ស័យថាមានសា... |
article_1272.txt | សហរដ្ឋអាមេរិក បានលក់ឧទ្ធម្ភាគចក្រប្រយុទ្ធធុនស្រាល៨គ្រឿង និងឧបករណ៍យោធាផ្សេងទៀត ដែលស្មើនឹង ១២ពាន់បាត ឬ ៣៨១,៩លានដុល្លារដល់ប្រទេសថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាមេរិក។ | ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការការពារជាតិនៃក្រសួងការបរទេសអាមេរិក កាលពីថ្ងៃ២៥ កញ្ញា បញ្ជាក់ឲ្យដឹងថា ឧទ្ធម្ភាគចក្រ AH61 ដែលផលិតឡើងដោយក្រុមហ៊ុន Boeing ទាំង៨គ្រឿងនេះ នឹងជំនួសឧទ្ធម្ភាគចក្រប្រយុទ្ធ Cobra AH-1F ចាស់ ៧គ្រឿង របស់កងទ័ពភូមិន្ទថៃ។ ក្រៅពីការ... |
article_1273.txt | តារាសម្តែងដើមកំណើតហុងកុងលោក Jackie Chan ហៅ ឈិន ឡុង បានបង្ហាញភាពស្មោះត្រង់របស់ខ្លួនចំពោះគណបក្សកម្មុយនីស្តចិន ហើយលោកសង្ឃឹមថា ហុងកុង អាចវិលមកមានសន្តិភាពយ៉ាងពិតប្រាកដឆាប់ៗនេះ ។ ប៉ុន្តែជំហររបស់លោកបង្កឲ្យមានការខឹងសម្បារពីសំណាក់ប្រជាជនហុងកុងខ្លាំងដែរ។ | ជាបុគ្គលល្បីល្បាញម្នាក់ ដែលធំធាត់នៅទីក្រុង ហុងកុង លោក ឈិន ឡុង បានបញ្ជាក់ថា លោក មានមោទកភាពក្នុងនាមជាជនជាតិចិន ហើយលោកក៏ស្រឡាញ់ទឹកដីកំណើតរបស់លោកផងដែរ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សទ៍រដ្ឋចិន CGTN កាលពីថ្ងៃទី ១៤ សីហា បុរសវ័យ ៦៥ឆ្នាំរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ហេតុការណ៍ដែលកើតឡើងក្នុងទីក្រុងហុងកុង នាពេលថ្មីៗនេះ បានធ្វើឲ្យលោកគ្រា... |
article_1274.txt | នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១១ ខែតុលា បានស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងជំនួបកំពូលមិនផ្លូវការលើកទីពីរនៅឯតំបន់បេតិកភណ្ឌពិភពលោក Mahabalipuram របស់ឥណ្ឌា។ ជំនួបនេះ ធ្វើឡើងក្រោយឥណ្ឌា និងចិនទាស់គ្នាមួយប្រាវដោយសារបញ្ហាកាស្មៀរដែលក្រុងញូវដែលីបានដកឋានៈស្វ័យភាព... | ជំនួបមិនផ្លូវការពីរថ្ងៃរវាងមេដឹកនាំឥណ្ឌា និងចិនកំពុងធ្វើឡើងនៅតំបន់មាត់សមុទ្រនៃរដ្ឋ Tamil Nadu របស់ឥណ្ឌា ជាមួយនឹងគោលដៅដើម្បីពង្រឹងទំនាក់ទំនងរវាងអ្នកជិតខាងទាំងពីរដែលមានបញ្ហាជូរចត់មិនចេះចប់។ ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលទទួលនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅវូហាន ត្រូវដល់វេន... |
article_1275.txt | នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នាវេទិកាចែករំលែកបទពិសោធន៍ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងសង្គម បានលើកឡើងថា មានកត្តារួមផ្សំជាច្រើន បានចូលរួមចំណែកកសាងសង្គម និងប្រព័ន្ធដឹកនាំស្អាតស្អំរបស់សិង្ហបុរី។ ក្នុងនោះ រាប់បញ្ចូលទាំងកេរ្តិ៍ដំណែលនៃអាណានិគម ភាពចាស់ទុំរបស់ប្រជាជន និ... | សម្រាប់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង មានហេតុផលជាច្រើន ដែលសិង្ហបុរី បានព្យាយាមបញ្ចប់ស្រមោលនៃអាណានិគមអង់គ្លេស។ ក៏ប៉ុន្តែជារឿងដែលមិនអាចប្រកែកបាន ប្រព័ន្ធការងារស្អាតស្អំរបស់សិង្ហបុរីបច្ចុប្បន្ន ក៏ជាកេរ្តិ៍តំណែលមួយបន្សល់ពីអាណានិគមអង់គ្លេសនោះឯង។ លោក លី អះអាងថា អង់គ្លេសបានបន្សល់ទុកនូវប្រ... |
article_1276.txt | រដ្ឋាភិបាលក្រុងប៉េកាំង តាមរយៈក្រសួងការបរទេស បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតប្រធានាធិបតីស៊ីមបាវ៉េ លោក Robert Mugabe ក្រោយពីលោកបានស្លាប់កាលពីថ្ងៃសុក្រ ទី៦ កញ្ញា នៅអាយុ ៩៥ នាប្រទេសសិង្ហបុរី។ | ថ្លែងក្នុងសន្និសីទព័ត៌មាននៅថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់បែបនេះថា៖«លោក Mugabe ជាមេដឹកនាំចលនារំដោះជាតិដ៏ឆ្នើមម្នាក់ និងជារដ្ឋបុរសនៃប្រទេសស៊ីមបាវ៉េ»។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារចិន Xinhua ។ «ពេញមួយជីវិតរបស់លោក លោក Mugabe បានការពារអធិបតេយ្យភាព និ... |
article_1277.txt | នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃ២៤ សីហា បានបញ្ចប់ទស្សនកិច្ចផ្លូវការលើកដំបូងរយៈពេលបីថ្ងៃនៅវៀតណាម ជាមួយនឹងការប្តេជ្ញាចិត្តថ្មី។ ភាគីទាំងពីរ បានឯកភាពគ្នាលើកកម្ពស់ចំណងមិត្តភាពឲ្យទៅកម្រិតកាន់តែខ្ពស់ជាមុន តាមរយៈការពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការធ្វើការរួមគ្នាពង្រឹង... | ជានាយករដ្ឋមន្ត្រីដំបូងរបស់អូស្ត្រាលី ដែលមានវត្តមានក្នុងទឹកដីវៀតណាមគិតចាប់ពីឆ្នាំ១៩៩៤ លោក Scott Morrison បានប្តេជ្ញាជាមួយសមភាគីវៀតណាម លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យអាទិភាព ដូចជា ការពង្រឹងការផ្សារភ្ជាប់សេដ្ឋកិច្ច, ធ្វើឲ្យកាន់តែស៊ីជម្រៅលើ... |
article_1278.txt | មហាអំណាចចិន ហាក់មិនសូវជាខ្វាយខ្វល់ទៅនឹងសារព្រមាន និងសេចក្តីថ្លែងការណ៍ពាក់ព័ន្ធរបស់កោះតៃវ៉ាន់លើគោលនយោបាយការទូតប៉ុន្មាននោះទេ។ អ្វីដែលចិន ផ្តោតសំខាន់បំផុតនោះ គឺការអភិវឌ្ឍទំនាក់ទំនងការទូតឲ្យកាន់តែច្រើន ស្របតាមគោលនយោបាយ ចិនតែមួយ ដែលក្រុងប៉េកាំង អះអាងថា មានការទទួលស្គាល់ដោយសកល។ | អត្ថបទទាក់ទង តៃវ៉ាន់ ព្រមានសូលូម៉ុនចំៗ «ប្រយ័ត្នធ្លាក់ក្នុងអន្ទាក់បំណុលចិន» ក្រសួងការបរទេសតៃវ៉ាន់ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន នៅថ្ងៃ៦ កញ្ញា បានព្រមាន រដ្ឋកោះសូលូម៉ុន ថាអាចនឹងធ្លាក់ចូលក្នុងអន្ទាក់បំណុលរបស់ចិន នៅពេលដែលរដ្ឋកោះប៉ាស៊ីហ្វិកមួយនេះ ផ្តាច់ទំនាក់ទំនងការទូតពីតៃវ៉ាន់។ ការព្... |
article_1279.txt | រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានចេញបទបញ្ជាថ្មីមួយ ដោយបានដាក់កំហិតឲ្យទាំងមន្ត្រីក្នុងជួរបក្សកុម្មុយនីស្ត និងមន្ត្រីជួររដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការរំលោភ និងបំពានអំណាច ហើយធានាឲ្យបានការផ្តល់សាវាសាធារណៈសម្រាប់ប្រជាជនប្រកបដោយតម្លាភាព។ ក្រុងវៀងចន្ទន៍ ចង់ឃើញមន្ត្រីស៊ីវិលទាំងអស់ ប្រតិប... | ចាប់ពីខែសីហាតទៅ ក្រឹត្យលេខ ១៨៤ ស្តីពីក្រមសីលធម៌របស់មន្ត្រីរដ្ឋការស៊ីវិលឡាវ ដែលទើបតែត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត នឹងត្រូវចូលជាធរមានជាផ្លូវការ។ រាល់ការប្រតិបត្តិការងារ និងឥរិយាបថរបស់មន្ត្រីស៊ីវិលទាំងអស់របស់ឡាវ នឹងត្រូវបានគ្រប់គ្រង និងពិនិត្យយ៉ាងហ្មត់ចត់... |
article_128.txt | កាលពីថ្ងៃទី៧ ខែមករា លោក Donald Trump Jr. បានឈានជើងទៅដល់ហ្រ្គោអង់ឡង់ ។ នេះជាកោះអាកទិកដែលឪពុករបស់លោកគឺប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់ទិញកោះនេះ បើទោះបីជាមានប្រតិកម្មខ្លាំងក្លាពីប្រមុខដឹកនាំហ្រ្គោអង់ឡង់ក៏ដោយ។ | លោក Trump Jr. បានពណ៌នាការធ្វើដំណើរនេះថាពិតជាសប្បាយរីករាយខ្លាំង។ កូនប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិករូបនេះបានចែករំលែកថា ៖«ក្នុងនាមជាមនុស្សម្នាក់ដែលចូលចិត្តសកម្មភាពក្រៅផ្ទះ ខ្ញុំពិតជារំភើបណាស់ដែលបានទៅលេងហ្រ្គោអង់ឡង់ក្នុងសប្តាហ៍នេះ»។ យ៉ាងណាមិញ យោងតាមទូរទស្សន៍អាម៉េរិក CNN ការធ្វើដំណើររបស់លោក Trump Jr. បា... |
article_1280.txt | ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទ អូចា បានទទូចឲ្យអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនពន្លឿនការចរចាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP) ឲ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ខែវិច្ឆិកា។ ប្រមុខដឹកនាំថៃរូបនេះ មើលឃើញថា ដំណើរការនៃការចរចាកិច្ចព្រមព្រៀងល្មម... | តាមរយៈសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥១ ក្នុងរាជធានីបាងកក លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា បានថ្លែងទៅកាន់រដ្ឋមន្ត្រីអាស៊ានទាំងដប់ និងដៃគូសន្ទនាទាំងប្រាំមួយត្រូវតែធ្វើការជាមួយគ្នាដើម្បីកសាងការតភ្ជាប់ទាំងក្នុង និងក្រៅ ក្នុងគោលដៅបញ្ចប់ការចរចាកិច្ចព្រមព្រៀ... |
article_1281.txt | ប្រទេសស៊ីរី បានទទួលរងនូវការហែកហួរយ៉ាងខ្លាំងដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រទេស ជាពិសេសការចូលរួមពី ក្រុមឧទ្ទាម ក្រុមភេរវកម្ម និងមហាអំណាចធំៗ ដូចជារុស្ស៊ី និងអាមេរិកជាដើម បានធ្វើឲ្យសង្គ្រាមមួយនេះកាន់តែស្មុគស្មាញ។ ដោយកើតចេញពីការតវ៉ាអហិង្សាក្នុងឆ្នាំ ២០១១ សង្គ្រាមមួយនេះបានរីកធំឡើង ហើយបាន... | បើទោះបីជាមានកត្តាជាច្រើន បង្កឲ្យកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីក៏ដោយ ប៉ុន្តែមានព្រឹត្តិការណ៍មួយ ដែលត្រូវបានគេទទួលស្គាល់ថា ជាចលករដ៏សំខាន់ក្នុងការជំរុញឲ្យកកើតនៃសង្គ្រាមនេះឡើង។ ព្រឹត្តិការណ៍នោះ ត្រូវបានគេទទួលស្គាល់ថា Arab Spring។ ជាការពិត Arab Spring មានឬសគល់ចេញពីការតវ៉ារបស់ប្... |
article_1282.txt | នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង លើកឡើងថា សិង្ហបុរី នឹងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលនយោបាយរក្សាចំណងទាក់ទងល្អទាំងជាមួយសហរដ្ឋអាមេរិក និងចិន ទោះបីជាក្នុងកាលៈទេសៈបច្ចុប្បន្ន មហាអំណាចទាំងពីរ កំពុងប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកក៏ដោយក្តី។ | ក្នុងសុន្ទរកថាស្តីពីគោលនយោបាយជាតិប្រចាំឆ្នាំ (National Day Rally) នៅថ្ងៃទី១៨ ខែសីហា ប្រមុខរដ្ឋាភិបាលសិង្ហបុរី លី សៀនឡុង គូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានជនជាតិចិនភាគច្រើនរស់នៅ ពោលគឺរហូតដល់ជាង ៧០ភាគរយនៃប្រជាជនសរុប រដ្ឋាភិបាលរបស់លោក កំពុងរងគំនាបខ្លាំង ដ្បិតថាទាំងសម្តី និងសកម្មភាពសិង្ហ... |
article_1283.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានថ្លែងហួសចិត្តនឹងដំណើរការប្រជាធិបតេយ្យរបស់ថៃបច្ចុប្បន្ន ដែលធ្វើឲ្យលោក មិនអាចធានាបានពីការវិលត្រឡប់ចូលប្រទេសវិញ។ ទោះយ៉ាងណា ក៏ដោយលោកនបានប្រកាសថាខ្លួនត្រៀមលក្ខណៈជាស្រេចជួយស្រុកទេសជាពិសេសជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងបម្រើប្រជាជននិងប្រជ... | អត្ថបទទាក់ទង អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ជឿជាក់ «បក្សភឿថៃនៅតែគ្មានបក្សដែលផ្តួលបាន» ដូចសព្វមួយដងរៀងរាល់ថ្ងៃកំណើត លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ តែងតែមានការសន្ទនាវីដេអូមួយ ជាមួយនឹងអ្នកគាំទ្ររបស់លោក ដើម្បីបង្ហាញពីការនឹករលឹក និងការគាំទ្រឥតងាករេរបស់អ្នកគាំទ្រលោក ដែលតែងតែចង... |
article_1284.txt | កាលពីថ្ងៃទី២៥ ខែសីហា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណជាង ១ម៉ឺននាក់ បានជួបជុំនៅក្នុងជំរុំជនភៀសខ្លួន នៅប្រទេសបង់ក្លាដែស បន្ទាប់ពីពួកគេបានចាកចេញពីប្រទេសរយៈពេល២ឆ្នាំ ដោយសារតែការបង្ក្រាបយ៉ាងព្រៃផ្សៃពីសំណាក់យោធាមីយ៉ាន់ម៉ា។ | នារយៈពេល២ឆ្នាំកន្លងមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់៧៥ម៉ឺននាក់ បានរត់ចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារតែការបង្ក្រាបពីសំណាក់យោធាភូមា។ ខណៈពេលថ្មីៗនេះ មានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសវិញរវាង បង់ក្លាដែស និងមីយ៉ាន់ម៉ា ប៉ុន្តែគ្មានជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ណាហ៊ានត្រលប... |
article_1285.txt | ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់ចេញបញ្ជាយ៉ាងម៉ឹងម៉ាត់ថា ចាប់ពីថ្ងៃអង្គារ ទី២០ សីហាតទៅ រាល់នាវាបរទេសដែលមានបំណងធ្វើដំណើរឆ្លងកាត់ដែនទឹកហ្វីលីពីន ត្រូវផ្តល់ដំណឹងដល់អាជ្ញាធរក្រុងម៉ានីល និងទទួលការអនុញ្ញាតជាមុនសិន ទើបអាចឆ្លងកាត់បាន។ ការដាក់ចេញបញ្ជាបែបនេះ ទំនងជាតម្រង់ម... | ជម្រើសមានពីរ! «មួយគឺថា ហ្វីលីពីន ទទួលបានការស្នើសុំក្នុងអាកប្បកិរិយាសមរម្យ ឬក៏យើង ចាត់វិធានការក្នុងអាកប្បកិរិយាមិនស្លូតបូត» ។ នេះជាការលើកឡើងរបស់លោក Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន។ សាកសួរដោយអ្នកសារព័ត៌មានថា «អាកប្បកិរិយាមិនស្លូតបូត» សំដៅលើអ្វីនោះ លោក ឆ្លើយតបវិញថា វាមាន... |
article_1286.txt | ប្រមុខការទូតចិនលោក វ៉ាង យី នៅថ្ងៃទី២៤ ខែកញ្ញា បានឆ្លើយតបទៅនឹងការរិះគន់របស់អាមេរិកលើរបៀបរកស៊ីរបស់ចិនថា ចិនគ្មានបំណងចង់ប្រើយុទ្ធសាស្ត្រដូចក្នុងរឿង Game of Thrones នៅលើឆាកអន្តរជាតិឡើយ។ លើសពីនេះ លោក វ៉ាង ថែមទាំងព្រមានអាមេរិក កុំចង់គំរាមកំហែងចិន និងកុំចេះដឹងរឿងផ្ទៃក្នុងរបស់ចិនច្រើនពេ... | នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅឯអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សារដ្ឋចិន បានជំរុញឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិក និងចិន ធ្វើកិច្ចសហប្រតិបត្តិការដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ចពីគ្នាទៅវិញមក ជាជាងប្រឈមមុខដាក់គ្នា។ ថ្លែងនៅក្នុងព្រឹត្តិកា... |
article_1287.txt | រដ្ឋាភិបាលឥណ្ឌូណេស៊ី ចង់ឲ្យរដ្ឋាភិបាលអង់គ្លេសបង្ហាញពីភាពច្បាស់លាស់នៃផែនការយុទ្ធសាស្ត្ររបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះអាស៊ានតែម្តង។ ឥណ្ឌូណេស៊ី ដែលជាស្ថាបនិកមួយរបស់អាស៊ាន ចង់បានបែបនេះ ដើម្បីជាផ្នែកមួយ នៃមូលដ្ឋានសម្រាប់ការពង្រឹងការកសាងគោលនយោបាយការបរទេសឲ្យកាន់តែស៊ីជម្រៅ និង... | ពីវេទិកាកិច្ចសន្ទនារវាងឥណ្ឌូណេស៊ី-អង់គ្លេស ដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ អគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំអង់គ្លេស លោក Rizal Sukma បានលើកឡើងថា អង់គ្លេស ត្រូវតែផ្តល់ព័ត៌មានបន្ថែមស្តីពីយុទ្ធសាស្ត្រ និងគោលដៅរបស់ខ្លួនក្នុងការទំនាក់ទំនងជាមួយអាស៊ាន ខណៈផែនការចាកចេញពីស... |
article_1288.txt | អាស៊ាន និងអាមេរិកនឹងរួមគ្នាធ្វើសមយុទ្ធយោធាជើងទឹកជាលើកដំបូង នៅឈូងសមុទ្រថៃនៅខែកញ្ញាខាងមុខ។ នេះបើតាមប្រភពព័ត៌មានអាស៊ានដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។ សមយុទ្ធនេះ ធ្វើឡើងក្រោយចិន និងអាស៊ានបានរៀបចំសមយុទ្ធជើងទឹករួមគ្នាផងដែរ។ | ការធ្វើសមយុទ្ធយោធាជើងទឹករវាងប្រទេសសមាជិកអាស៊ាន ជាមួយយោធាអាមេរិក នឹងមានរយៈពេល៥ថ្ងៃដែលផ្ដើមពីថ្ងៃទី២ ខែកញ្ញា។ ក្នុងនោះ នាវាចម្បាំងចំនួន៨គ្រឿង នឹងចូលរួមក្នុងលំហាត់រួមគ្នាលើកដំបូងនេះ ដោយមានអមយន្តហោះច្រើនគ្រឿងទៀត។ ទីភ្នាក់ងារព័ត៌មាន Kyodo ដែលស្រង់ប្រភពពីអាស៊ានផ្សយថា សមយុទ្ធនេះនឹង... |
article_1289.txt | លទ្ធិប្រជាធិបតេយ្យដំបូងគេបង្អស់នោះ គឺផ្តើមចេញពីបុរីអាតែន។ ប្រជាធិបតេយ្យមានដើមកំណើតចេញពីពាក្យក្រិកថា Demos ដែលមានន័យថា ប្រជាជន រីឯ Kratos មានន័យថា កម្លាំង។ | នៅសតវត្សទីប្រាំមួយ មុនគ្រិស្តសករាជ បុរីរដ្ឋអាតែនបានប្រកាសពីមាគ៌ាប្រជាធិបតេយ្យដើម្បីឲ្យប្រទេសដទៃយកទៅប្រើប្រាស់នាថ្ងៃអនាគត។ បើទោះបីជាយ៉ាងណាក៏ដោយ អាតែនគឺជាទឹកដីបុរាណហើយក៏មិនមានវត្តមានក្នុងផែនទីពិភពលោកទៀតដែរ។ ដូច្នេះអាតែនត្រូវបានបាត់បង់កិត្យានុភាពជាប្រទេសមានលទ្ធិប្រជាធិបតេយ្យចាស់ជាងគេរហូតដល់សព្វថ្ងៃ។ អ៊ីស្លង់ និង ទឹកដីរដ្ឋ... |
article_129.txt | រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងដកប្រទេសគុយបាចេញពីបញ្ជីប្រទេសគាំទ្រអំពើភេរវកម្ម ដែលចំណាត់ការនេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែង។ | រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសនៅថ្ងៃទី១៤ ខែមករាថា ៖« ការវាយតម្លៃត្រូវបានបញ្ចប់ ហើយយើងមិនមានព័ត៌មានណាមួយដែលបង្ហាញថាគុយបាជាប្រទេសដែលគាំទ្រអំពើភេរវកម្មឡើយ»។ អាម៉េរិកក៏នឹងលុបចោលច្បាប់ឆ្នាំ២០១៧ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរឹតបន្តឹងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអង្គភាពគុយបាមួយចំនួនដែលជាប់ទាក់ទងនឹងយោធា... |
article_1290.txt | គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ប្រទេសដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យនៅតែសល់១៥ទៀតប៉ុណ្ណោះ។ ក្នុងអាណត្តិប្រធានាធិបតី Tsai Ing-wen ដែលផ្ដើមពីឆ្នាំ២០១៦ មក តៃវ៉ាន់បានបាត់បង់សម្ព័ន្ធមិត្តដល់ទៅ៧ប្រទេស ហើយដែលបានងាកទៅទទួលស្គាល់ចិនដីគោកជាតំណាងស្របច្បាប់របស់ចិនទាំងមូលវិញ។ បច្ចុប្បន្ន ប៉េកាំ... | មុនឆ្នាំ២០១៦ ពេលអ្នកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតី តៃវ៉ាន់មានសម្ព័ន្ធមិត្តទូទាំងពិភពលោកចំនួន២២ប្រទេស។ ប៉ុន្តែបីឆ្នាំកន្លងទៅ ប្រទេសដែលបន្តទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅសល់តែ១៥ប្រទេសប៉ុណ្ណោះ។ សម្ព័ន្ធមិត្តតៃវ៉ាន់ ទំនងជាបន្តស្រកចុះទៀត បើអ្នកស្រី Tsai មិនផ្លាស់ប្ដីរជំហរក្នុងទំនា... |
article_1291.txt | លោក Philippe Folliot តំណាងរាស្ត្រនៃគណបក្សកាន់អំណាច LREM (La République En Marche!) របស់បារាំង បានសុំទោសជាសាធារណៈ បន្ទាប់ពីលោកបានបង្ហោះរូបថត Selfie នៅវិហារ Saint-Sulpice ក្រុងប៉ារីស នាពិធីបុណ្យសពអតីតប្រធានាធិបតីបារាំង លោក Jacques Chirac។ លោក Folliot ទទួលស្គាល់ថា ទង្វើរបស់ខ្លួន គឺជារឿងមិនសមរម្យទាល់... | លោក Jacques Chirac អតីតប្រធានាធិបតីបារាំង ចន្លោះពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៧ បានទទួលមរណភាពក្នុងអាយុ៨៦ឆ្នាំ កាលពីថ្ងៃទី២៦ ខែកញ្ញា។ លោក Folliot បានទៅចូលរួមពិធីបុណ្យសពអតីតមេដឹកនាំរូបនេះ នៅវិហារ Saint-Sulpice កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា។ នាឱកាសនោះ លោក Folliot បានដកទូរសព្ទរបស់ខ្លួនថត Selfie ហើយ... |
article_1292.txt | ឥណ្ឌា មិនសប្បាយចិត្តឡើយនឹងជំនួបថ្ងៃទី១៦ ខែសីហា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបញ្ហានៅកាស្មៀរ ដែលឥណ្ឌាទើបដកឋានៈស្វ័យភាពថ្មីៗនេះ។ តំណាងឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ ហៅកិច្ចប្រជុំនេះ ជាការលូកដៃរបស់អន្តរជាតិចូលកិច្ចការផ្ទៃក្នុងឥណ្ឌា។ ប៉ុន្តែបេសកជនប៉ាគីស្ថានវិញ ចាត់ទុកជំនួបជាភស្តុតាងបង្ហាញថា កាស្មៀរជាបញ្ហា... | តាមសំណើរបស់ចិន និងប៉ាគីស្ថាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារនៅថ្ងៃទី១៦ ខែសីហាដើម្បីជជែកពីបញ្ហានៅតំបន់កាស្មៀរ។ ចិន និងប៉ាគីស្ថាន សម្រេចចិត្តកោះប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ ក្រោយឥណ្ឌាដកឋានៈស្វ័យភាពរបស់កាស្មៀរ ហើយចាត់ចែងកិច្ចការតំបន់មួយនេះដោយផ្ទាល់តាមរយៈការផ្ដល់ឋានៈជារដ្ឋចំណុះសហព័ន្ធ... |
article_1293.txt | អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Bacharuddin Jusuf Habibie បានទទួលមរណភាពនៅថ្ងៃពុធទី ១១ខែកញ្ញា។ រូបលោក គឺជាប្រធានាធិបតីដែលបានធ្វើកំណែទម្រង់ប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ីក្រោយធ្វើរដ្ឋប្រហារទម្លាក់របបផ្តាច់ការរបស់លោក Suharto និងប្រគល់ឯករាជ្យដល់ទីម័រខាងកើតផងដែរ។ | លោក Bacharuddin Jusuf Habibie ប្រធានាធិបតីទីបីរបស់ឥណ្ឌូណេស៊ី បានទទួលមរណភាពនៅអាយុ៨៣ឆ្នាំនៅថ្ងៃទី១១ ខែកញ្ញា ក្រោយសំរាកព្យាបាលនៅពេទ្យយោធាក្នុងរដ្ឋធានីហ្សាការតាអស់រយៈពេលជិតពីរសប្តាហ៍។ កូនប្រុសរបស់លោកបានបញ្ជាក់ថា លោក Habibie បានចូលសំរាកនៅមន្ទីរពេទ្យនៅថ្ងៃទី១ខែកញ្ញា ដោយបញ្ហាជំងឺបេះដ... |
article_1294.txt | មេដឹកនាំហុងកុង លោកស្រី ការី ឡាំ (Carrie Lam) គ្រោងដកសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ នៅរសៀលថ្ងៃពុធទី៤ កញ្ញា នេះ ក្រោយពីវាជាដើមចមនៃការផ្ទុះបាតុកម្ម ដែលអូសបន្លាយពេល ៣ខែមកនេះ ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ។ | អត្ថបទទាក់ទង ធ្វើបាតុកម្មរាប់ខែមកនេះ! តើអ្វីជាការទាមទាររបស់ក្រុមបាតុករហុងកុង? ហុងកុង ប្រកាសព្យួរសំណើច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ក្រោយបាតុកម្មផ្ទួនៗ ការសម្រេចចិត្តនេះ នឹងមានន័យថា រដ្ឋាភិបាលហុងកុង យល់ព្រមតាមការទាមទារមួយក្នុងចំណោមប្រាំរបស់ក្រុមបាតុករហុងកុង ដែលបានធ្វើសកម្មភាពតវ៉ាអស... |
article_1295.txt | ការសម្រេចចិត្តនេះ មានន័យថា រដ្ឋាភិបាលហុងកុង យល់ព្រមតាមការទាមទារមួយក្នុងចំណោមប្រាំរបស់ក្រុមបាតុករហុងកុង ដែលបានធ្វើសកម្មភាពតវ៉ាអស់ពេល ១៣សប្តាហ៍មកហើយ។ | កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ លោកស្រី ការី ឡាំ បានផ្អាកសេចក្តីព្រាងច្បាប់បត្យាប័ន ដែលនឹងបើកផ្លូវឲ្យធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុង ទៅចិនដីគោកបាន។ ប្រភពរដ្ឋាភិបាល ដែលបានប្រាប់ទៅកាន់កាសែតហុងកុង South China Morning Post បានបញ្ជាក់ថា លោកស្រី ឡាំ នឹងជួបជាមួយសមាជិកសភាហុងកុង នៅរសៀលថ្ងៃទី ៤ កញ្... |
article_1296.txt | ចំណងអាពាហ៍ពិពាហ៍៦៣ឆ្នាំរវាងលោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា ស៊ីទី ហាស្មា មហាម៉ាត់ ជាគោលដៅដែលប្ដីប្រពន្ធទាំងឡាយចង់បាន។ ការរក្សាចំណងអាពាហ៍អាពាហ៍បានយូរបែបនេះ មិនមែនជារឿងងាយស្រួលឡើយ ពិសេសសម្រាប់អ្នកនយោបាយដូចលោក មហាធៀ ជាដើមនោះ។ ក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដី Go... | លោក មហាធៀ មហាម៉ាត់ រៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ស៊ីទី ហាស្មា មហាម៉ាត់ ក្នុងឆ្នាំ១៩៥៦ និងកូនៗ៥នាក់។ គិតត្រឹមឆ្នាំ២០១៩ ចំណងអាពាហ៍ពិពាហ៍នេះ មានអាយុ៦៣ឆ្នាំ ហើយក៏ក្លាយជាចំណងអាពាហ៍ពិពាហ៍គម្រូមួយដែលគ្រប់គ្នាចង់បាន។ ឯមូលហេតុដែលអាចរក្សាសម្ព័ន្ធភាពប្ដីប្រពន្ធបានជាង៦ទសវត្សរ៍បែបនេះវិញ លោក ... |
article_1297.txt | តុលាការថៃ បានសម្រេចកាត់ទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Boonsong ឲ្យជាប់ពន្ធនាគាររយៈប្រាំមួយឆ្នាំពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយស្រូវអង្ករពេលកាន់តំណែង។ ទោសនេះ ធ្វើឲ្យអតីតរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវជាប់ពន្ធនាគារសរុប ៤៨ ឆ្នាំ ខណៈលោកអតីតរដ្ឋមន្ត្រី កំពុងតែអ... | អង្គជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌរបស់អ្នកនយោបាយ នៃតុលាការកំពូលថៃ នៅថ្ងៃ៦ កញ្ញា បានចោទប្រកាន់ និងកាត់ទោសអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Boonsong Teriyapirom ឲ្យជាប់ពន្ធនាគារ ៦ ឆ្នាំបន្ថែមទៀត លើបទល្មើសអនុវត្តកិច្ចសន្យាលក់ស្រូវអង្កររវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក្លែងក្លាយ ក្នុងពេលដែល លោក កាន់មុខតំ... |
article_1298.txt | ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ហាក់មិនបានធូរស្រាលឡើយ តែរឹតតែតានតឹងទៅៗ។ នៅថ្ងៃទី២៣ ខែសីហា ទាំងអាមេរិក ទាំងចិន សុទ្ធតែបានប្រកាសដាក់ពន្ធលើទំនិញគូប្រជែងរបស់ខ្លួន។ ចិនប្រកាសដាក់ពន្ធលើទំនិញអាមេរិក ជាការឆ្លើយតបនឹងគម្រោងយកពន្ធរបស់អាមេរិកដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសកាលពីដើមខ... | សហរដ្ឋអាមេរិក និងចិន បន្តប្រឈមមុខសមរភូមិសង្គ្រាមពាណិជ្ជកម្មដែលមានអាយុលើសមួយឆ្នាំទៅហើយនោះ ដោយបានប្រកាសដាក់ពន្ធលើទំនិញតម្លៃរាប់ពាន់លានដុល្លារលើទំនិញគ្នាទៅវិញទៅមកនៅថ្ងៃទី២៣ ខែសីហា។ អាចថា ជារឿងគួរភ្ញាក់ផ្អើលបន្តិចដែរ ដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ វាយគ្នាមួយធ្ងន់ម្នាក់ម្ដងប... |
article_1299.txt | ទោះបីជាមានការធានាអះអាងពីសន្តិសុខ និងសុវត្ថិភាពពីរដ្ឋាភិបាលក្នុងស្រុកមីយ៉ាន់ម៉ាក៏ដោយ ផែនការរៀបចំបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅតែមិនអាចទៅមុខដដែល។ ក្រុមជនភៀសខ្លួន ដែលកន្លងមកអះអាងថា រងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា មិនព្រមស្ម័គ្រចិត្តវិលត្រលប់វិញឡើយ ដ្បិត... | តាមផែនការព្រមព្រៀងចុងក្រោយរវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងរដ្ឋាភិបាលបង់ក្លាដែស ដំណើររៀបបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលមានការបញ្ជាក់អត្តសញ្ញាណជាង ៣ ០០០ នាក់ ទៅកាន់មីយ៉ាន់ម៉ាក្នុងជំហានដំបូង ត្រូវចាប់ផ្តើមនៅថ្ងៃ២២ សីហា កន្លងទៅថ្មីៗនេះ។ ផែនការនេះ ត្រូវផ្តើមផ្តួចជាថ្មីបន្ទាប់ពីភាគីទាំងព... |
article_130.txt | ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់(CIO) របស់កូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមករា បានផ្ញើលិខិតទៅក្រុមប៉ូលិស ជំរុញឱ្យអនុវត្តដីកាចាប់ខ្លួន លោក យូន សុកយ៉ល ពាក់ព័ន្ធលើការរំលោភអំណាចដោយចេញច្បាប់អាជ្ញាសឹក។ ដីកាឃុំខ្លួននេះ នឹងអស់សុពលភាពនាយប់ថ្ងៃទី៦ ខែមករា។ | មុនពេលដីកាឃុំខ្លួនលោកប្រធានាធិបតី យូន សុកយ៉ល ជិតអស់សុពលភាព នៅថ្ងៃទី៦ ខែមករា ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់(CIO) នៅថ្ងៃទី៥ ខែមករា បានស្នើប៉ូលិស អនុវត្តដីកាវិញម្តង។ «CIO បានផ្ញើលិខិតផ្លូវការមួយ ទាមទារកិច្ចសហការពីពួកយើងដោយគ្មានការប្រឹក្សាទុកជាមុនទេ។ ពួកយើង កំពុងត្រួតពិនិត្យផ្ទៃក្នុងតាមផ្លូវច្បាប់។»។ ប៉ូល... |
article_1300.txt | «កម្ពុជា ចង់ឃើញការវិលត្រឡប់មករកប្រក្រតីភាពឲ្យបានឆាប់ នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុង»។ នេះជាខ្លឹមសារមួយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ជុំវិញការធ្វើបាតុកម្មរបស់ប្រជាជនក្នុងទីក្រុងហុងកុង។ | តាមយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស ប្រកាសថា កម្ពុជា គោរព «គោលនយោបាយចិនតែមួយ» ហើយចាត់ទុកស្ថានការណ៍ដែលកំពុងវិវត្តក្នុងទីក្រុងហុងកុង ថាជាកិច្ចការផ្ទៃក្នុងរបស់ចិន។ លើសពីនេះ ក្រសួងការបរទេស បង្ហាញជំហរថា កម្ពុជា គាំទ្រ «រាល់ចំណាត់ការចំបាច់នានា» របស់រដ្ឋាភិបាលចិន និងរដ្ឋបាលទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធា... |
article_1301.txt | កូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែសីហា បានចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃ ដើម្បីត្រៀមខ្លួនក្នុងការការពារកោះមួយនៅក្នុងសមុទ្រខាងកើត ជាពិសេសគឺប្រឆាំងនឹងការលួចវាយប្រហារពីសំណាក់យោធាជប៉ុនដោយប្រការណាមួយ។ បន្ថែមពីលើនេះ ការធ្វើសមយុទ្ធយោធា ធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្លាក់... | ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំទីក្រុងសេអ៊ូល ត្រូវបានគេប្រារព្ធឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូងលុបចោលកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធាជាមួយជប៉ុន ដោយសារតែរឿងបង្ខំឲ្យប្រជាជនកូរ៉េធ្វើការ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ម... |
article_1302.txt | តន្ត្រីអាចមានឥទ្ធិពលយ៉ាងខ្លាំងលើចិត្ត និងអារម្មណ៍របស់មនុស្ស ប៉ុន្តែពិតឬទេដែលចម្រៀងមួយបទបណ្តាលឲ្យមនុស្សរាប់រយនាក់ធ្វើអត្តឃាតនោះ? បទភ្លេងនៃ «Gloomy Sunday» ឬប្រែជាភាសាខ្មែរថា «ថ្ងៃអាទិត្យដ៏អាប់អួរ» បាននិពន្ធឡើងដោយកវីជនជាតិហុងគ្រីម្នាក់ ឈ្មោះថា Rezso Seress ក្នុងឆ្នាំ ១៩៣២។ ដោយទ... | ទំនុកចម្រៀងដើមនៃបទ «Gloomy Sunday» បានតាក់តែងឡើងដោយអ្នកសរសេរកំណាព្យជនជាតិហុងគ្រីម្នាក់ ឈ្មោះថា László Jávor ។ អត្ថន័យនៃចម្រៀងនេះ និយាយពី អ្នកចម្រៀងម្នាក់ កំពុងច្រៀងសុំឲ្យមនុស្សជាទីស្រឡាញ់ដែលស្លាប់បាត់ទៅ មកជួបលោកនៅឯបុណ្យសពដែលរៀបចំទុករបស់លោក។ អក្សរចម្រៀងនៃបទ Gloomy Sunday រឿងរ៉ាវជុំវ... |
article_1303.txt | អ្នកជំនាញខាងហិរញ្ញវត្ថុជនជាតិអាមេរិក Jeffrey Epstein ដែលស្ថិតក្នុងការឃុំខ្លួន រង់ចាំការកាត់ទោសលើករណីជួញដូរផ្លូវភេទនារីមិនទាន់គ្រប់អាយុ ត្រូវបានរកឃើញស្លាប់ក្នុងបន្ទប់ពន្ធនាគារកាលពីថ្ងៃសៅរ៍ ទី១០ សីហា ដោយការចងកសម្លាប់ខ្លួន។ ជុំវិញរឿងនេះ មនុស្សជាច្រើន ផ្ទុះការតវ៉ា ដោយលើកជាសំណួរពាក់ព័ន្ធភ... | លោក Epstein ត្រូវបានគេដឹងថា ស្លាប់ ដោយការចងកសម្លាប់ខ្លួន នៅវេលាម៉ោង ៦:៣០នាទីព្រឹក នៅឯមជ្ឈមណ្ឌលកែប្រែក្រុង ញូវយ៉ក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អគ្គរដ្ឋអាជ្ញារអាមេរិក លោក Bill Barr បានគូសបញ្ជាក់ថា លោកតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងការស្លាប់លោក Epstein ហើយ លោក ក៏បានចេញបញ្ជាឲ្យអធិកា... |
article_1304.txt | ចាប់តាំងពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូដូ វីដូដូ បានប្រកាសផ្លាស់ប្តូររដ្ឋធានីពីហ្សាការតាទៅកាន់ខេត្តកាលីម៉ាន់តាន់ខាងកើត (East Kalimantan) លើកោះប័រណេអូកាលពីចុងខែសីហាមក លោក ស៊ីកបុកឌីន (Sikbukdin) ទទួលការហៅចូលតាមទូរសព្ទពីមនុស្សចម្លែកយ៉ាងតិច ៥នាក់ ដោយពួកគេសាកសួរថាតើលោកចាប់អារម... | «ខ្ញុំ ប្រាប់ពួកគេថា ទេ! ខ្ញុំមិនមានបំណងលក់ដីខ្ញុំឡើយ។ ដីនេះ គឺសម្រាប់កូនៗរបស់ខ្ញុំ»។ បុរសវ័យ ៥៦ឆ្នាំ ដែលជាប្រធានកុលសម្ព័ន្ធមួយឈ្មោះថា Paser Balik លើកឡើងបែបនេះ។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក ស៊ីកបុកឌីន អះអាងទៀតថា ភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនទាំង... |
article_1305.txt | ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាការបាញ់សាកល្បងមីស៊ីរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងមិនប៉ះពាល់ដល់អាមេរិក ហើយឥរិយាបថនេះក៏មិនបង្ហាញពីគោលដៅប្រឆាំងអាមេរិករបស់កូរ៉េខាងជើងដែរ។ | មួយថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយពីរគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រមុខរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខសម្រួលស្ថានការណ៍ដោយអះអាងពេញមាត់ថា ឥរិយាបថថ្មីរបស់កូរ៉េខាងជើង គ្មានអ្វីត្រូវបារម្ភទេ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បានកត់សម្គាល់ថា ការបាញ់មីស៊... |
article_1306.txt | រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូម៉ានី លោក Nicolae Moga បានប្រកាសលាលែងពីតំណែង នៅថ្ងៃអង្គារទី ៣០ កក្កដា ក្រោយពីផ្ទុះបាតុកម្មមួយជុំវិញករណីឃាតកម្មលើក្មេងស្រីម្នាក់ ខណៈដែលប៉ូលិសមិនបានជួយជីវិតនាងទាន់ពេលវេលាឡើយ ទោះទទួលបានការសុំជួយក្ដី។ | សំណុំរឿងដ៏កក្រើកនេះ បានបង្កជាបាតុកម្មប្រឆាំងនឹងអាជ្ញាធរក្រុងប៊ុយការ៉េស ដោយប្រជាជនរ៉ូមានីរាប់ពាន់នាក់បានចូលរួម កាលពីយប់ថ្ងៃសៅរ៏ ទី២៧ ខែកក្កដា។ «ខ្ញុំ សម្រេចចិត្តធ្វើរឿងនេះដើម្បីការពារកិត្យានុភាពរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងន់បំផុត ដោយសារទង្វើខុសឆ្គងរបស់មន្ត្... |
article_1307.txt | រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្រេចអនុម័តលក់គ្រឿងបន្លាស់និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់យន្តហោះយោធា F-16 របស់ប៉ាគីស្ថាន និងយន្តហោះដឹកជញ្ជូន C-17 របស់ឥណ្ឌា។ | យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន និងយន្តហោះដឹកជញ្ជូនយោធា C-17 របស់ឥណ្ឌានឹងទទួលបានការសេវាគាំទ្របច្ចេកទេស និងភស្តុភារពីសំណាក់រដ្ឋបាលអាមេរិក បន្ទាប់ពីក្រសួងការបរទេសអាមេរិកសម្រេចអនុម័តគម្រោងមានតម្លៃ ៨០០ លានដុល្លារអាមេរិកនៅថ្ងៃសុក្រទី ២៦ខែកក្កដា។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អាមេរិកសម... |
article_1308.txt | មីយ៉ាន់ម៉ា សោកស្តាយណាស់ ដែលអន្តរជាតិខ្វះការត្រួតពិនិត្យទៅលើក្រុមជ្រុលនិយម និងក្រុមភេរវកម្មនៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ។ នេះជាការលើកឡើងរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែតុលា។ បញ្ហានៅមានមតិអន្តរជាតិជាច្រើន បានរិះគន់សកម្មភាពយោធានៅក្នុងរដ្ឋរ៉ាឃីន ដែល... | ជាការបញ្ចេញមតិនៅក្រោយសកម្មភាពយោធាបង្ក្រាបនៅក្នុងរដ្ឋរ៉ាឃីន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រីអ៊ុងសាន ស៊ូជី បាននិយាយយ៉ាងដូច្នេះថា៖ «វាប្រាកដណាស់ថាមានពួកជ្រុលនិយម ដែលមិនចង់បានសន្តិភាពនៅក្នុងរដ្ឋរ៉ាឃីន...ដោយសារក្រុមភេរវកម្មច្រើន បញ្ហាគឺកំពុងតែធំធាត់យ៉ាងឆាប់រហ័ស»។ នោះគឺជ... |
article_1309.txt | ក្រុមហ៊ុនចិន Huawei នឹងដឹងពីសារសំខាន់នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន Google ចំពោះអាជីវកម្មទូរសព្ទសកលរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខ ក្រោយពីក្រុមហ៊ុននេះបានសម្រេចបញ្ចេញសេរ៊ីទូរសព្ទ 5G ថ្មី នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ដោយគ្មានកម្មវិធីសំខាន់ៗមួយចំនួនរបស់ Google នៅជាប់ម៉ាស៊ីនស្រាប់។ | ដាក់បង្ហាញក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ សេរ៊ីទូរសព្ទ Mate 30 របស់ Huawei ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android EMUI10 (open source) ក៏ប៉ុន្តែពុំមែនជា Version របស់ Google ។ ទូរសព្ទបំពាក់ដោយបច្ចេកវិទ្យា 5G នេះ គ្មានកម្មវិធីរបស់ Google ដូចជា Gmail ,YouTube, Chrome , Play Store និងសេវាកម្ម... |
article_131.txt | ប្រធានាធិបតីបារាំងលោក អេម៉ានុយ ម៉ាក្រុង បានអំពាវនាវឱ្យអ៊ុយក្រែនពិចារណាលើបញ្ហាទឹកដីជាក់ស្តែង ព្រោះសង្គ្រាមជាមួយរុស្ស៊ីនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ។ | ប្រធានាធិបតីបារាំងលោក អេម៉ានុយ ម៉ាក្រុង បានថ្លែងនៅឯវិមាន Elysee កាលពីថ្ងៃទី៦ ខែមករា ថា ៖« នឹងមិនមានដំណោះស្រាយលឿន និងងាយស្រួលទេនៅក្នុងអ៊ុយក្រែន។ ភាគីអ៊ុយក្រែនចាំបាច់ត្រូវមានការពិភាក្សាជាក់ស្តែងលើបញ្ហាទឹកដី»។ ប្រធានាធិបតីបារាំងរូបនេះ មិនបានបញ្ជាក់ពីអ្វីពីការគិតជាក់ស្តែងរបស់លោកអំពីបញ្ហាទឹកដីរបស់អ៊ុយក្រែនទេ ប៉ុន្តែលោកហាក់... |
article_1310.txt | មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី និយាយនៅថ្ងៃទី១៥ ខែកញ្ញាន ថា សាលារៀននៅខេត្តចំនួន២លើកោះ Borne នឹងត្រូវបិទទ្វារចំនួនមួយសប្តាហ៍ដោយសារផ្សែងបំពុលពីភ្លើងឆេះព្រៃ ធ្វើអោយគុណភាពខ្យល់បានធ្លាក់ចុះដល់កំរិតគ្រោះថ្នាក់។ | ឥណ្ឌូនេស៊ីនិងប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ តែងតែទទួលឥទ្ធិពលពីផ្សែងជានិច្ច ដោយសារការដុតព្រៃឈើដើម្បីយកទីធ្លាសំរាប់ដាំដំណាំ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពខ្យល់មានភាពអាក្រក់បំផុត។ មន្រ្តីឥណ្ឌូណេស៊ី និយាយនៅថ្ងៃទី១៥ ខែកញ្ញា ថា ខ្យល់បំពុលបានប៉ះពាល់ខ្លាំងនៅទីក្រុងPalangka Raya និងទីក្រុង Sampit លើកោះBorneo ក... |
article_1311.txt | «ម៉ាល់ឌីវ មិនជាប់ផុងក្នុងអន្ទាក់បំណុលចិនទេ» ។ ប្រមុខការទូតចិន ប្រាប់សមភាគីម៉ាល់ឌីវ បែបនេះ ខណៈកង្វល់ទាក់ទងនឹងបំណុលកើនឡើងខ្លាំង ដ្បិតប្រទេសក្នុងមហាសមុទ្រឥណ្ឌាដែលមាន ផលិតផលក្នុងស្រុកសរុបត្រឹម ៤,៥៩ពាន់លានដុល្លារ (២០១៧) នេះ ត្រូវបានរាយការណ៍ថា ជំពាក់លុយចិនដល់ទៅ ៣ពាន់លានដុល្លារ។ | ទើបឈ្នះការបោះឆ្នោតសភា កាលពីខែមេសា គណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ ព្រួយបារម្ភថា បំណុលរបស់ប្រទេសខ្លួនជំពាក់ចិន អាចស្មើដល់ ៣ពាន់លានដុល្លារ ។ ការណ៍នេះ អាចបង្កហានិភ័យដល់សេដ្ឋកិច្ចម៉ាល់ឌីវ ។ អំឡុងការដឹកនាំរបស់អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Adbulla Yameen ដែលមានទំនោររកចិន ក្រុងប៉េកាំងបាន... |
article_1312.txt | គ្រោះរាំងស្ងួត កំពុងតែវាយប្រហារទៅលើបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងឡាវ ដែលជាប្រទេសជាប់ទន្លេមេគង្គទៀតផង។ ស្រូវរាប់ម៉ឺនហិកតារបស់កសិករឡាវ កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកង្វះទឹក ជាពិសេសទឹកភ្លៀង ខណៈកម្រិតសីតុណ្ហភាព កាន់តែឡើងក្តៅ។ | តាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ផលិតផលស្រូវដូវវស្សាប្រមាណ ៨០ម៉ឺនហិកតាទូទាំងប្រទេសឡាវ កំពុងតែរងការបំផ្លាញ និងគំរាមកំហែង ដោយសារតែកម្រិតទឹកភ្លៀង មានតិចតួចបំផុត ហើយកាន់តែធ្ងន់ធ្ងរនោះ គ្រោះរាំងស្ងួតនេះ កើតឡើងស្របពេល ដែលកម្រិតនៃទឹកទន្លេមេគង្គ ដែលហូរកាត់ប្រទេសឡាវ ក៏មានកម្រិតទា... |
article_1313.txt | លោក Beji Caid Essebsi ប្រធានាធិបតីទុយនីស៊ី បានទទួលមរណភាពក្នុងអាយុ៩២ឆ្នាំ បន្ទាប់ពីព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីចុងខែមិថុនាមក។ នេះបើតាមការបញ្ជាក់របស់ខុទ្ទកាល័យប្រធានាធិបតី។ | លោក Beji Caid Essebsi មានស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរ មុនពេលទទួលមរណភាព។ លោកជាប្រធានាធិបតីក្នុងតំណែងដែលមានវ័យចំណាស់ជាងគេលើលោក តែជាប្រមុខរដ្ឋដែលចាស់ជាងគេទីពីរ បន្ទាប់ពីម្ចាស់ក្សត្រី អេលីហ្សាបែតទី២។ លោក Beji បានឡើងកាន់តំណែងក្រោយការបោះឆ្នោតនៅឆ្នាំ ២០១៤ រយៈពេលបីឆ្នាំបន្ទាប់ពីអតីតមេដឹកនាំផ្តាច់ការ Z... |
article_1314.txt | មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបើកការបោសសម្អាតទ្រង់ទ្រាយធំលើក្រុមមន្ត្រីដែលទទួលបន្ទុកការចរចាជាមួយអាមេរិក។ នេះបើតាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង Cholsun Ilbo ។ លោក គីម យ៉ុងឈុល មនុស្សជំនិតផ្ទាល់មេដឹកនាំកូរ៉េខាងជើង និងលោកស្រី គីម យ៉ូចុង ប្អូនស្រីសំណព្វលោក គីម សុទ្ធតែស្ថិតក្នុងចំណោមមន... | បរាជ័យនៃជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅវៀតណាម បានក្លាយជាកម្មវត្ថុនាំឲ្យមានការបោសសម្អាតផ្ទៃក្នុងមន្ត្រីដែលពាក់ព័ន្ធដោយផ្ទាល់នឹងការចរចានេះ។ ប្រមុខដឹកនាំវ័យក្មេង គីម ជុងអ៊ុន ត្រូវបានរាយការណ៍ថា បានបញ្ជាឲ្យសម្លាប់ និងដាក់ទោសក្រុមមន្ត្រីដែលមានតួនាទីក្នុងកាចរចាជាមួយអាមេរិក... |
article_1315.txt | ភ្នំពេញ៖ បើលោក សម រង្ស៊ី និងបក្ខពួកឈានជើងចូលទឹកដីកម្ពុជាពេលណា សមត្ថកិច្ចនឹងចាប់ខ្លួន តាមច្បាប់ភ្លាម ។ នេះជាការប្រកាសជាថ្មី របស់អគ្គស្នងការនគរបាលជាតិ ដែលទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីតុលាការ។ | អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានថ្មីៗថា ការអនុវត្តវិធានការច្បាប់ គឺខាងសមត្ថកិច្ច នឹងប្រើប្រាស់គ្រប់មធ្យោបាយ និងតាមរូបភាពនានា ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួក យកផ្តន្ទាទោសតាមច្បាប់ បើសិនជាពួកគេហ៊ានឈានជើងចូលកម្ពុជា។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន... |
article_1316.txt | នាយករដ្ឋមន្ត្រីនៃរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា ត្រូវបានសមាជិកសភាភាគច្រើនបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស៊ីវិលដំបូងដែលកើតឡើងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤។ | ដូចការរំពឹងទុកមែន លោក ប្រាយុទ្ធ ចន្ទអូចា មេដឹកនាំរដ្ឋប្រហារថៃឆ្នាំ ២០១៤ ដើម្បីទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់នោះ ត្រូវបានជ្រើសរើសដោយអង្គនីតិបញ្ញត្តិឲ្យដឹកនាំរដ្ឋាភិបាលស៊ីវិលថ្មីទៀតក្នុងការបោះឆ្នោតជាផ្លូវការដែលធ្វើឡើងនៅយប់ថ្ងៃពុធទី ៦ ខែមិថុនានេះ។ ប្រជែងជាមួយមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខដែលជាសេដ្ឋីវ័យក្មេងលោក Thanat... |
article_1317.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកក្កដា បានគំរាមលែងទទួលស្គាល់ឋានៈជា «ប្រទេសកំពុងអភិវឌ្ឍ» របស់ប្រទេសខ្លះដែលមានសេដ្ឋកិច្ចជឿនលឿនទៅហើយនោះ។ លោកបាន បញ្ជាឲ្យតំណាងចរចាពាណិជ្ជកម្មអាមេរិក (USTR) ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកែទម្រង់ប្រព័ន្ធអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលលោកអ... | ក្នុងកំណត់ហេតុដែលចេញដោយសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យតំណាងចរចាពាណិជ្ជកម្មអាមេរិក (USTR) ឈប់ចាត់ទុកប្រទេសអ្នកមានតែមានឋានៈជាប្រទេសកំពុងអភិវឌ្ឍនៅអង្គការពាណិជ្ជកម្មអន្តរជាតិ ជា «ប្រទេសកំពុងអភិវឌ្ឍ» ទៀត ប្រសិនបើមានកំណែទម្រង់ក្នុងរយៈពេល៩០ថ្ងៃទេនោះ។ លោក ត្រាំ មិនពេញចិត្តចំពោះប... |
article_1318.txt | អតីតរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Albert del Rosario សម្តែងការមិនពេញចិត្តទៅនឹងការដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដោយលោក អះអាងថា មិនបានបំពេញតួនាទីពេញលេញដូចបានបញ្ញត្តិក្នុងរដ្ឋធម្មនុរញ្ញ។ អតីតរដ្ឋមន្ត្រីរូបនេះ អះអាងថា លោក ឌូទើតេ គួរតែត្រូវបានដកចេញពីតំណែង ដោយសារខ្វះសមត្ថភ... | តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន ABS-CBN ថ្ងៃ២៧ មិថុនា លោក Albert del Rosario បានថ្លែងថា រដ្ឋធម្មនុញ្ញបានបញ្ញត្តិយ៉ាងច្បាស់ថា តំបន់សេដ្ឋកិច្ចផ្តាច់មុខ ក៏ជាផ្នែកមួយនៃអធិបតេយ្យរបស់ប្រទេស ដែលលោក ឌូទើតេ ត្រូវការពារ ពោលគឺប្រធានាធិបតី និងកងទ័ព មានកាតព្វកិច្ចក្នុងការអនុវត្តការពារឲ្យបានត្រឹមត្... |
article_1319.txt | ប្រមុខដឹកនាំរបស់ប្រទេសអាស៊ាន អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលទើបតែបញ្ចប់ការពីពេលថ្មីៗនេះ បានទទួលដឹងលឺពីផលលំបាករបស់រដ្ឋសមាជិក ដែលជាអ្នកផលិតផលិតផលដូរប្រេងធំបំផុតរបស់ពិភពលោក និងកំពុងតែទទួលរងនូវការរឹតត្បិតពីសហភាពអឺរ៉ុប។ ប្រមុខដឹកនាំ បានសម្រេចទុកលទ្ធភាពឲ្យភាគីពាក់... | ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ទំនងជាមានអាក់អន់ចិត្តខ្លះជាមួយនឹងអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់អាស៊ាន ដែលមិនអាចសេចក្តីថ្លែងការណ៍មុតមាំមួយសម្រាប់ខ្លួនដើម្បីជាថ្នូរសម្រាប់ការចរចា និងតវ៉ាទៅលើសហភាពអឺរ៉ុប ដែលកំពុងតែដាក់គំនាបទៅលើពួកគេឲ្យពិនិត្យឡើងវិញពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន តាមរយៈការរឹតត្បិត... |
article_132.txt | គណបក្សប្រជាធិបតេយ្យ(DPK) ដែលជាបក្សប្រឆាំង បានប្រកាសនៅថ្ងៃទី២៦ ខែធ្នូ ដាក់សំណើដកតំណែងប្រធានាធិបតីស្ដីទី លោក Han Duck-soo ទាក់ទងនឹងការប្រឆាំងការតែងតាំងចៅក្រមកាត់ក្ដីក្នុងតុលាការរដ្ឋធម្មនុញ្ញ ដែលនឹងត្រូវដោះស្រាយរឿងក្ដីប្រធានាធិបតី លោក យូន សុកយ៉ល។ | អត្ថបទទាក់ទង បក្សប្រឆាំង ចង់ស្នើដកតំណែងនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង ក្រោយមិនប្រកាសច្បាប់ស៊ើបអង្កេតលោកយូន គណបក្សប្រឆាំងនៅកូរ៉េខាងត្បូង បានដាក់សំណើដកតំណែងប្រធានាធិបតីស្ដីទី លោក Han Duck-soo ក្រោយលោក Han បដិសេធមិនតែងតាំងចៅក្រមតុលាការរដ្ឋធម្មនុញ្ញ ដើម្បីកាត់ក្ដីលោក យូន សុកយ៉ល។ «ពួកយើង បានកសាងសំណើ(ដកតំណែងលោក Han Duck-soo) ហ... |
article_1320.txt | រដ្ឋមន្ត្រីការពារជាតិចិនឧត្តមសេនីយ៍ Wei Fenghe បានបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីជាមួយនឹងសមភាគីសិង្ហបុរី លោករដ្ឋមន្ត្រី Ng Eng Hen ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសនោះលើបញ្ហាសន្តិសុខ ដែលរាប់បញ្ចូលទាំងជម្លោះសមុទ្រចិនខាងត្បូងផង។ ភាគីទាំងពីរ ចង់ឃើញកិច្ចសហប្រតិបត្តិការក... | ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល៨ឆ្នាំនៅសិង្ហបុរី លោករដ្ឋមន្ត្រីការពារ និងជាទីប្រឹក្សារដ្ឋចិន Wei Fenghe បានប្រាប់សមភាគីសិង្ហបុរី លោករដ្ឋមន្ត្រី Ng Eng Hen ថា ចិន និងកងទ័ពរំដោះប្រជាជនរបស់ខ្លួន ពិតជាចង់ផ្សារភ្ជាប់ខ្លួនទៅនឹងតំបន់ និងពិភពលោក ខណៈដែលស្ថានភាពសន្តិសុខសកលបច្ចុប្បន្ន ក... |
article_1321.txt | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសមិនជ្រៀតជ្រែកចូលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលធ្វើឲ្យរញ្ជួយសាកលលោកទាំងមូលឡើយ។ យ៉ាងណាមិញ ជាមហាអំណាចមួយដែរនោះ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់ចិន លោក ពូទីន ថា រុស្ស៊ីពិបាកនឹងឈរនៅចំកណ្ដាលណាស់។ បើតាមប្រធានាធិបតីរុស្ស៊ី ភាពល្អក់... | ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកនៅតែបន្តឆេះមិនដាច់ផ្សេង ខណៈការចរចាក៏មិនទាន់បានផលអ្វីដែរ។ ខណៈទំនាស់ផ្នែកពាណិជ្ជកម្មនេះជារឿងរបស់មហាអំណាចទីមួយ និងទីពីរលើលោកតែពីរនាក់នោះ ហើយមិនពាក់ព័ន្ធអ្វីនឹងរុស្ស៊ីនោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើកឡើងថា មូស្គូមិនអាចប្រកាន់ជំហរកណ្ដ... |
article_1322.txt | រដ្ឋាភិបាលសិង្ហបុរី បានមើលឃើញពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សិង្ហបុរី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងសកម្មមួយនៅក្នុងតំបន់ និងពិភពលោក បានទទូចឲ្យប្រជាជនរបស់ខ្លួនតាមដានទំនោរនេះផង ដើម្បីធានាថា សិង្ហបុរី មិនក្លាយជាជនរងគ្រោះ និងខាតបង់ផលប្រយោជន៍... | តាមរយៈសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំសន្តិសុខដែនសមុទ្រក្នុងតំបន់នៅថ្ងៃ១៤ ឧសភា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Chan Chun Sing បានអះអាងថា សិង្ហបុរី ក៏មិនអាចគេចផុតពីផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននោះទេ ហើយទាំងរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ត្រូវតែតាមដានដោយយកចិត្តទុកដាក់លើបញ្ហានេះ។ នេះប... |
article_1323.txt | ៦សប្តាហ៍ ក្រោយពីក្រុមហ៊ុនចិន Huawei ត្រូវបានក្រុងវ៉ាស៊ីនតោនដាក់បញ្ចូនក្នុងបញ្ជីខ្មៅ លោកប្រធានាធិបតីអាមេរិក ដូណាល់ បានកាច់ចង្កូត១៨០ដឺក្រេចំពោះទណ្ឌកម្មនេះ ដោយប្រកាសដកហូតវិញ។ បន្ថែមពីនេះសំណុំរឿង Huawei នេះ ភាគីចិន និងអាមេរិក ក៏បានឯកភាពបន្តកិច្ចចរចាពាណិជ្ជកម្ម និងផ្អាកការដំឡើងពន្ធទៅមក... | ពីប្រទេសជប៉ុន នៅជំនួបកំពូល G២០ នៅថ្ងៃសៅរ៍ទី ២៩ មិថុនា លោក ដូណាល់ ត្រាំ បានលើកឡើងថា ក្រុមហ៊ុនអាមេរិកនានា អាចលក់សម្ភាររបស់ពួកគេទៅឲ្យក្រុមហ៊ុន Huawei បាន ។ ត្រង់ចំណុចនេះ មេដឹកនាំវ័យ ៧៣ឆ្នាំរូបនេះ ការអនុញ្ញាតឲ្យមានការដោះដូរអាជីវកម្មគ្នានេះ នឹងមិនប៉ះពាល់ដល់បញ្ហាអាសន្នជាតិ និងបញ្ហាធំធេង... |
article_1324.txt | សហរដ្ឋអាមេរិក បានប្រកាសដកតួកគីចេញពីកម្មវិធីយន្តហោះចម្បាំងស៊េរីទំនើបផុតលេខ F-35 ក្រោយពីរុស្ស៊ី បានចាប់ផ្តើមបញ្ជូនប្រព័ន្ធខែលមីស៊ីល S-400 ទៅឲ្យក្រុង អង់ការ៉ា កាលពីសប្តាហ៍មុន។ កន្លងទៅ ក្រុងវ៉ាស៊ីនតោន ធ្លាប់បានគំរាមចាត់វិធានការបែបនេះ ប្រសិនបើតួកគី នៅតែរឹងទទឹងបន្តកិច្ចព្រមព្រៀងជាមួយរុស្... | ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធទី ១៧ ខែកក្កដា រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក លោកស្រី Ellen Lord បញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក និងបណ្តាដៃគូពាក់ព័ន្ធក្នុងកម្មវិធីយន្តហោះចម្បាំង F-35 បានសម្រេចចិត្តរួមគ្នាដើម្បីផ្អាកតួកគីពីកម្មវិធីនេះ ហើយកំពុងចាប់ផ្តើមអនុវត្តនីតិវិធីដកហូតជាផ្លូវការផ... |
article_1325.txt | លោកអនុប្រធានាធិបតីឥណ្ឌា បានថ្លែងជាចំហថា ពិភពលោកត្រូវការឥណ្ឌាជាសមាជិកអន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈឥណ្ឌានិងបណ្តាប្រទេសមានឥទ្ធិពលលើពិភពលោកមួយចំនួនផ្សេងទៀត កំពុងតែចរចាលើកំណែទម្រង់របស់អង្គការសហប្រជាជាតិ។ មេដឹកនាំឥណ្ឌារូបនេះ អះអាងថា ឥណ្ឌា បានចូលរួមចំណែកជាច្រើន... | ក្នុងវេទិកាសំណេះសំណាលជាមួយនឹងមន្ត្រីការបរទេសថ្មីដើមសប្តាហ៍នេះ អនុប្រធានធិបតីឥណ្ឌា M. Venkaiah បានទទូចឲ្យអ្នកពាក់ព័ន្ធទាំងអស់របស់ឥណ្ឌាខិតខំប្រឹងប្រែងជាថ្មីដើម្បីទទួលបានកៅអីសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលឥ... |
article_1326.txt | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានសម្តែងការមិនពេញចិត្តជាមួយនឹងរដ្ឋាភិបាលចិនដែលនៅតែមិនទាន់អាចធានាបានពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ លោក បានអះអាងថា បើបញ្ហានៅតែទុកមិនពន្លឿនដោះស្រាយ នោះវាអាចក្លាយជាចំណុចកាន់តែក្តៅ និងរសើប។ យ៉ាងណាមិញលោកបន្តចាត់ទុក ចិនជាដៃគូល្អ ប៉ុន្... | ពីក្រុងតូក្យូក្នុងសន្និសីទអនាគតអាស៊ីប្រចាំ២០១៩ នៅថ្ងៃ៣១ ឧសភា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ហាក់បង្ហាញអារម្មណ៍ខកចិត្តជាមួយនឹងចិន ជុំវិញដំណើរការចរចាធ្វើក្រមសមុទ្រចិនខាងត្បូង ដែលភាគីពាក់ព័ន្ធដោយផ្ទាល់ និងជាសមាជិករបស់អាស៊ានផងដែរនោះ ចង់បានដើម្បីជាយន្តការសម្រាប់ដោះស្រាយវិវាទ ន... |
article_1327.txt | ពីទឹកដីជប៉ុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មកជួបលោកនៅតំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកឧបទ្វីបកូរ៉េ។ តាមគម្រោង លោក ត្រាំ នឹងធ្វើទស្សនកិច្ចពីរថ្ងៃនៅកូរ៉េខាងត្បូង ហើយលោកឆ្លៀតទៅតំបន់គ្មានយោធាផងដែរ។ មិនមែនជាជំនួបចរចាអ្វីធំដុំឡើយ ដោយលោ... | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី២៩ ខែមិថុនា ដើម្បីធ្វើទស្សនកិច្ចពីរថ្ងៃដែលបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាស្អែកនេះ។ ទស្សនកិច្ចនៅកូរ៉េខាងត្បូង ធ្វើឡើងក្រោយលោកចូលរួមក្នុងជំនួបមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ មុនចាកចេញព... |
article_1328.txt | លោក Mohamed Morsi បានទទួលមរណភាព នាថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបានដួលសន្លប់ក្នុងសវនាការនៅក្រុងគែរ កាលពីថ្ងៃចន្ទ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអេហ្ស៊ីប។ | អត្ថបទទាក់ទង អេហ្ស៊ីបរឹតបន្តឹងការលក់«អាវក្រៅពណ៌លឿង» ដោយបារម្ភបាតុកម្មនៅបារាំងឆ្លងដល់អេហ្ស៊ីប មុនខួបបដិវត្តន៍ផ្កាម្លិះ អតីតប្រធានាធិបតី អេហ្ស៊ីបត្រូវកាត់ទោសឲ្យជាប់គុក៣ឆ្នាំពីបទប្រមាថតុលាការ មនុស្ស១៨នាក់ស្លាប់ក្នុងការវាយប្រហារក្លឹបរាត្រីមួយនៅអេហ្ស៊ីប អេហ្ស៊ីបបន្តប្រហារ... |
article_1329.txt | រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណរបស់ក្រុងវ៉ាស៊ីនតោន ដែល ថា កងទ័ពចិន បាញ់សាកល្បងមីស៊ីលនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំង អះអាងថា សកម្មភាពយោធារបស់ខ្លួន ធ្វើឡើងតាមទម្លាប់ ដែលកំណត់ទុកជាមុននោះទេ។ | អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃ៥ កក្កដា បានផ្ទុះប្រតិកម្មទៅនឹងរបាយការណ៍របស់រដ្ឋាភិបាលអាមេរិក ដែលចោទប្រកាន់ថា ចិន បានបាញ់សាកល្បងមីស៊ីលនៅក្នុងសមុទ្រចិនខាងត្បូង និងចោទចិន ថាបានបំពាននឹងការសន្យារបស់ខ្លួនក្នុងការមិនធ្វើយោធូបនីយកម្មនៅក្នុងតំបន់កំពុងតែមានវិវាទនេះ។ នេះបើយោងតាម... |
article_133.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានបន្តបដិសេធលើការបង្ហាញខ្លួន និងជួបក្រុមស៊ើបអង្កេតអំពើពុករលួយជាលើកទី២ នៅថ្ងៃទី២៥ ខែធ្នូ។ លោក Seok Dong-hyeon ដែលជាមេធាវី ថាលោក យូន ផ្ដោតលើដំណើរការតុលាការធម្មនុញ្ញ និងការប្រកាសជំហរក្នុងសវនាការ។ | ក្រោយមិនបង្ហាញខ្លួនក្នុងការស៊ើបអង្កេតរបស់ក្រុមស៊ើបអង្កេតអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់កាលពីលើកទី១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បន្តអវត្តមានជាលើកទី២។ លោក យូន មិនបានបង្ហាញខ្លួនមុនពេលការិយាល័យស៊ើបអង្កេតអំពើពុករលួយផ្នែកមន្ត្រីជាន់ខ្ពស់នៅទីក្រុង Gwacheon នៃភាគខាងត្បូងទីក្រុង សេអ៊ូល តាមការកោះហៅត្រឹមម៉ោង១០ព្រឹកនៃថ... |
article_1330.txt | រម្លឹកពីប្រវត្តិសាស្ត្រអំឡុងពេលអាណានិគមដ៏ជូរចត់ ដែលបានអូសបន្លាយជិត ពីរសតវត្សក្នុងតំបន់អាស៊ីអាគ្នេយ៍ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានប្រាប់វេទិកាសន្តិសុខដ៏ធំប្រចាំឆ្នាំរបស់តំបន់អាស៊ីថា បណ្តាប្រទេសតូចតាច នឹងពុំចង់ទទួលរងនូវសម្ពាធពីសំណាក់ប្រទេសមហាអំណាច ឲ្យជ្រើសរើសយកម្ខាងណា... | ថ្លែងនៅមុខប្រតិភូជាង៦០០នាក់ មកពីបណ្តាប្រទេសជាង ៤០ ក្នុងវេទិកាកិច្ចសន្ទនា Shangri-La កាលពីថ្ងៃសុក្រទី ៣១ ខែឧសភា លោក លី សៀនឡុង គូសបញ្ជាក់បែបនេះ៖«ខ្ញុំ រ៉ាយរ៉ាប់ពីប្រវត្តិសាស្ត្រនេះ គឺដើម្បីបង្ហាញថា តំបន់អាស៊ីអាគ្នេយ៍យើងនេះ ពុំមែនជាទីតាំងថ្មីនោះទេសម្រាប់ល្បែងនយោបាយរបស់ពួកមហាអំណាច ហើយមួ... |
article_1331.txt | ជាងបួនឆ្នាំក្រោយសោកនាដកម្ម ទើបរកមុខជនត្រូវចោទឃើញ។ ក្រុមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី១៩ ខែមិថុនា បានចោទប្រកាន់មនុស្សបួននាក់ថា នៅពីក្រោយហេតុការណ៍បាញ់ទម្លាក់យន្តហោះនៃអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ជើងហោះហើរ MH17 ក្នុងដែនអាកាសអ៊ុយក្រែន។ មនុស្ស២៩៨ នៅលើយន្តហោះសុទ្ធតែបាត់បង់ជីវិតទាំងអស... | ក្រុមស៊ើបអង្កេតអន្តរជាតិចម្រុះដឹកនាំដោយហូឡង់ បានបញ្ចេញមុខជនជាប់ចោទបួននាក់ដែលត្រូវទទួលខុសត្រូវករណីបាញ់ទម្លាក់យន្តហោះ Malaysia Airlines ជើងហោះហើរ MH17 កាលពីឆ្នាំ២០១៤ ។ ក្នុងចំណោមជនសង្ស័យនេះ មានជនជាតិរុស្ស៊ីបីនាក់ និងជនជាតិអ៊ិយក្រែនម្នាក់ផង។ ពួកគេ ជាជនសង្ស័យដំបូងដែលត្រូវប្រឈមមុខដំណើ... |
article_1332.txt | លោក លី ផឹង (Li Peng) អតីតនាយករដ្ឋមន្ត្រីចិន សម្រាប់តួនាទីក្រុងបង្ក្រាបចលនានៅទីលានធៀនអានមែន បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩។ | លោក លី ផឹង ជាអតីតនាយករដ្ឋមន្ត្រីទី៤ចិន ចន្លោះពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៨ និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ក៏ជាធ្លាប់ជាមនុស្សដ៏មានឥទ្ធិពលលំដាប់ពីទីពីរ នៅក្នុងបក្សកុម្មុយនីស្តចិន បន្ទាប់ពីលោក Jiang Zemin ផងដែរ។ Xinhua មិនបានបញ្ជាក់ពីស្ថាន... |
article_1333.txt | អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានបង្ហាញពីផលលំបាកក្នុងការងារការពារ និងលើកស្ទួយបរិស្ថាន ជាពិសេសនោះលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលលោក ចង់ឃើញមេដឹកនាំពិភពលោក ចេះរួបរួមគ្នា។ លោកអគ្គលេខាធិការ ក៏បានថ្លែងអរគុណដល់ចិន និងបារាំង ដែលជារដ្ឋគំរូក្នុងកិច្ចការងារមួយនេះ។ | តាមរយៈជំនួបត្រីភាគីជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian ក្នុងប្រទេសជប៉ុន នៅថ្ងៃ២៩ មិថុនា លោកអគ្គលេខាធិការ António Guterres បានថ្លែងអរគុណដល់ចិន និងបារាំង សម្រាប់ការចូលរួមមិនត្រឹមតែសកម្មអាកាសធាតុប៉ុណ្ណោះនោះទេ តែសម្រាប់គោលនយោបាយពហុភាគីនានាល... |
article_1334.txt | មេដឹកនាំអាស៊ាន ទើបតែបញ្ចប់ជំនួបកំពូលអាស៊ានលើកទី៣៤ ក្រោមការសម្របសម្រួលដោយប្រធានវិលជុំថៃ ជាមួយនឹងលទ្ធផលផ្លែផ្កាច្រើនសម្រាប់ការអភិវឌ្ឍសមាគមក្នុងតំបន់មួយនេះ។ គួរកត់សម្គាល់ បញ្ហាជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា ដែលធ្វើឲ្យសហគមន៍អន្តរជាតិចាំតាមដានចំណាត់ការរបស់អាស៊ាន ដើម្បីសង្គ្រោះ ក៏ត្រូវបានលើ... | ទោះបីជាអាស៊ានរក្សាជំហរនឹងធឹងមិនដាក់សម្ពាធផ្ទាល់ទៅកាន់មីយ៉ាន់ម៉ាក៏ដោយ តាមរយៈសេចក្តីថ្លែងការណ៍នៃជំនួបកំពូលអាស៊ានលើកទី៣៤ មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ត្រង់ៗពីដំណោះស្រាយ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា គួរតែធ្វើដើម្បីបង្ហាញពីការទទួលខុសត្រូវទៅលើប្រជាជនដែលរស់នៅក្នុងទឹកដីរបស់ខ្លួន និងកំពុងតែ... |
article_1335.txt | កាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោន បានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដោយលើកហេតុផលជុំវិញបញ្ហាសន្តិសុខជាតិ។ ចំណាត់ការនេះ ហាមឃាត់ការដោះដូរពាណិជ្ជកម្មរវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ។ ទោះបីជាបែបនេះក្តី ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នៅតែបង្ហាញទំនុកចិត្តថា ទណ្ឌកម្មនេះ នឹងជះឥទ្ធិ... | ថ្លែងក្នុងកាសែតរដ្ឋចិន Global Times នៅថ្ងៃអង្គារ ទី២១ ឧសភា លោក Ren Zhengfei បញ្ជាក់ឲ្យដឹងថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់អ្វីឡើយមកលើក្រុមហ៊ុនលោក ជាពិសេសផ្នែកលក់ ហើយ Huawei នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មីៗទៅមុខទៀត ដោយគ្មានការរំខានឡើយ។ ប៉ុន្តែ លោក និយាយថា អាជីវកម្មខ្នាតតូចមួយចំនួននៅបរទេស... |
article_1336.txt | ប្រធានសភាសិង្ហបុរី លោក Tan Chuan-Jin បានឆ្លើយតបទៅនឹងប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋាភិបាលវៀតណាម ជុំវិញ សំដី លោក លី សៀនឡុង លើករណីវត្តមានទ័ពវៀតណាមនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០។ ប្រធានសភារូបនេះអះអាងថា ភាពប្រទាញប្រទង់គ្នាលើបញ្ហាអតីកាលមិនធ្វើឲ្យប៉ះពាល់ដល់ភាពជាមិត្តល្អរវាងវៀតណាម និងសិង្ហបុរីឡើយ។ | អត្ថបទទាក់ទង ផលវិបាកខ្លាំងក្នុងអាស៊ាន ក្រោយសាររបស់លោក លី សៀនឡុង សំដីលោក លី សៀនឡុង ក៏ធ្វើឲ្យវៀតណាមខកចិត្តផងដែរ លោក ហ៊ុន ម៉ានី ឃ្នើសចិត្តនឹងលោក លី សៀនឡុង តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួន ប្រធានសភាសិង្ហបុរី បានលើកឡើងថា៖ «វៀតណាមប្រហែលជាមិនចូលចិត្តផ្នែកខ្លះនៃសំដីរបស់លោក លី សៀនឡុង ហើយខ្ញុំ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.