file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_1154.txt | អតីតស្ត្រីទីមួយសហរដ្ឋអាមេរិក អ្នកស្រី មីឈែល អូបាម៉ា នឹងចាប់ផ្ដើមអាជីពថ្មី ដែលធ្វើជាពិធីការិនីវិទ្យុ (podcaster) នៅលើប្រព័ន្ធផ្សព្វផ្សាយ Spotify ។ ក្នុងកម្មវិធីនេះ អ្នកស្រី នឹងលើកពិភាក្សា ដើម្បីដោះស្រាយបញ្ហាទំនាក់ទំនងស្នេហានិងសុខភាព។ | «សម្រាប់រដូវកាលទី១ ខ្ញុំនឹងជជែកពិភាក្សាជាមួយមនុស្សមួយចំនួនដែលជិតស្និទ្ធខ្ញុំ ដូចជា ម្ដាយខ្ញុំ បងប្អូនប្រុសខ្ញុំ មិត្តខ្ញុំ មិត្តរួមការងារខ្ញុំ និងអ្នកដទៃទៀត»។ អ្នកស្រី អូបាម៉ា សរសេរបែបនេះ នៅលើបណ្ដាញសង្គម Instagram ។ ក្នុងសំណេរដដែល ស្ត្រីវ័យ៥៦ឆ្នាំរូបនេះ បន្តថា ក្នុងវគ្គនីមួយៗ អ្នក... |
article_1155.txt | អាជ្ញាធរចិន នៅថ្ងៃទី២៧ ខែកក្កដា បានចូលគ្រប់គ្រងកុងស៊ុលអាមេរិកនៅទីក្រុងឆឹងទូ ខេត្តស៊ីឈ័ន។ កុងស៊ុលនេះ ត្រូវបានបិទតាមការបញ្ជារបស់រដ្ឋាភិបាលចិន ជាការសងសឹកអាមេរិកដែលបញ្ជាឲ្យចិនបិទកុងស៊ុលនៅរដ្ឋតិចសាស់។ ។ ចំណែកស្ថានកុងស៊ុលចិនប្រចាំទីក្រុងហ៊ូស្តុនឯណោះ បានបិទរួចហើយតាមការកំណត់រ... | នៅម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដា កុងស៊ុលអាមេរិកនៅឆឹងទូ ត្រូវបានបិទតាមសំណើភាគីចិន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន។ ក្នុងការប្រកាសថ្ងៃទី២៧ ខែកក្កដា ក្រសួងការបរទេសចិនបន្តថា អាជ្ញាធរចិនក៏បានចូលក្នុងកុងស៊ុលតាមទ្វារមុខ ហើយគ្រប់គ្រងអាគារទាំងមូល។ នៅព្រឹកថ្ងៃដដែល ទង់ជាតិរបស់អាម... |
article_1156.txt | មន្ត្រីក្រសួងការបរទេសម្នាក់របស់សហរដ្ឋអាមេរិក បានលាចេញពីដំណែងកាលពីថ្ងៃព្រហស្បតិ៍ដោយសារតែការឆ្លើយតបរបស់ប្រធានាធិបតី ត្រាំ ដល់ភាពតានតឹងខាងជាតិសាសន៍ទូទាំងប្រទេសអំពីការសម្លាប់បុរសស្បែកខ្មៅដោយប៉ូលិស។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Washington Post។ | កាសែត Washington Post បានរាយការណ៍ទៀតថា លោកស្រី Mary Elizabeth Taylor ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការច្បាប់ បាននិយាយនៅក្នុងលិខិតលាចេញពីដំណែងរបស់លោកស្រីថា «ចំណាត់ការរបស់លោកប្រធានាធិបតី ត្រាំ ជាការផ្ទុយទៅនឹងតម្លៃនិងជំនឿរបស់ខ្ញុំ»។ លោកស្រីមានអាយុ៣០ឆ្នាំជាមនុស្សក្មេងបំផុត... |
article_1157.txt | នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានទទូចឲ្យប្រជាជនថៃគ្រប់គ្នាបដិសេធនយោបាយស្អប់ខ្ពើម និងបំបែកបំបាក់ ហើយប្រឹងធ្វើការរួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចអាសន្ន ដែលប៉ះពាល់ជីវភាពពលរដ្ឋនៅទូទាំងប្រទេស។ លោក អះអាងថា នយោបាយបំបែកបំបាក់ជាវប្បធម៌ជំនាន់មុន ដែលពុំគួរយកមកប្រើនៅសម័យបច្ចុប្បន្នឡើយ។ | ក្នុងសុន្ទរកថា ចាក់ផ្សាយតាមទូរទស្សន៍ នៅថ្ងៃទី ១៣ ខែសីហា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់ដូច្នេះថា៖«យើងមានអាទិភាពដ៏ធំមួយនៅចំពោះមុខយើង ហើយមួយនេះគឺលើសពីសង្គ្រាមប៉ាកកា និងនយោបាយទៅទៀត»។ ត្រង់នេះលោកសង្កត់ធ្ងន់ថា ហើយនេះគឺជាជីវភាពរបស់ប្រជាជនរាប់លាននាក់ ដែលរងគ្រោះដោយសារវិបត្តិ... |
article_1158.txt | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យប្រទេសក្នុងតំបន់មេគង្គ-ឡាងឆាង ជឿជាក់គ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធនឹងសត្រូវរួម នៃការរីករាលដាលជំងឺកូវីដ-១៩។ សម្ដេចថ្លែងបែបនេះ នៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។ | សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងរួមគ្នានេះ គឺដើម្បីធានាថាជំងឺកូវីដ-១៩នេះ នឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈហើយ ថែមទាំងជំរុញការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគីនិយម។ នាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាំង បានប្រកាសថា ចិននឹងផ្ដល់វ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គមុ... |
article_1159.txt | លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បានស្នើទៅលោកស្រីប្រធានាធិបតី Halimah Yacob ឲ្យរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតថ្មី។ | ក្នុងសុន្ទរកផ្សាយផ្ទាល់តាមទូរទស្សន៍ លោក លី បានលើកឡើងថា ការបោះឆ្នោតពេលនេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលថ្មី នូវអាណត្តិ៥ឆ្នាំថ្មី ដែលផ្តោតលើរបៀបវារៈជាតិ និងការសម្រេចចិត្តដ៏លំបាកផ្សេងៗនាកាលៈទេសៈកូវីដ-១៩នេះ។ នៅមុនការរៀបចំនីតិវិធីផ្សេងៗសម្រាប់ការបោះឆ្នោត លោក លី បានមានប្រសាសន៍ថា លោកនឹងធានាឲ្យបាននូវបញ្ហាពីរ គឺអ្នកបោះឆ្... |
article_116.txt | ចិនគ្រោងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ចិនលើពិភពលោកលើតំបន់ខ្ពង់រាបទីបេ ដែលបណ្តាលឲ្យប្រទេសជិតខាងនៅភាគខាងក្រោមតាមដងទន្លេដូចជាឥណ្ឌា និងបង់ក្លាដែសមានការព្រួយបារម្ភខ្លាំងអំពីផលប៉ះពាល់បរិស្ថាន។ | រដ្ឋាភិបាលចិនកាលពីថ្ងៃទី២៥ ខែធ្នូ បានអនុម័តជាផ្លូវការនូវគម្រោងទំនប់វារីអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកនៅខាងក្រោមទន្លេ Yarlung Zangbo ក្នុងតំបន់ទីបេ ដែលឥណ្ឌាហៅថាទន្លេ Brahmaputra គ្រោងនឹងការចំណាយសរុបដែលរំពឹងទុករហូតដល់ ១៣៧ពាន់លានដុល្លារ។ នៅពេលបញ្ចប់ការសាងសង់ គម្រោងវារីអគ្គិសនីនេះអាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្ន... |
article_1160.txt | កូរ៉េខាងត្បូង នឹងដឹកពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅអ៊ីរ៉ាក់ មកមាតុប្រទេសវិញនៅសប្តាហ៍ក្រោយ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកChung Sye-kyun បានលើកឡើងបែបនេះ នៅថ្ងៃទី១៧ ខែកក្កដា។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងខណៈដែលកូរ៉េខាងត្បូងមានករណី COVID-19 នាំចូលច្រើន ហើយភាគច្រើននៃករណីឆ្លង ... | តាមរយៈជើងហោះហើរពិសេស ពលករសំណង់កូរ៉េខាងត្បូង ដែលត្រលប់មកពីអ៊ីរ៉ាក់ យ៉ាងហោចណាស់៣៤នាក់ ក្នុងចំណោម១០០នាក់ បានឆ្លងកូរ៉ូណាវីរុស នៅដើមសប្តាហ៍នេះ។ តាមការប៉ាន់ប្រមាណរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ករណីឆ្លងកូរ៉ូណាវីរុសលើពលករកូរ៉េខាងត្បូង ដែលត្រលប់មកពីអ៊ីរ៉ាក់ នឹងកើនឡើងថែមទៀត។ នេះបើតាម... |
article_1161.txt | នាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទដ្រា ម៉ូឌី នៅថ្ងៃទី ១៥ ខែសីហា បានព្រមានចិនជាថ្មីពាក់ព័ន្ធបញ្ហាតានតឹងនៅព្រំដែនប្រទេសទាំងពីរ ដោយសន្យាពង្រឹងកម្លាំងយោធាកាន់តែខ្លាំងថែមទៀត។ | ខណៈការចរចារឿងព្រំដែនជាមួយចិនបន្តជាប់គាំង នាយករដ្ឋមន្ត្រី ម៉ូឌី ប្រកាសនៅបុណ្យឯករាជ្យជាតិខ្លួនថា អធិបតេយ្យភាពរបស់ឥណ្ឌា គឺខ្ពស់បំផុត ហើយថា ទំនាក់ទំនងជាមួយប្រទេសជិតខាង អាស្រ័យលើសន្តិសុខ និងការជឿជាក់។ នៅចំពោះមុខអ្នកចូលរួមជាង៤ពាន់នាក់ នៅទីលាន Red Fort ក្នុងទីក្រុង ញ៉ូវ ដេលី លោក ម៉ូឌី បានស... |
article_1162.txt | ទោះជាមានការប្រឆាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះមហិច្ឆិតារបស់ចិនក្នុងការដឹកនាំពិភពលោកដើម្បីបង្កើតបច្ចេកវិទ្យាទំនើបថ្មីៗ ដូចជាបណ្តាញ 5G យ៉ាងណាក្តី ក៏រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងខែសីហាបានចាប់ផ្តើមនូវកិច្ចប្រឹងប្រែងជាសាកលមួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា blockchain ដែលជាបណ្តាញផ្ទុកទ... | កាលពីថ្ងៃទី១០ ខែសីហា ប្រទេសចិនបានចាប់ផ្តើមសម្ពោធបណ្តាញ blockchain របស់ខ្លួនសម្រាប់អន្តរជាតិ ដែលត្រូវបានគេហៅថា បណ្តាញសេវាកម្ម Blockchain ឬហៅកាត់ថា BSN។ បណ្តាញនេះជាមធ្យោបាយមួយសម្រាប់អ្នកសរសេរកម្មវិធីកុំព្យូទ័រដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យា blockchain តាមរយៈមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេសរ... |
article_1163.txt | នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រីJacinda Arden នៅថ្ងៃទី១៧ សីហានេះបានប្រកាសថានឹងលើកការបោះឆ្នោត រយៈពេល៤សប្តាហ៍ គឺរហូតដល់ថ្ងៃទី១៧ តុលា។ មុនការប្រកាសរបស់លោកស្រី Jacinda Arden នូវែលសេឡង់ត្រូវបោះឆ្នោតសាកលនៅថ្ងៃទី១៧ កញ្ញា។ | «ទីបំផុតទៅ ថ្ងៃទី១៧ តុលាផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់គណបក្សនយោបាយក្នុងការរៀបយុទ្ធនាការឃោសនាបោះឆ្នោត នៅចំពោះមុខស្ថានការណ៍(COVID-19)»។ នេះជាការលើកឡើង របស់លោកស្រី Arden នៅក្នុងសន្នីសិទសារព័ត៌មាន។ ការសម្រេចពន្យារពេលបោះឆ្នោតនេះ ធ្វើឡើងដោយមានការពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សជាច្រើន និងគណៈកម្... |
article_1164.txt | លោក ដូណាល់ ត្រាំ បានបើកជាផ្លូវការយុទ្ធនាការការពារកៅអីប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីត្រូវបានបក្សសាធារណរដ្ឋតែងតាំងជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ អំឡុងសន្និបាតបក្សដែលចាប់ផ្ដើមនៅថ្ងៃទី២៤ ខែសីហា លោក ត្រាំ មិនភ្លេចរិះគន់បក្សប្រជាធិបតេយ្យថា ព្យាយាមលួចសន្លឹកឆ្នោត... | នៅថ្ងៃទីមួយនៃសន្និបាតបក្សសាធារណរដ្ឋដែលធ្វើឡើងបួនថ្ងៃ ប្រតិភូបក្សមកពីបណ្ដារដ្ឋ និងដែនដីអាមេរិកបានបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ជាផ្លូវការឲ្យធ្វើជាបេក្ខជនតំណាងបក្សចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ លោក ត្រាំ ត្រូវតទល់ជាមួយលោក ចូ បៃឌិន បេក្ខភាព... |
article_1165.txt | រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេស បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចាត់ទុកប្រជាជនចិនទាំង១,៤ពាន់លាននាក់ជាសត្រូវ បើក្រុងវ៉ាស៊ីនតោនរឹងរូសបន្តផែនការហាមសមាជិកបក្សកាន់អំណាចចិនទាំងអស់ចូលទឹកដីអាមេរិក។ ប៉េកាំងបន្តថា ទង្វើនេះក៏ប្រឆាំងនឹងឆន្ទៈប្រជាជនផងដែរ។ | រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍កំពុងត្រួតពិនិត្យលើគម្រោងការមួយ ដែលនឹងហាមឃាត់ការធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិកពីសំណាក់សមាជិកបក្សកុម្មុយនីស្តចិន (CPC) ។ យ៉ាងណា ទាក់ទិនដំណឹងនេះ ទីក្រុងប៉េកាំង បានហៅទង្វើរបស់ក្រុងវ៉ាស៊ីនតោនថាគួរឲ្យអស់សំណើច។ «ប្រសិនបើរបាយការណ... |
article_1166.txt | បាតុករថៃប្រមាណ២៥០០នាក់ បានចេញតវ៉ាតាមដងផ្លូវទីក្រុងបាងកកនៅយប់ថ្ងៃទី១៨ ខែកក្កដា ដោយទាមទារឲ្យរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា លាលែង និងរំលាយសភាចោល។ ការធ្វើបាតុកម្មអំឡុងពេលវិបត្តិ COVID-19នេះ ត្រូវបានចាត់ទុកជាការតវ៉ាតាមដងផ្លូវធំបំផុតមួយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក... | ក្រុមបាតុករថៃ បានប្រមូលផ្ដុំគ្នានៅក្បែរវិមានប្រជាធិបតេយ្យក្នុងទីក្រុង បាងកក ដោយតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ីវិលអាយុ១ឆ្នាំរបស់លោក ប្រាយុទ្ធ ចន្ទអូចា ដែលជាអតីតមេរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់កាលពី៦ឆ្នាំមុន។ អ្នករៀបចំបាតុកម្មនេះ បានដាក់ចេញការទាមទារចំនួន៣ រួមមាន រំលោយសភាចោល បញ... |
article_1167.txt | ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែសីហា បាននិយាយវាយប្រហារមិនសំចៃមាត់លើអតីតស្រ្តីទីមួយ មីឈែល អូបាម៉ា ភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បន្ទាប់ពីអ្នកស្រីបានរិះគន់ខ្លាំងៗលើលោក ត្រាំ ។ ថ្លែងក្នុងយប់ទីមួយនៃសន្និបាតបក្សប្រជាធិបតេយ្យនៅថ្ងៃទី១៧ ខែសីហា អ្នកស្រី មីឈែល និយាយត្រង់ៗថា លោក ត្រាំ មិនមែនជាប្រជាធិបតេយ្យ... | ក្នុងវីដេអូដែលបង្ហោះនៅយប់ថ្ងៃទី១៧ ខែសីហា (ម៉ោងអាមេរិក) អ្នកស្រី មីឈែល អូបាម៉ា បានរិះគន់មិនដោយលាក់លៀមលើប្រធានាធិបតី ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ។ អ្នកស្រី បានហៅលោក ត្រាំ ជាប្រធានាធិបតីដែលខ្វះសមត្ថភាព ចរិតលក្ខណៈ និងសុភាវធម៌សម្រាប់ការកាន់តំណែងនេះ។ អ្នកស្រី ថែមទាំងនិយាយថា៖ «លោក ត្រាំ ជាប្រធានាធិបតីមិនប្រពៃសម្រាប់អាមេរិក... |
article_1168.txt | ឥណ្ឌា គួរតែផ្តោតលើចង្វាក់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធទូរគមនាគមន៍ និងការផ្គត់ផ្គង់សម្ភារពេទ្យរបស់ចិន។ ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែកក្កដា។ ការបញ្ជាក់របស់លោកប្រមុខការទូតអាមេរិករូបនេះ ធ្វើឡើងស្របពេលទំនាក់ទំនងអាមេរិក-ចិន កំពុង... | ថ្លែងនៅក្នុងវេទិកាគំនិតឥណ្ឌា (India Ideas) របស់ក្រុមប្រឹក្សាជំនួញឥណ្ឌា-អាមេរិកតាមប្រព័ន្ធអនឡាញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា ឥណ្ឌាមានឱកាស ក្នុងការប្តូរចង្វាក់ផលិតកម្មរបស់ខ្លួនចេញពីចិន និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនចិននៅក្នុងវិស័យមួយចំនួនដូចជា ប្រព័ន្ធទំន... |
article_1169.txt | មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងអាមេរិក បានជួបចរចាគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃទី៨ ខែកក្កដា ដើម្បីរកផ្លូវចាប់ផ្ដើមការចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ ទោះជារបបទីក្រុងព្យុងយ៉ាងប្រកាសជំហរមិនចរចាម្ដងជាពីរដងក្ដី។ វិបត្តិ COVID-19 ដែលមិនដឹងថ្ងៃចប់ គួបផ្សំនឹងជំហរដាច់ខាតនៅពេលបច្ចប្បន្នរបស់កូរ៉េខាងជើង ទំនងធ្វើឲ្យការចរចារវាងទី... | រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ស្តេហ្វិន ប៊ីហ្កាន់ (Stephen Biegun) ដែលទៅដល់ទីក្រុងសេអ៊ូលនៅថ្ងៃទី៧ ខែកក្កដា បានចាប់ផ្ដើមការងាររបស់ខ្លួនដោយជួបមន្ត្រីការទូតកូរ៉េខាងត្បូងជាបន្តបន្ទាប់ សំដៅរកមធ្យោបាយក្នុងការបន្តការចរចារឿងនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ។ ការចរចារវាងអាមេរិក និងកូរ៉េខាងជើង មិនដំណើរជាច្រើនខែមកហើយ ហើយទំនា... |
article_117.txt | រដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó នៅថ្ងៃទី៨ ខែមករា បានបញ្ចេញប្រតិកម្មយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីព្រាងច្បាប់ដែលផ្តួចផ្តើមឡើងដោយសមាជិកសភាចំនួន១៨រូប មកពីបក្សសាមគ្គីអឺរ៉ុបដាក់ជូនសភាអ៊ុយក្រែន ដែលស្នើឲ្យហាមឃាត់ការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់ទឹកដីអ៊ុយក្រែន អំឡុងពេលធ្វើច្បាប់អាជ្ញាសឹក។ | ថ្លែងទៅកាន់សារព័ត៌មាន រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បានលើកឡើងថា គ្រប់ប្រទេសទាំងអស់ មានសិទ្ធិក្នុងការសម្រេចចិត្តដោយស្វ័យភាពនូវទីកន្លែង និងរបៀបទទួលថាមពលដែលត្រូវការ ដើម្បីធានាសកម្មភាពសេដ្ឋកិច្ច គ្មានប្រទេសណាមួយមានសិទ្ធិដាក់ប្រភពថាមពលថ្លៃជាងលើប្រទេសដទៃនោះទេ។ បើតាមលោក Szijjárto កាតព្វកិច្ចរបស់អ៊ុយក្រែនក្រោម... |
article_1170.txt | ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២៥ ខែមិថុនា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង។ សេចក្តីស្នើច្បាប់នេះ ត្រូវរង់ចាំការអនុម័តរបស់សភាតំណាងរាស្រ្តអាមេរិកបន្តទៀត មុននឹងធ្លាក់ទៅលើតុរបស់ប្រធានាធិបតីអាមេរិក។ | Relate អំឡុងពេលចិន កំពុងតាក់តែងសេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់មួយ ដែលអាចនឹងដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួនដែលចូលរួមដកសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ នីតិវិធីបន្ទាប់ សេចក្តីស្នើច្បាប់នេះ នឹងធ្លាក់ទៅរដ្ឋសភាអាមេរិក។ ទាក់ទិននឹងបញ្ហានេះ លោកChris Van Hollen សមាជិកព្រឹទ្ធសភារ... |
article_1171.txt | ភ្នាក់ងារជំនាញផ្នែកចំណីអាហាររបស់អង្គការសហប្រជាជាតិ នៅថ្ងៃ១៩ មិថុនាកន្លងទៅ បានព្រមានពីការផ្អាកប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេស និងប្រជាជន ដែលកំពុងតែជួបការលំបាកខ្លាំងរបស់ពិភពលោក ដោយសារតែកង្វះជំនួយមូលនិធិទ្រទ្រង់ពីភាគីពាក់ព័ន្ធ។ | អ្នកនាំពាក្យរបស់កម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UNWFP)លោកស្រី Elisabeth Byrs បានអះអាងថា ប្រសិនបើមូលនិធិសម្រាប់ទ្រទ្រង់ WFP មិនត្រូវផ្តល់ជូនគ្រប់គ្រាន់ត្រឹមដើមខែកក្កដានោះទេ ប្រតិបត្តិការដឹកជញ្ជូនចំណីអាហារទៅកាន់បណ្តាប្រទេសប្រមាណ១៣២ នឹងត្រូវរងផលប៉ះពាល់ និងប្រឈមនឹងការផ្អាកជាក... |
article_1172.txt | ករណីឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់ ១៤លានករណីហើយ គិតត្រឹមថ្ងៃទី ១៧ ខែកក្កដា ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ ហើយនេះជាលើកដំបូងដែលវាហក់ឡើងរហូតដល់១លានករណីត្រឹម១០០ម៉ោង ឬជាង៤ថ្ងៃប៉ុណ្ណោះ។ | ករណីឆ្លង COVID-19 ទី១ ត្រូវបានរាយការណ៍ក្នុងប្រទេសចិន កាលពីដើមខែមករា ហើយវាត្រូវការពេលរហូតជាង៣ខែ ទើបឈានដល់១លានករណី។ ផ្ទុយទៅវិញ វាត្រូវការពេលត្រឹម៤ថ្ងៃប៉ុណ្ណោះ ដែលករណី COVID-19 សរុបនៅទូទាំងពិភពលោកកើនដល់ ១៤លានករណី ពីចំនួន១៣លានករណី កាលពីថ្ងៃទី ១៣ ខែកក្កដា។ សហរដ្ឋអាមេរិក ដែលបច្ចុប្បន្... |
article_1173.txt | ការទាមទារ របស់រដ្ឋាភិបាលថៃទៅលើក្រុមហ៊ុន Facebook ឲ្យដកចេញការផ្សព្វផ្សាយដែលប៉ះពាល់ព្រះមហាក្សត្រ មហា វជិរាលង្ករណ៍ ធ្វើឡើង បន្ទាប់ពីមានបាតុកម្មសឹងតែរៀងរាល់ថ្ងៃដែលរៀបចំដោយយុវជនដែលប្រឆាំងទៅនឹងរដ្ឋាភិបាល និងទាមទារឲ្យមានកំណែទម្រង់របបរាជានិយមដែលជារឿងកម្រមានពីមុនមក។ | បើតាមទីភ្នាក់ងារព័ត៌មាន Reuters គ្រុបនៅក្នុងបណ្តាញសង្គម |
article_1174.txt | នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៦ ខែកក្កដា បានបង្ហើបពីគម្រោងរុះរើរដ្ឋាភិបាលរបស់លោក បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីម្នាក់ និងរដ្ឋមន្ត្រីសំខាន់ៗដែលទាក់ទងវិស័យសេដ្ឋកិច្ចលាលែងពីតំណែងរៀងៗខ្លួន។ ក្រៅពីមន្ត្រីក្នុងជួរបក្សកាន់អំណាចកម្លាំងប្រជារាស្ត្រ លោក ប្រាយុទ្ធ ក៏សម្លឹងមើលបេក្ខជនខា... | ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច Somkid Jatusripitak, រដ្ឋមន្ត្រីហិរញ្ញវត្ថុ Uttama Savanaya, រដ្ឋមន្ត្រីថាមពល Sontirat Sontijirawong, រដ្ឋមន្ត្រីឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ Suvit Maesincee និងអគ្គលេខាធិការរងការិយាល័យនាយករដ្ឋមន្ត្រី Kobsak Pootrakul បានលាលែងពីតំណែងជាបន្តបន... |
article_1175.txt | រដ្ឋាភិបាលតៃវ៉ាន់់ នៅថ្ងៃទី១៤ ខែសីហា បានបិទបញ្ចប់កិច្ចសន្យាបញ្ជាទិញយន្តហោះចម្បាំង F-16 ដ៏ទំនើបពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។ ប្រភពមួយបានបញ្ជាក់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ ដោយបន្ថែមថា កិច្ចសន្យារយៈពេល១០ឆ្នាំនេះ គិតជាទឹកប្រាក់រហូតដល់ ៦២ពាន់លានដុល្លារ។ | ដោយទទួលស្គាល់ពីភាពរសើបនៃការទិញដូរយន្តហោះចម្បាំងនេះ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសកិច្ចសន្យានេះ ដោយមិនបញ្ជាក់អ្នកទិញនោះឡើយ ។ ក៏ប៉ុន្តែ ប្រភពដែលដឹងឮអំពីរឿងនេះ បានបញ្ជាក់ប្រាប់AFPថា អ្នកទិញនោះគឺជា កោះតៃវ៉ាន់។ កោះ តៃវ៉ាន់ ដែលរដ្ឋាភិបាលចិនចាត់ទុកជាផ្នែកមួយនៃដែនអធិបតេយ្យខ្លួន កាលពីឆ្... |
article_1176.txt | ក្រុមប្រឹក្សាអាហ្វហ្គានីស្ថាននឹងជួបប្រជុំក្រុមជំនុំនៅថ្ងៃសុក្រនេះ ដើម្បីសម្រេចថានឹងត្រូវធ្វើយ៉ាងណាចំពោះឧបសគ្គចុងក្រោយមុននឹងការចរចាសន្តិភាពអាចចាប់ផ្តើម។ ឧបសគ្គនោះគឺការដោះលែងអ្នកទោសក្រុមតាលីបានចំនួន៤០០នាក់។ | ក្រុមអ្នកចរចាសហរដ្ឋអាមេរិកនិងតាលីបាន បានព្រមព្រៀងគ្នាកាលពីដើមឆ្នាំនេះថា ការចរចាសន្តិភាពអាចប្រព្រឹត្តទៅបានក្រោមលក្ខខណ្ឌថា រដ្ឋាភិបាលក្រុងកាប៊ុលដោះលែងអ្នកទោសរបស់ក្រុមតាលីបានចំនួន៥.០០០នាក់ហើយក្រុមតាលីបានដោះលែងអ្នកទោសរបស់រដ្ឋាភិបាលចំនួន១.០០០នាក់ដែលក្រុមសកម្មប្រយុទ្ធបានចាប់ធ្វ... |
article_1177.txt | ដូចបណ្តាប្រទេសស្ទើរតែទូទាំងពិភពលោក សិង្ហបុរី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សកម្ម និងលេចធ្លោបំផុតមួយក្នុងតំបន់ បានរងការគំរាមកំហែងធ្ងន់ធ្ងរពីវីរុសរាតត្បាត Covid-19។ ទាំងប្រជាជន និងសេដ្ឋកិច្ច សុទ្ធតែរងផលប៉ះពាល់ខ្លាំងពីវីរុសនេះ។ ក៏ប៉ុន្តែរដ្ឋាភិបាលសិង្ហបុរី បានរៀបចំផែនការអាទិភាពមួយចំនួនរួ... | លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat តាមរយៈវេទិកាស្តីពីផែនការស្តាប្រទេសឡើងវិញនៅថ្ងៃ២០ មិថុនា បានឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី បានត្រៀមអនុវត្តផែនការសកម្មភាពអាទិភាពចំនួនបី ដែលរដ្ឋាភិបាលយល់ថាសំខាន់ និងចាំបាច់បំផុត ក្នុងការស្តាស្ថានភាពរបស់ប្រទេសទៅរកភា... |
article_1178.txt | មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ទេរអំណាចដើម្បីចាត់ចែងការងារប្រទេសឲ្យប្អូនស្រីរបស់ខ្លួន និងមនុស្សជំនិតមួយចំនួន។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែសីហា។ ការផ្ទេរអំណាចទៅតាមវិស័យនេះមានគោលដៅកាត់បន្ថយការទទួលខុសត្រូវ និងសម្ពាធរបស់លោក គីម ដែលកាន់អំណាចពេញដ... | នៅក្នុងកិច្ចប្រជុំបិទទ្វារនៅសភាជាតិ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានអះអាងថា លោកស្រី គីម យ៉ូចុង ដែលសព្វថ្ងៃជានាយករងទីមួយនៃនាយកដ្ឋានចំណុះគណៈមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង និងត្រូវជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងកាន់ចង្កូតកិច្ចការរដ្ឋខ្លះៗ ក្រោយត្រូវបានបងប្រុសខ្លួន... |
article_1179.txt | ឃុំ Brenon ដែលស្ថិតនៅដេប៉ាតឺម៉ង់ Var តំបន់ Provence-Alpes-Cote d’Azur នៃប្រទេសបារាំង ដោយដឹកនាំដោយមេឃុំ និងសមាជិកក្រុមប្រឹក្សា៦នាក់ទៀតដែលមកពីក្រុមគ្រួសារតែមួយ។ | ការបោះឆ្នោតកន្លងមក អាសនៈឃុំចំនួន៧ បានទៅលើគ្រួសារតែមួយ។ ក្រោយមក លោក Armand Rouvier បានជាប់ឆ្នោតសារជាថ្មី កាលពីថ្ងៃទី២៣ ខែឧសភា ដោយក្នុងចំណោមអ្នកជាប់ឆ្នោតទាំង៦នាក់ផ្សេងទៀត លោកបានជ្រើសរើសលោក Jean-Luc Rouvier អាយុ៥៩ឆ្នាំ ដែលជាបងជីដូនមួយសម្រាប់តំណែងជាជំទប់ទី១ និង Amelie Rouvier អាយុ៣៤ឆ្នាំ ដែ... |
article_118.txt | ព្រឹត្តិការណ៍វាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអុីស្រាអែល បានកែប្រែតំបន់មជ្ឈឹមបូព៌ាដែលធ្លាប់តែមានភាពស្ងប់ស្ងាត់បានមួយរយៈ ក្លាយទៅជាតំបន់សង្គ្រាមបង្ហូរឈាមសារជាថ្មី។ ចាប់តាំងពីព្រឹត្តិការណ៍នេះកើតឡើង តំបន់កាហ្សា ទឹកដីលីបង់ខាងកើត អ៊ីរ៉ង់ ស៊ីរី និងជាពិសេសអុីស្រាអែល សុទ្ធតែក្លាយជាទីតាំងបង្ហូរឈាមគ្នា។ ជាក់ស្ដែង មានព្រឹត្តិកា... | តំបន់មជ្ឈិមបូព៌ា ជាទីតាំងជម្លោះបង្ហូរឈាមដ៏ក្ដៅគគុកមួយក្នុងពិភពលោក នាពេលបច្ចុប្បន្ន ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារលើអុីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមហាម៉ាស។ តួយ៉ាង ព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា បានបង្កឱ្យតំបន់នេះ ក្លាយជាទីតាំងជម្លោះដ៏ធំ ដែលបង្កឱ្យមានវិនាសកម្ម ជម្លោះប្រដាប់អាវុធ ការព្រាត់ប្រាស... |
article_1180.txt | គម្រោងវារីអគ្គិសនីហ្លួងព្រះបាង កំពុងស្ថិតលើដំណើរឆ្ពោះទៅកាន់ការលេចជារូបរាងក្នុងឆ្នាំ២០២០ បើទោះជាប្រទេសជាប់ដងទន្លេមេគង្គបីមានថៃ កម្ពុជា និងវៀតណាម ស្នើឲ្យឡាវសិក្សាឲ្យកាន់តែស៊ីជម្រៅថែមទៀតពីផលប៉ះពាល់ឆ្លងព្រំដែន និងដាក់ចេញវិធានការទប់ស្កាត់ផលប៉ះពាល់។ គណៈកម្មការទន្លេមេគង្គ (MRC) ក៏បានស្នើឲ្យរដ្ឋាភិបាលទីក្រុងវៀងចន្ទន៍គិតគូរសំណើ... | វារីអគ្គិសនីហ្លួងព្រះបាង ជាទំនប់ទីបីនៅតាមដងទន្លេមេគង្គ តែជាទំនប់ធំជាងគេដែលអាចផលិតថាមពលអគ្គិសនីដល់ទៅ១៤០០មេហ្កាវ៉ាត់។ ឡាវគ្រោងចាប់ផ្ដើមការដ្ឋានសាងសង់ទំនប់នេះនៅឆ្នាំ២០២០នេះ បន្ទាប់ពីការផ្ដល់យោបល់រួចរាល់នៅក្នុងគណៈកម្មការទន្លេមេគង្គ។ ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១ ខែកក្កដា MRC និយាយថា នីតិវិធីប្រឹក្សាយោបល់ដែលមានរយៈពេល៦ខែល... |
article_1181.txt | រដ្ឋាភិបាលក្រុងហ្សាការតា បានទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលញូដេលី ថយមួយជំហានមកវិញហើយត្របល់មកតុចរចាដោយសន្តិវិធី ខណៈការប្រឈមមុខគ្នារវាងភាគីទាំងពីរនៅតំបន់ព្រំដែន នឹងផ្តល់ត្រឹមតែការខាតបង់ទាំងសងខាង ក៏ដូចជាបង្កជាអស្ថិរភាពក្នុងតំបន់ផង។ ក្រុងហ្សាការតា ចង់ឃើញប៉េកាំង និងញ... | តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Retno Marsudi ឥណ្ឌូណេស៊ី បានទទូចឲ្យចិន និងឥណ្ឌាបន្ធូរបន្ថយភាពតានតឹង និងសាកល្បងបង្កើតលក្ខខណ្ឌនានាដើម្បីឈានដល់ការបើកកិច្ចសន្ទនា និងដោះស្រាយវិវាទតាមសន្តិវិធីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe នៅថ្ងៃ១៩ មិថុនា។ ប្រមុខ... |
article_1182.txt | យ៉ាងហោចណាស់បាតុករថៃ១ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្មដ៏ធំបំផុតតាំងតែពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដោយទាមទារឲ្យមានកំណែទម្រង់នយោបាយ។ បាតុកម្មនេះ ធ្វើឡើងនៅថ្ងៃទី១៦ សីហា ដោយរៀបចំដោយចលនាយុវជន និងនិស្សិតប្រឆាំងរដ្ឋាភិបាល និងប្រជាធិបតេយ្យនិយមដែលមានឈ្មោះថា Free People។ នេះយោងតាមទីភ្នាក់ងារ... | «ការបំផុសគំនិតតែមួយគត់របស់ Free People គឺសេចក្តីសង្ឃឹម ក្នុងការសម្រេចឲ្យបាននូវប្រទេសថៃដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យ ដោយមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញពិតប្រាកដ»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមយុវជន។ នៅក្នុងបាតុកម្មនេះ ក្រុមបាតុករបានដាក់សំណើរទាមទារឲ្យរដ្ឋាភិបាលរបស់លោក... |
article_1183.txt | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ដ្រីឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនដឹកនាំកិច្ចប្រជុំ។ | មូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»នេះ គឺថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ ,សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) រួមទាំងការកំណត់ទិសដៅអនាគតសម្រាប់ក... |
article_1184.txt | ឥណ្ឌា និងចិន នៅថ្ងៃទី២០ ខែមិថុនា បានផ្ដោះផ្ដងសម្តីឌឺដងគ្នារឿងបំពានព្រំដែន ដែលកាលពីដើមសប្ដាហ៍នេះបានក្លាយជាទីតាំងប៉ះទង្គិចគ្នាដែលមានករណីស្លាប់ច្រើនបំផុតមួយក្នុងពេលកន្លះសតវត្សរ៍ចុងក្រោយរវាងយក្សអាវុធនុយក្លេអ៊ែរអាស៊ីទាំងពីរ។ ខាងឥណ្ឌា រាយការណ៍ទាហានស្លាប់២០នាក់ និងរបួស៧០នាក់ តែខាង... | ក្នុងសេចក្តីថ្លែងការណ៍ នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី បានស្តីបន្ទោសភាគីចិនថាចង់ផ្លាស់ប្ដូរទម្រង់ដើមនៃព្រំដែនរបស់ប្រទេសទាំងពីរ ដោយឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌចែកព្រំដែន Line of Actual Control ខណៈបន្ទាត់ខណ្ឌសីមារវាងប្រទេសទាំងពីរ ត្រូវទទួលស្គាល់។ ម្យ៉ាងលោកសង្កត់ធ្ងន់៖«ចិនក៏បានបដិសេធសំណើ... |
article_1185.txt | លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានលើកឡើងថា អាវុធនុយក្លេអ៊ែរ នឹងរក្សាការពារសន្តិសុខជាតិកូរ៉េខាងជើងជារៀងរហូត ហើយបញ្ចៀសសង្រ្គាមមិនឲ្យកើតឡើងផងដែរ។ លោកនិយាយបែបនេះក្នុងពិធីរំលឹកខួបទី៦៧ឆ្នាំនៃការបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០-១៩៥៣។ | «យើងបានក្លាយទៅជាប្រទេសដែលអាចការពារខ្លួនឯងប្រឈមទៅនឹងសម្ពាធគ្រប់បែបយ៉ាង និងការគំរាមដោយយោធាពីប្រទេសចក្រពត្តិនិយម និងកម្លាំងអមិត្ត»។ នេះជាការលើកឡើងរបស់លោក គីម ជុងអ៊ុន ក្នុងពិធីថ្នាក់ជាតិរំឭកដល់ការចុះហត្ថលេខាបទឈប់បាញ់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបានបញ្ចប់ការប្រយុទ្ធគ្នានៅឧបទ្វីបកូរ៉េ ដែលឆាបឆេះតាំងពីឆ្នាំ១៩៥០។ បើតាមទីភ្នាក... |
article_1186.txt | នាយករដ្ឋមន្ត្រីរដ្ឋសិង្ហបុរី លី សៀនឡុង បានសរសេរលិខិតមួយផ្ញើដែលចែងពីបញ្ញត្តិនានាឲ្យសមាជិកសភាបក្សសកម្មភាពប្រជាជនទាំងអស់។ ក្នុងលិខិតផ្សាយនៅដើមខែសីហានេះ លោក លី ដែលជាអគ្គលេខាធិការបក្សផង បានរៀបរាប់ពីសកម្មភាពទាំងឡាយដែលសមាជិកសភាបក្សកាន់អំណាចទាំងអស់ ត្រូវធ្វើ ឬមិនត្រូវធ្វើពេលកំពុងកាន... | ជាទម្លាប់ នាយករដ្ឋមន្ត្រីសិង្ហបុរី តែងចេញបទបញ្ញត្តិមួយសម្រាប់សមាជិកសភាបក្សអំណាចអនុវត្តក្រោយការបោះឆ្នោត។ សម្រាប់អាណត្តិថ្មីដែលកើតចេញពីការបោះឆ្នោតថ្ងៃទី១០ ខែកក្កដា លោក លី សៀនឡុង បានចេញលិខិតមួយដែលចែងពីបញ្ញត្តិទាំងឡាយដែលសមាជិកសភាបក្សសកម្មភាពប្រជាជន អនុវត្តក្នុងអាណត្តិរបស់ខ្លួន។ សារព... |
article_1187.txt | អ៊ីរ៉ង់កំពុងឃ្លាំមើលសកម្មភាពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ប៉ុន្តែសកម្មភាពរបស់អ៊ីរ៉ង់បែបនេះ នឹងមិនបង្កជម្លោះណាមួយ នៅក្នុងតំបន់ឡើយ។ នេះបើតាមការបញ្ជាក់របស់ប្រមុខរដ្ឋមន្ត្រីអ៊ីរ៉ង់ ហាសាន់ រូហានី នាថ្ងៃទី២៥ ខែមេសា។ នៅក្នុងបរិបទដែលអ៊ីរ៉ង់ និងអាមេរិក កំពុងប្រឈមភាពតានតឹងជាថ្មី នៅក្ន... | មួយរយៈចុងក្រោយនេះ ទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ មានភាពរកាំរកូសជាថ្មី។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបើកដៃឲ្យកប៉ាល់ទ័ពជើងទឹករបស់ខ្លួន ដែលមានវត្តមាននៅឈូងសមុទ្រពែរ្ស មានសិទ្ធិបាញ់កាណូតកងទ័ពអ៊ីរ៉ង់ ដែលបើកចូលមកកៀកខ្លួន។ ការបញ្ជារបស់ប្រធានាធិបតីអាមេរិកបែបនេះ កើតឡើងបន្ទាប់ពីកាណូ... |
article_1188.txt | រដ្ឋាភិបាលក្រុងហ្សាការតា ត្រៀមបញ្ចេញថវិការដ្ឋមួយភាគ ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈខ្លីៗ សម្រាប់ប្រជាពលរដ្ឋ។ គោលនយោបាយនេះ គឺជាចំណាត់ការមួយដើម្បីទប់ស្កាត់អត្រាអ្នកការងារធ្វើ ស្របពេលដែលតំបន់ ក៏ដូចជាពិភពលោក កំពុងតែជួបវិបត្តិការងារដោយសារតែការរាតត្បាតនៃវីរុស COVID-19... | បើមិនមានការប្រែប្រួលនោះទេ ចាប់ពីខែមីនាតទៅ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងចាប់ផ្តើមអនុវត្តគោលនយោបាយពង្រឹងជំនាញតាមរយៈការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋប្រមាណ២លាននាក់ ដែលនឹងត្រូវចាយថវិការដ្ឋប្រមាណ ៧១៩,៥៧ លានដុល្លារ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati នៅថ្ងៃ២៧ កុម្... |
article_1189.txt | បង់ក្លាដែស បានសម្រេចប្រហារជីវិតអតីតមេបញ្ជាការកងទ័ពបង់ក្លាដែសម្នាក់ ដែលទើបចាប់ខ្លួនបាន ក្រោយរត់គេចអស់២៥ឆ្នាំ ពីបទសម្លាប់បិតាឯករាជ្យជាតិ លោក Sheikh Mujibur Rahman កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៥។ នេះបើយោងតាមការផ្សាយរបស់ AFP។ | Relate លោក Sheikh Mujibur Rahman ឪពុករបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស អ្នកស្រី Sheikh Hasina ត្រូវបានឃាតករសម្លាប់ អមជាមួយសមាជិកគ្រួសារគាត់មួយចំនួនធំក្នុងរដ្ឋប្រហារយោធាមួយ កាលពីថ្ងៃ ១៥ ខែសីហា ឆ្នាំ១៩៧៥ ពោលគឺជិត៤ឆ្នាំបន្ទាប់ពីលោកបានដឹកនាំប្រទេសបង់ក្លាដែសទាមទារឯករាជ្យពីប៉ាគីស្ថាន។ កាល... |
article_119.txt | នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាមចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៥ ខែមករា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនៃវិស័យសំខាន់ៗ ជាពិសេសវិស័យថាមពលនុយក្លេអ៊ែរ និងឧស្សាហកម្ម។ | ប្រមុខរដ្ឋារដ្ឋាភិបាលរុស្ស៊ី លោក Mikhail Mishustin ធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅទីក្រុងហាណូយ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការថាមពល។ អំឡុងទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី គ្រោងនឹងជួបប្រមុខបក្សកុម្មុយនីសវៀតណាម លោក តូ ឡិម ក៏ដូចជាជួបនឹងនាយករដ្ឋមន្ត្រី លោក ផាក មិញជិញ។ «ពួកគេ(មេដឹកនាំប្រទេសទាំង... |
article_1190.txt | រដ្ឋមន្ត្រីសុខាភិបាលតាហ្ស៊ីគីស្ថានលោក Nasim Olimzoda ត្រូវបានបញ្ចប់ពីតំណែងរបស់ខ្លួន នៅថ្ងៃទី៥ ខែឧសភា បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 នៅប្រទេសតំបន់អាស៊ីកណ្ដាលមួយនេះ ឡើងជិតដល់៣០០ករណី ក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ ក្រោយការប្រកាសករណីឆ្លងដំបូង។ មុនការផ្ទុះឡើងករណីឆ្លងនេះ អាជ្ញាធរតាហ្ស៊... | តាហ្ស៊ីគីស្ថាន បានប្រកាសពីករណីឆ្លង COVID-19 ដំបូងនៅថ្ងៃទី៣០ ខែមេសា ដោយមាន១៥ករណីតែម្ដង បន្ទាប់ពីអះអាងថា ខ្លួនមិនមានករណីឆ្លង COVID-19 ពីមុនឡើយ។ មួយសប្ដាហ៍បន្ទាប់ ករណីឆ្លងក៏បានកើនឥតឈប់ឈរ។ នៅថ្ងៃទី៥ ខែឧសភា ករណីឆ្លង COVID-19 ក្នុងប្រទេសនេះ បានហក់ឡើងដល់២៩៣នាក់ និងស្លាប់៥នាក់។ ជាមួយនឹង... |
article_1191.txt | ចិន នៅថ្ងៃទី១ ខែមិថុនា បានលើកឡើងថាបាតុកម្ម កុបកម្ម និងចលាចលដែលបណ្តាលមកពីការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បង្ហាញឲ្យឃើញពីការរើសអើងពូជសាសន៍ និងអំពើហិង្សាពីសំណាក់ប៉ូលិសដែលមានលក្ខណៈធ្ងន់ធ្ងរនៅក្នុងសង្គមអាមេរិក។ | ដោយនិយាយសំដៅលើការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ដោយអំពើព្រៃផ្សៃរបស់នគរបាលនៅរដ្ឋមីនីសូតា លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរេទសចិនបាននិយាយថា ជីវិតរបស់មនុស្សស្បែកខ្មៅ ក៏ជាជីវិតដែរ ហើយសិទ្ធិរបស់ពួកគាត់ត្រូវតែទទួលការការពារ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១ ខែមិថុនា លោក Zhao... |
article_1192.txt | ចលនាបាតុកម្មប្រែក្លាយជាកុបកម្មដោយមានការប៉ះទង្គិចគ្នាន់តែខ្លាំងឡើងរវាងក្រុមបាតុករទាមទារយុតិ្តធម៌ដល់បុរសស្បែកខ្មៅម្នាក់ នៅយប់ថ្ងៃសៅរ៍ថ្ងៃ ៣០ខែឧសភា នៅតាមបណ្តាទីក្រុងធំជាពិសេសនៅក្រុង Minneapolis នៃរដ្ឋមីនីសូតាដែលជាទីតាំងដែលករណីរើសអើងពូជសាសន៍ពណ៌សម្បុរស្បែកថ្មីបំផុត មួយក្នុងប្... | ករណីបែបនេះនៅតែកើតឡើងបាន បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រដ្ឋបាលលោក នឹងប្រើប្រាស់ កម្លាំងបញ្ឈប់រាល់ចលនាហិង្សាដែលបង្កភាពចលាចល និងបំផ្លាញសណ្តាប់ធ្នាប់សាធារណៈក៏ដោយ។ «យើងមិនអាច និងមិនត្រូវអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជនមួយក្តាប់តូចនេះបំផ្លាញទីក្រុង និងកម្ទេចសហគមន៍រ... |
article_1193.txt | រដ្ឋាភិបាលទីម័រខាងកើត នៅយប់ថ្ងៃ២៨ មីនា បានសម្រេចដាក់ប្រទេសក្នុងភាពអាសន្នជាផ្លូវការ ដើម្បីផ្តល់លទ្ធភាពដល់រដ្ឋាភិបាលចាត់វិធានការតាមការចាំបាច់ក្នុងកិច្ចការទប់ស្កាត់ និងការពារការរីករាលដាលជំងឺផ្លូវដង្ហើម Covid-19។ សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីទីម័រខាងកើត រកឃើញមានករណីឆ្លង Covid-19 ត... | តាមសំណើរបស់លោកប្រធានាធិបតី Francisco Guterres Lú-Olo ដែលទើបតែអនុម័តដោយឯកច្ឆន្ទពីសភាទីម័រខាងកើត ការដាក់ប្រទេសក្រីក្រជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងភាពអាសន្នដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ និងការពាររីករាលដាលរបស់ជំងឺ Covid-19 នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ ខែមេសា ។ នេះបើយោងតាមការច... |
article_1194.txt | លោក Bernie Sanders បានប្រកាសដកខ្លួនចេញពីបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិកពីខាងគណបក្សប្រជាធិតេយ្យ។ នេះបើតាមការផ្សាយរបស់ CNN។ | ការដកខ្លួនរបស់អ្នកនយោបាយវ័យ៧៨ឆ្នាំរូបនេះ មានន័យថា អតីតអនុប្រធានាធិបតីអាមេរិក Joe Biden តែម្នាក់គត់ដែលត្រូវត្រៀមខ្លួនប្រជែងជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_1195.txt | អាមេរិក នឹងអាចមានវ៉ាក់សាំងការពារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅចុងឆ្នាំ២០២០។ នេះបើតាមការលើកឡើងដោយមានទំនុកចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាស់ ត្រាំ នៅថ្ងៃទី៣ ខែឧសភា។ | មកទល់ពេលនេះ អាមេរិកមាន COVID-19 សរុបចំនួនជាង ១,១លានករណី អ្នកស្លាប់ជិត ៧ម៉ឺនករណី និងអ្នកជាសះស្បើយប្រមាណជិត ១៨ម៉ឺននាក់។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រាវជាវអាមេរិក កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការស្វែងរកវ៉ាក់សាំងការពារ ក៏ដូចជាថ្នាំព្យាបាលជំងឺឆ្លងសកលមួយនេះ។ យ៉ាងណាក៏ដោយ អាមេរិកសង្ឃឹមថា នៅចុង... |
article_1196.txt | រដ្ឋាភិបាលក្រុងម៉ានីល បានបង្ហាញការជឿជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងគោរពពាក្យសន្យាដោយមិនធ្វើសកម្មភាពខុសច្បាប់ ឬឯកតោភាគីនៅក្នុងសមុទ្រចិនខាងត្បូងឡើយ។ សេចក្តីថ្លែងការណ៍ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយពីការបង្កើតតំបន់ថ្មីរបស់ក្រុងប៉េកាំងនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ... | អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque នៅថ្ងៃ២៣ មេសាកន្លងទៅ បានឲ្យដឹងថា ចិន ធ្លាប់បានសន្យាជាមួយនឹងហ្វីលីពីន ថា នឹងមិនធ្វើសកម្មភាពបន្ថែមនៅក្នុងសមុទ្រចិនខាងត្បូងទៀតឡើយ ជាពិសេសលើតំបន់ដែលហ្វីលីពីនបានទាមទារគ្រប់គ្រងជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន... |
article_1197.txt | ធនាគារពិភពលោក នៅថ្ងៃ២៩ ឧសភា បានសម្រេចអនុម័តផ្តល់ការគាំទ្រហិរញ្ញវត្ថុលើគម្រោងឆ្លើយតបបន្ទាន់នឹងវីរុស Covid-19 របស់ឥណ្ឌូណេស៊ី ក្នុងទំហំទឹកប្រាក់ ២៥០លានដុល្លារ។ គម្រោងកម្ចីដ៏ធំនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍន៍សម្ភារសុខាភិបាល និងប្រព័ន្ធតាមដាន ដែលជាផ្នែកមួយនេះ នៃការទប់ស្កាត់វីរុសឆ... | តាមការអះអាងរបស់ រដ្ឋមន្ត្រីហិញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Mulyani Indrawati ឥណ្ឌូណេស៊ី នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារ និងទប់ស្កាត់ផលប៉ះពាល់ ដែលបណ្តាលមកពីវីរុស Covid-19។ លោកស្រី បន្តថា តាមរយៈកម្ចីនេះឥណ្ឌូណេស៊ីប្តេជ្ញាពង្រឹងការទប់ស្កាត់, ការតេស្ត, ការព្យាបាល និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូច... |
article_1198.txt | សហភាពអឺរ៉ុប (EU) គួរប្ដឹងចិនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងដាក់ប្រើច្បាប់សន្តិសុខថ្មីលើទីក្រុងហុងកុង។ សភាអឺរ៉ុបបានបោះឆ្នោតអនុម័តបែបនេះ នៅថ្ងៃទី១៩ ខែមិថុនា ហើយក៏ស្នើឲ្យប្លុកប្រទេសទាំង២៧នេះប្រើឥទ្ធិពលសេដ្ឋកិច្ចគំរាមប្រឆាំងចិនទៀតផ... | រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប បានបង្ហាញកង្វល់ធ្ងន់ធ្ងរជុំវិញច្បាប់សន្តិសុខរបស់ចិនសម្រាប់ទីក្រុងហុងកុង ដែលសកម្មជនប្រជាធិបតេយ្យ អ្នកការទូត និងអ្នកជំនួញខ្លះ អះអាងថា វានឹងប៉ះពាល់ដល់ឋានៈពាក់កណ្ដាលស្វយ័តរបស់ទីក្រុងនេះ និងតួនាទីរបស់វាក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលមួយ។ ក្នុ... |
article_1199.txt | កូរ៉េខាងត្បូង សម្រេចដាក់សហរដ្ឋអាមេរិក អេមីរ៉ាអារ៉ាប់រួមត និងឥណ្ឌូណេស៊ី ជាប្រទេសអាទិភាពដែលទទួលសម្ភារវេជ្ជសាស្ត្រដែលក្នុងនោះរួមមានឧបករណ៍ធ្វើតេស្តជំងឺ COVID-19 ផងដែរ។ | អត្ថបទទាក់ទង លោក ត្រាំ ស្នើកូរ៉េខាងត្បូងផ្ដល់ជំនួយគ្រឿងបរិក្ខារពេទ្យដើម្បីទប់ទល់ COVID-19 នៅថ្ងៃសុក្រ ទី ២៧ មីនា ទីភ្នាក់ងារព័ត៍មានកូរ៉េ Yonhap ដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថាមានប្រទេសចំនួន១២០ហើយ បានព្យាយាមចង់បានសម្ភារវេជ្ជសាស្ត្រដែលផលិតនៅប្រទេសកូរ៉េខាងត្... |
article_120.txt | ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានសង្កត់ធ្ងន់ថា ចិននិងអឺរ៉ុបមិនមានជម្លោះជាមូលដ្ឋាននៃផលប្រយោជន៍ ឬជម្លោះភូមិសាស្ត្រនយោបាយ ហើយភាគីទាំងពីរអាចក្លាយជាដៃគូសហប្រតិបត្តិការដែលអាចទុកចិត្តបានរបស់គ្នាទៅវិញទៅមក។ | នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa នៅថ្ងៃទី១៤ ខែមករា ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានសង្កត់ធ្ងន់ថា ចិន និងសហភាពអឺរ៉ុប (EU) គឺជាអ្នកការពាររបបពាណិជ្ជកម្មពហុភាគី និងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ។ ចិនរំពឹងថា EU អាចក្លាយជាដៃគូសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្តរបស់ខ្លួន។ អំឡុងការសន្... |
article_1200.txt | ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាថ្ងៃទី១៣ ខែមេសា បានប្រកាសបន្ថែមរយៈពេលបិទប្រទេសរហូតដល់ថ្ងៃទី១១ ខែឧសភា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ | ថ្លែងតាមកញ្ចក់ទូរទស្សន៍ដើម្បីជូនជាដំណឹងដល់ប្រជាជនបារាំងទូទាំងប្រទេស លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអះអាងថា ថ្ងៃទី១១ ខែឧសភា បារាំង នឹងអាចមានលទ្ធភាពធ្វើតេស្តលើបុគ្គលគ្រប់រូបចេញរោគសញ្ញា។ ចំណែកសាលារៀន និងសាលាមតេ្តយ្យ ក៏អាចបើកឡើងវិញ ក្នុងពេលនោះដែរ។ តាមរយៈសារប្រាប់ដល់... |
article_1201.txt | ចិននៅថ្ងៃទី៥ ខែឧសភា បានបង្ហោះរ៉ុក្កែតអវកាស និង យានអវកាសគំរូសាកល្បងបានយ៉ាងជោគជ័យ។ ការបាញ់បង្ហោះនេះ ត្រូវបានចាត់ទុកជាការធ្វើតេស្តដ៏សំខាន់ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់ចិន ក្នុងការធ្វើប្រតិបត្តិការស្ថានីយអវកាសអចិន្ត្រៃយ៍ និងការបញ្ជូនអវកាសយានិកទៅព្រះចន្ទ។ | យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua រ៉ុក្កែត Long March-5B បានហោះចេញពីមូលដ្ឋានបង្ហោះយានអវកាសខាងត្បូងកោះហៃណាន ហើយ៨នាទីបន្ទាប់មក យានអវកាសគំរូសាកល្បងបានផ្តាច់ចេញពីរ៉ុក្កែតយ៉ាងជោគជ័យ ដោយបានហោះចូលគន្លងដែលបានត្រៀមទុក។ មិនតែប៉ុណ្ណោះ ផ្នែកផ្ទុកសម្ភារសាកល្បង ក៏បានផ្តាច់ចេញពីយានអវកាសដោយជោគជ័យផង... |
article_1202.txt | ក្រុមប្រទេសសេដ្ឋកិច្ចនាំមុនទាំង ២០ (G20) នាថ្ងៃទី២៦ ខែមីនា សន្យាចាក់បញ្ចូលទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដែលកំពុងតែប្រឈមជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ។ ក្រុមប្រទេសមួយនេះ ក៏បានសន្យារួមគ្នាប្រយុទ្ធប្រឆា... | គិតត្រឹមថ្ងៃទី២៦ ខែមីនា COVID-19 បានរីកសាយភាយ ទៅប្រទេស និងតំបន់ជាច្រើនលើពិភពលោក និងមានមនុស្សជាច្រើនម៉ឺននាក់បានឆ្លង និងស្លាប់ដោយសារកូរ៉ូណាវីរុស។ ដើម្បីទប់ស្កាត់ជំងឺឆ្លងមួយនេះរដ្ឋាភិបាលជាច្រើន បានចាប់ផ្តើមចាត់វិធានការជាបន្តបន្ទាប់ ។ វិធានការបិទប្រទេសទាំងស្រុង ឬមួយផ្នែក ត្រូវបានរដ្ឋា... |
article_1203.txt | ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយដោយឥតលាក់លៀមថា ប្រជាជនអាមេរិកច្រើនថែមទៀត នឹងបាត់បង់ជីវិត ក្រោយសហរដ្ឋអាមេរិកសម្រេចបើកសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែមេដឹកនាំរូបនេះ ចចេសមើលស្រាលគំរាមកំហែងនៃជំងឺ COVID-19 ដោយបដិសេធពាក់ម៉ាស់ការពារ ទោះបីជាលោកបានធ្វើទស្សនកិច្ច នៅរោងចក្រផលិតម៉ាស់ក៏ដោយក្តី។ | ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែឧសភា លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការដកហូតចំណាត់ការគម្លាតសុវត្ថិភាព និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នឹងបង្កឲ្យមានករណីស្លាប់ដោយសារCOVID-19កើនឡើងខ្ពស់។ លោកនិយាយដូច្នេះថា៖«វាអាចទៅរួច។ វានឹងមានខ្លះ ព្រោះតែអ្នកនឹងលែងត្រូវបានចាក់សោទុកក្នុងផ្ទះ ឬ... |
article_1204.txt | គម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ទទួលបានការគាំទ្រខ្លាំងពីសំណាក់សមាជិកសភាជាន់ទាប។ កាន់តែភ្ញាក់ផ្អើលនោះ សមាជិកម្នាក់ថែមទាំងស្នើឲ្យកែរដ្ឋធម្មនុញ្ញដែលនឹងបើកផ្លូវឲ្យលោក ពូទីន អាចឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៤ បានទៀតផង។ លោក ពូទីន ដែលតាមច្បាប់បច្ចុប្បន្នមិនអាចចូលរួមការបោះឆ្នោតឆ្នាំ២០២៤ ប... | ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ទំនងអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៤ បាន បន្ទាប់ពីសមាជិកសភាជាន់ទាប បានស្នើឲ្យកែរដ្ឋធម្មនុញ្ញដើម្បីរាប់កាលបរិច្ឆេទការកំណត់អាណត្តិប្រធានាធិបតីឡើងវិញ។ បើតាមរដ្ឋធម្មនុញ្ញរុស្ស៊ី បុគ្គលម្នាក់ មិនអាចកាន់តំណែងប្រធានាធិបតីម្ដងលើសពីពីរអាណត្តិឡើយ តែអាចកាន់តំណែងនេះច្រើនលើក។ អាណត្តិប្រធានាធិបត... |
article_1205.txt | គម្រប់ពេលពីរសប្ដាហ៍មកហើយ ក្រោយពីមានរបាយការណ៍នៃការចាប់ពង្រត់លោក Wanchalearm Satsaksit សកម្មជនអាវក្រហមថៃពីទីតាំងក្បែរខុនដូរបស់លោក ក្នុងរាជធានីភ្នំពេញនោះ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្ដិសុខរបស់កម្ពុជា នៅតែមិនអាចផ្ទៀងផ្ទាត់រកឃើញតម្រុយអ្វីឈានទៅបញ្ជាក់ពីការបាត់ខ្លួន និងស្វះស្វែងរក... | សាក្សីដែលបានអះអាងថាឃើញករណីចាប់ពង្រត់នេះក្រុមគ្រួសារ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងថា លោក Wanchalearm Satsaksit បានរត់គេចចេញពីប្រទេសថៃមករស់នៅក្នុងខុនដូ «វិមានមេគង្គ» ក្នុងខណ្ឌជ្រោយចង្វារ តាំងពីឆ្នាំ ២០១៤ មក ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីរបប... |
article_1206.txt | លោកនាយករដ្ឋមន្ត្រីឡាវ ថុងលួន ស៊ីសូលីត បានក្រើនរម្លឹកឲ្យអាជ្ញាធរឡាវទាំងអស់បន្តរឹតបន្តឹងចលនាប្រជាជន ដើម្បីធានាឲ្យបានការមិនឆ្លងបន្តនៃវីរុសរាតត្បាត Covid-19។ លោកនាយករដ្ឋមន្ត្រី មានការព្រួយបារម្ភ ពីរលកទី២ នៃវីរុស Covid-19 ដែលបានផ្ទុះឡើងនៅក្នុងបណ្តាប្រទេសអាស៊ាន ថាអាចកើតឡើងនៅឡាវដូចគ្... | គិតត្រឹមថ្ងៃ២៥ មេសា ប្រទេសអាស៊ាន ឡាវ មិនបានរកឃើញករណីឆ្លងថ្មីនៃវីរុសរាតត្បាត Covid-19 នោះទេ។ នេះ ក៏ជាថ្ងៃទី១២ ផងដែរ ដែលប្រទេសគ្មានព្រំដែនជាប់សមុទ្រនៅអាស៊ីអាគ្នេយ៍មួយនេះ មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។ យ៉ាងណាក៏ដោយ តាមរយៈកិច្ចប្... |
article_1207.txt | នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៧ ខែមេសា បានប្រកាសដាក់ជប៉ុន ក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ បន្ថែមពីលើនេះ ជប៉ុនក៏បានបញ្ចេញទឹកប្រាក់គាំទ្រសេដ្ឋកិច្ចជិត ១ទ្រីលានដុល្លារផងដែរ។ | តាមសេចក្តីប្រកាសមួយ លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ភាពអាសន្ន មានគោលដៅលើផ្នែកខ្លះ មិនមែនជប៉ុនទាំងមូលឡើយ។ តំបន់ ដែលស្ថិតក្នុងភាពអាសន្ននេះ រួមមានទីក្រុងតូក្យូ ទីក្រុងអូសាកា និងខេត្តចំនួន ៥ផ្សេងទៀតរបស់ជប៉ុន។ បើធៀបទៅនឹងចំនួនប្រជាជនជប៉ុនសរុប គឺស្មើនឹង ៤៤ភាគរយ។ បើសិនគ្មានក... |
article_1208.txt | ក្រុមសភាសំឡេងភាគតិចមីយ៉ាន់ម៉ា ដែលរួមមានទាំងក្រុមសភាកូតាយោធា និងក្រុមបក្សប្រឆាំង បានប្រមែប្រមូលញ្ញត្តិដើម្បីធ្វើសំណើដកប្រធានសភា ដោយចោទប្រកាន់ថាប្រធានអង្គភាពនីតិបញ្ញត្តិរូបនេះ បំពានអំណាច ក្នុងចេតនាកែរដ្ឋធម្មនុញ្ញខុសនីតិវិធី។ នេះ គឺជាចម្រូងចម្រាសថ្មីបន្ថែមទៀត ខណៈសភាមីយ៉ាន់ម៉ា កំពុងត... | តំណាងរាស្ត្របក្សសហភាពរួបរួម និងអភិវឌ្ឍន៍មីយ៉ាន់ម៉ាលោក Sai Tun Sein បានអះអាងថាតំណាងរាស្ត្រដែលមានសមាភាពមកពីបក្ស សហភាពរួបរួម និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា, តំណាងរាស្ត្រកូតាយោធាក្នុងសភា និងតំណាងរាស្ត្រជនជាតិភាគតិចផ្សេងទៀតសរុប ១១០រូប បានដាក់បណ្តឹងមួយទៅសភាដើម្បីស្នើដកតំណែងប្រធានសភាពាក់ព័ន្ធនឹ... |
article_1209.txt | ប៉ូលិសបានចាប់ឃាត់ខ្លួនរដ្ឋមន្ត្រីសុខាភិបាលស៊ីមបាវ៉េ លោក Obadiah Moyo នៅថ្ងៃទី១៩ ខែមិថុនា ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយលើការចុះកង់ត្រាទិញបរិក្ខារពេទ្យទំហំទឹកប្រាក់ជិត៦០លានដុល្លារ។ កាសែតក្នុងស្រុកស៊ីមបាវ៉េមួយ ឈ្មោះថា Daily News ចុះផ្សាយបែបនេះ ដោយដកស្រង់ចុះផ្សាយដោយ Reuters ។ | បន្ថែមពីកាសែតខាងលើ បណ្ដាញព័ត៌មានស៊ីមបាវ៉េ និងអាហ្វ្រិកខាងត្បូងដទៃទៀត ក៏បានរាយការណ៍ពីការចាប់ខ្លួននេះផងដែរ។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន Reuters ពុំទាន់អាចសុំការបញ្ជាក់ពីចាប់ខ្លួននេះពីសំណាក់អាជ្ញាធរក្រុងហារ៉ារ៉េបាននោះឡើយ។ រឿងហេតុរហូតដល់ថ្នាក់ចាប់ខ្លួនប្រមុខសុខាភិបាលស៊ីមបាវ៉េ កើត... |
article_121.txt | រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី៨ ខែមករា បានបដិសេធលើគំនិតដែលលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ចង់ក្រសោបកោះ Greenland របស់ដាណាម៉ាក យកមកកាន់កាប់ ដោយចាត់ទុកជារឿងមិនអាចកើតឡើង។ | បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសពីមហិច្ឆតាដណ្ដើមយកកោះ Greenland មកកាន់កាប់ ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានចេញមុខបំភ្លឺ។ ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៨ ខែមករា លោក ប្លីងខិន បានចេញមុខបដិសេធលើគំនិតលោក ដូណាល់ ត្រាំ ដែលចង់ប្រើកម្លាំងយោធាដើម្បីដណ្ដើមដែនកោះដ៏ធំ Greenland យកមកគ្រប់គ្រងជ... |
article_1210.txt | ទីភ្នាក់ងារអវកាសរុស្ស៊ី បានផ្ញើសារអបអរសាទរទៅកាន់អាមេរិកដែលបាញ់យានអវកាសផ្ទុកមនុស្សទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនៅថ្ងៃទី៣០ ខែឧសភា។ នេះជាការបាញ់យានអវកាសលើកដំបូងចេញពីទឹកដីអាមេរិកក្នុងរយៈពេល៩ឆ្នាំមកនេះ។ កាន់តែចាប់អារម្មណ៍ យានអវកាសនេះ ជាកម្មសិទ្ធិក្រុមហ៊ុនឯកជនទៅទៀត។ | យាន Falcon 9 របស់ក្រុមហ៊ុន Space X របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ត្រូវបានបាញ់ចេញពីជើងទម្រនៃមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃទី៣០ ខែឧសភា។ វា គឺជាយានទីមួយដែលបាញ់ចេញពីទឹកដីអាមេរិកក្នុងរយៈពេល៩ឆ្នាំ និងលើកដំបូងបំផុតសម្រាប់ក្រុមហ៊ុនឯកជន។ អវកាសយានិកពីរនាក់ ជិះយាននេះក... |
article_1211.txt | កូរ៉េខាងជើង នាថ្ងៃទី១៤ ខែមេសា បានបាញ់មីស៊ីលប្រដេញ ជាច្រើនគ្រាប់សំដៅទៅសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់នេះ គឺធ្វើឡើងនៅចំថ្ងៃបុណ្យខួបអតីតមេដឹកនាំកូរ៉េខាងជើង Kim Il-sung និងកៀកថ្ងៃបោះឆ្នោតសភានៅកូរ៉េខាងត្បូង។ | នេះគឺជាលើកទី៥ ហើយរបស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងអាវុធរបស់ខ្លួននៅក្នុងឆ្នាំ ២០២០។ ការបាញ់នេះ ធ្វើឡើងនៅចំខួបអាយុ ១០៨ឆ្នាំ នៃអតីតមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង (Kim Il-sung) និងមុនថ្ងៃបោះឆ្នោតសភាកូរ៉េខាងត្បូង ដែលត្រូវរៀបចំឡើងនាថ្ងៃទី១៥ ខែមេសា។ បើតាមការអះអាងរបស់នាយសេនាធិការចម... |
article_1212.txt | សហរដ្ឋអាមេរិក បានចាត់វិធានការតបនឹងការសម្រេចចិត្តរបស់ចិនដែលចងបង្កើតច្បាប់សន្តិសុខជាតិមួយសម្រាប់អនុវត្តនៅទីក្រុងហុងកុង។ នៅថ្ងៃទី២៩ ខែឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ទីក្រុងហុងកុង នឹងមិនអាចទទួលបានសិទ្ធិអនុគ្រោះពិសេសមួយចំនួនក្នុងការរកស៊ីជាមួយអាមេរិកដូចមុនទៀតឡើយ។ លើសពីនោ... | ពីសន្និសីទសារព័ត៌មាមនៅសេតវិមាននៅថ្ងៃទី២៩ ខែឧសភា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរិះគន់ទីក្រុងប៉េកាំងចំៗចំពោះគម្រោងបង្កើតច្បាប់សន្តិសុខជាតិនៅហុងកុង។ សម្រាប់លោក ត្រាំ សេចក្ដីស្នើច្បាប់នេះ បានបំបាក់មុខមាត់ទីក្រុងហុងកុង និងឋានៈពិសេសដែលគួរឲ្យមានមោទកភាព។ យ៉ាងណាមិញ លោក ត្រាំ មិនបាន... |
article_1213.txt | មេដឹកនាំផ្តាច់ការប៊ូរុនឌី ប្រធានាធិបតី ព្យែរ គុរុនស៊ីសា(Pierre Nkurunziza) បានស្លាប់ដោយសារបញ្ហាគាំងបេះដូងក្នុងវ័យ ៥៥ ឆ្នាំ នៅថ្ងៃអង្គារទី ៩ ខែមិថុន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់ប្រភពរដ្ឋាភិបាលប៊ូរុនឌី។ | ប្រភពរដ្ឋាភិបាលប៊ូរុនឌី បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតី ព្យែរ គុរុនស៊ីសា បានស្លាប់នៅថ្ងៃអង្គារទី ៩មិថុនានេះដោយសារជំងឺគាំងបេះដូង។ «រដ្ឋាភិបាលសាធារណរដ្ឋប៊ូរុនឌីសូមប្រកាសដំណឹងដ៏ក្រៀមក្រំបំផុតមួយគឺ ការស្លាប់របស់ប្រធានាធិបតី ព្យែរ គុរុនស៊ីសា ក្រោយមានបញ្ហាគាំងបេះដូង»។ រដ្ឋាភិបាលរដ្ឋអាហ្វ្រិកនេះប្រកាសដូច្នេះ។ តាម... |
article_1214.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែមិថុនា បានប្រកាសបញ្ចប់ទំនាក់ទំនងរវាងអាមេរិក និងអង្គការសុខភាពពិភពលោក (WHO) ដែលនេះស្មើនឹងការដកអាមេរិកចេញពីអង្គការអន្តរជាតិដ៏ធំមួយនេះ។ ពីសេតវិមាន លោក ត្រាំ នៅតែប្រកាន់ជំហរថា WHO ជាអាយ៉ងរបស់ចិន។ ចំណែកទឹកប្រាក់ដែលអាមេរិកត្រូវផ្ដល់ឲ្យអង្គក... | មិនមែនគំរាមដើរចេញតែមាត់ ប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាធ្វើតាមសម្ដីមែន ដោយបានបញ្ចប់ចំណងទាក់ទងរវាងអាមេរិក និងអង្គការសុខភាពពិភពលោក (WHO) ។ ក្នុងសន្និសីទសារព័ត៌មានពីសួន Rose Garden នៃសេតវិមាន លោក ត្រាំ អះអាងថា WHO បរាជ័យក្នុងការធ្វើកំណែទម្រង់តាមការចង់បានរបស់លោកដែលមានក្នុងសំបុត្រថ្ងៃទី១៨ ខ... |
article_1215.txt | មេដឹកនាំពិភពលោកជាច្រើនរូប រួមគ្នាជាមួយអង្គការសុខភាពពិភពលោក (WHO) បានសន្យាពន្លឿនការផលិតថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នាថ្ងៃទី២៤ ខែមេសា ។ ប៉ុន្តែប្រទេសធំៗដូចជា ចិន អាមេរិក រុស្ស៊ី ឥណ្ឌា មិនបានចូលរួមក្នុងវេទិកា ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់... | តាមរយៈគំនិតផ្តួចផ្តើមរបស់អង្គការសុខភាពពិភពលោក ដែលត្រូវបានគេដាក់ឈ្មោះថា «កិច្ចសហការដ៏សំខាន់» ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ត្រូវបានមេដឹកនាំមកពីបណ្តាប្រទេសធំៗដូចជា ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង,អធិការបតីអាល្លឺម៉ង់ អ្នកស្រី អែនជែឡា មឺហ្គែល និងប្រធានាធិបតីអាហ្វ្រិក... |
article_1216.txt | កាលពីថ្ងៃសៅរ៍ ស.រ.អា.និងពួកតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយគួរកត់សម្គាល់ជាប្រវត្តិសាស្ត្រនៅក្នុងក្រុងដូហា នៃប្រទេសកាតា ដោយរៀបចំសម្រាប់ការបញ្ចប់សង្គ្រាមជិត១៩ឆ្នាំមកហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងនាំមកផ្ទះវិញនូវក្រុមទាហានអាមេរិកាំងរាប់ពាន់នាក់ដែលបានត្រូវបញ... | លោក Zalmay Khalizad ប្រធានពួកអ្នកធ្វើការចរចាស.រ.អា.និងលោក Mullah Abdul Ghani Baradar អនុប្រធានខាងកិច្ចការនយោបាយរបស់ពួកតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងពិធីមួយនៅឯសណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានីនៃប្រទេសកាតា ដែលនៅទីនោះលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo និង... |
article_1217.txt | សភាតំណាងអាមេរិក នៅថ្ងៃសុក្រ ២៧ ខែមីនា បានសម្រេចអនុម័តកញ្ចប់ជំនួយប្រមាណ ២,២ទ្រីលានដុល្លារ ដែលធំបំផុតក្នុងប្រវត្តិសាស្ត្រងាមេរិក ។ គោលដៅនៃសំណើច្បាប់នេះ គឺដើម្បីជួយប្រជាជន និងអាជីវកម្មទប់ទល់នឹងការដាំក្បាលចុះនៃសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាតសាកល COVID-19 ។ ទន្ទឹមនេះ លុយរាប់ពាន់លាន... | ថ្លែងអំឡុងការតស៊ូមតិបិទទ្វាររយៈពេល៣ម៉ោង នៅសភាតំណាង លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាង បញ្ជាក់ដូច្នេះថា៖«ប្រជាជាតិយើង ប្រឈមនឹងអាសន្នសុខាភិបាលនិងសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាតសាកល COVID-19 ដែលជាជំងឺរាតត្បាតសាកលអាក្រក់បំផុតក្នុងរយៈពេល ១០០ចុងក្រោយ»។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារ... |
article_1218.txt | កាលពីថ្ងៃពុធទី ២៧ ខែឧសភាកន្លងទៅនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានចេញផ្សាយរបាយការណ៍ដែលរៀបរាប់អំពីផលប៉ះពាល់ដ៏គួរឲ្យតក់ស្លុតទៅលើកុមារហ្វីលីពីន ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀន។ | របាយការណ៍ដែលមានកម្រាស់ ៤៨ ទំព័រនេះ រៀបរាប់ពីការសម្លាប់កុមារដោយប៉ូលីស ការសម្លុត និងការណ៍ដែលកុមារដែលជាកូនរបស់អ្នកប្រើប្រាស់គ្រឿងញៀន ត្រូវប្រឈមទៅនឹងការមាក់ងាយ ហើយនិងការប៉ះទង្គិចផ្លូវចិត្តចំពោះអ្នកដែលបានឃើញការស្លាប់របស់សមាជិកគ្រួសារ និងភាពក្រីក្រដោយសារតែឪពុកម្តាយ និងអាណាព្យាបាល ត្រូវបាន... |
article_1219.txt | ការវាយប្រហាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ មានប្រសិទ្ធភាពធ្វើឲ្យចុះខ្សោយនូវកិត្តិនាមនៃស្ថាប័ននេះ ហើយធ្វើឲ្យខ្វះឯកភាពគ្នារវាងស្ថាប័នសារព័ត៌មាននៅពេលដែលជំងឺឆ្លងរាតត្បាតកូវីដ១៩ នៅតែបន្តឆក់យកជីវិតពលរដ្ឋអាមេរិកាំងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ... | អង្គការការពារសេរីភាពសារព័ត៌មានដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉កនេះ បានកត់ត្រាករណីកើនឡើងនូវការប្តឹងផ្តល់ប្រភពព័ត៌មាន ករណីប្តឹងផ្តល់ពីបទបរិហារកេរ្តិ៍ និងការធ្វើទុក្ខបុកម្នេញអ្នកកាសែតដែលចុះបំពេញការងារ និងនៅតាមច្រកព្រំដែនសហរដ្ឋអាមេរិក។ អង្គការនេះ ក៏បានស្រង់សម្តីដើមរបស់អ្នកកាសែតជាង៤០ន... |
article_122.txt | សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ ឥស្សរជនជាន់ខ្ពស់ទាំងពីរ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិដ៏ខ្ពស់នេះ តាមរយៈព្រះរាជក... | ក្នុងពិធីដែលរៀបចំនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានរំលឹកពីគុណសម្បត្តិផ្សេងក្នុងដំណើរការកសាងប្រទេស ជាមួយនឹងវត្តមានរបស់សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ និងសម្តេច ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា។ ហេតុអ្វីគ្មានវត្តមានសម្តេច ស ខេង? សម្តេច ហ៊ុន សែន បានពន្យ... |
article_1220.txt | អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល នឹងមិនចូលរួមជំនួបមេដឹកនាំប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅអាមេរិកឡើយព្រោះបារម្ភពីស្ថានភាពជំងឺ COVID-19 ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្ទាប់ពីមានការផ្សាយពីការបដិសេធសំណើអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយមេដឹកនា... | ជំងឺ COVID-19 បង្ខំឲ្យអាមេរិកដែលជាប្រធានប្ដូរវេនក្រុមប្រទេសជឿនលឿនទាំង៧ (G7) ប្ដូររបៀបប្រជុំដែលគ្រោងធ្វើនៅនិវេសនដ្ឋាន Camp David ក្នុងរដ្ឋ Maryland ទៅជាជំនួបតាមប្រព័ន្ធអនឡាញវិញ សំដៅបញ្ចៀសការឆ្លងទ្រង់ទ្រាយធំ។ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បែរជាបង្ហាញបំណងរៀបចំជំនួ... |
article_1221.txt | កូរ៉េខាងត្បូង នាថ្ងៃទី៦ ខែមេសា បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៤៧ករណីបន្ថែមទៀត។ នេះ ជាចំនួនឆ្លងតិចបំផុតចាប់តាំងពីចុងខែកុម្ភៈកន្លងមក ពេលដែលករណីផ្ទុះចាប់ផ្ដើមហក់ឡើងខ្លាំង។ | Relate មួយរយៈមុន កូរ៉េខាងត្បូង ត្រូវបានគេរកឃើញករណីCOVID-19 លើសពី១០០ករណីជារៀងរាល់ថ្ងៃ ហើយភាគច្រើននាំករណីទាំងនោះ គឺមានពាក់ព័ន្ធនឹងព្រះវិហារសាសនា។ បញ្ហានេះ បានទាមទារឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង បិទសាលារៀនមួយចំនួន និងការប្រមូលផ្គុំជាច្រើននាក់។ យ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ស្ថានការណ៍ COVID-19... |
article_1222.txt | ការមិនបង់វិភាគទានរបស់អាមេរិក ទៅអង្គការសុខភាពពិភពលោក(WHO) ជុំវិញជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) គឺជាការបំពានករណីកិច្ចជាសមាជិក។ មិនតែប៉ុណ្ណោះ ការផ្អាកវិភាគទានបែបនេះ មានតែបង្កឲ្យបណ្តាប្រទេស ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ កាន់តែរងគ្រោះថែមទៀត។ នេះបើតាមការឆ្លើយតបរបស់អ្នក... | ក្នុងមួយឆ្នាំៗ អាមេរិក បានបង់វិភាគទានទៅអង្គការសុខភាពពិភពលោកជាច្រើនលានដុល្លារ។ គ្រាន់តែឆ្នាំ២០១៩ អាមេរិកផ្តល់ជំនួយដល់អង្គការអន្តរជាតិមួយនេះ រហូតដល់ ៤០០លានដុល្លារឯណោះ ដែលស្មើនឹង ១៥ភាគរយនៃថវិការសរុបរបស់អង្គការ។ ប៉ុន្តែនៅថ្ងៃទី១៥ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផ្អាកជ... |
article_1223.txt | នៅក្នុងវីដេអូមួយដែលត្រូវបានចែករំលែកជាមួយ VOA និស្សិតកុងហ្គោម្នាក់នៅក្នុងទីក្រុងវូហាន អើតតាមទ្វាបែកបាក់មួយ និងបានអង្វរសុំការអនុញ្ញាតចេញពីអាផាតមិនរបស់លោក។ និស្សិតរូបនេះ បាននិយាយភាសាចិនប្រាប់អ្នកធ្វើការចិនដែលមានពាក់ម៉ាស់ថា គាត់បានស្នាក់នៅក្នុងផ្ទះរយៈពេលពីរខែហើយ ហើយគ្មានរោគស... | អ្នកធ្វើការចិននោះបានប្រាប់ទៅនិស្សិតថា៖ «វាជាការងាររបស់ពួកយើង យើងត្រូវតែអនុវត្ត ពីព្រោះតែស្ថានភាព [រោគរាតត្បាត] មានសភាពធ្ងន់ធ្ងរនៅអាហ្វ្រិក។ និស្សិតបានតបថា៖ «ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរទៅអាហ្វ្រិកទេ»។ ស្របពេលដែលប្រទេសចិនព្យាយាមបើកឡើងវិញក្រោយពីការវាយលុកដោយមេរោគកូរ៉ូណាប... |
article_1224.txt | រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យយោធាថ្មីមួយទៀត បន្ទាប់កិច្ចព្រមព្រៀងមុន ត្រូវបានបញ្ចប់។ តែយ៉ាងណា ក្នុងគោលជំហររបស់ក្រុងម៉ានីលជាពិសេសរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ រាល់កិច្ចព្រមព្រៀងស... | អគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez នៅថ្ងៃ២៧ កុម្ភៈ បានឲ្យដឹងថា ទ្វាររបស់ហ្វីលីពីនទៅកាន់អាមេរិក មិនត្រូវបានបិទទាំងស្រុងនោះទេ។ ហ្វីលីពីន និងអាមេរិក កំពុងតែសិក្សាលើលទ្ធភាពនៃសហប្រតិបត្តិការថ្មីដែលភាគីទាំងពីរអាចទទួលបានយកបានទាំងសងខាង។ នេះបើយោងតាមការចុះផ្សាយរបស់សា... |
article_1225.txt | កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ដែលគ្រោងធ្វើនៅខែមិថុនាខាងមុខ ត្រូវលើកពេលបន្តទៀត។ ជាមួយគ្នានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ចង់ហៅប្រទេសឧស្សាហកម្មជឿនលឿនមួយចំនួនទៀតឲ្យចូលរួមក្នុងនេះនៅថ្ងៃខាងមុខផងដែរ ដោយអះអាងថា ទម្រង់របស់ G7 បច្ចុប្បន្ននេះ បានហួសសម័យហើយ។ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលើកពេលកិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G7 ដែលគ្រោងធ្វើនៅខែមិថុនាទៅកាន់កញ្ញាអំឡុងជំនួបមហាសន្និបាតអង្គការសប្រជាជាតិ ឬកាលបរិច្ឆេទក្រោយៗទៀត។ ពីដំបូង កិច្ចប្រជុំនៅខែក្រោយនេះ គ្រោងធ្វើតាមប្រព័ន្ធអនឡាញ តែក្រោយមក លោក ត្រាំ ក៏ចង់រៀបចំជំនួបទល់មុខវិញន... |
article_1226.txt | អាជ្ញាធរក្រុងហូជីមិញ បានសន្យាថានឹងយកលុយពាក់កណ្ដាលដែលគ្រោងប្រើសម្រាប់ដំឡើងប្រាក់បៀវត្សមន្ត្រីស៊ីវិល ទៅជួយគាំទ្រពលរដ្ឋដែលបាត់បង់ការងារធ្វើដោយសារជំងឺ COVID-19 ។ | Relate នាជំនួបមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លេខាធិការបក្សកម្មុយនីស្តប្រចាំទីក្រុង ហូជីមិញ លោក Nguyen Thien Nhan បានអះអាងថា ជំងឺរាតត្បាត COVID-19 បានបង្ខំឲ្យប្រជាជន ៦០ម៉ឺននាក់ដែលរស់នៅទីក្រុងនេះបាត់បង់ការងារធ្វើ។ ទីក្រុងហូជីមិញ មានប្រជាជនរស់នៅសរុបជិត៩លាននាក់ (ឆ្នាំ២០១៩)។ បើតាម... |
article_1227.txt | មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី១៣ ខែមេសា បានសម្រេចបន្ធូរបន្ថយការយកបំណុលពីប្រទេសក្រីក្រចំនួន ២៥ ក្នុងរយៈពេល ៦ខែដំបូង ដើម្បីជួយប្រទេសទាំងនោះ ឲ្យមានលទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ | តាមរយៈសេចក្តីថ្លែងការណ៍មួយ អគ្គនាយិកាមូលនិធិរូបយវត្ថុអន្តរជាតិ Kristalina Georgieva បានលើកឡើងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សណាស់ ដែលក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុ យល់ព្រមបន្ធូរបន្ថយការយកបំណុលពីប្រទេសក្រីក្រចំនួន២៥ ក្រោមគម្រោងរបស់ ភ្នាក់ងារ Catastrophe Containment and Reli... |
article_1228.txt | កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែមិថុនានេះបានព្រមាន ថាខ្លួននឹងដាក់ពង្រាយកងទ័ពនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូងដែលកន្លងធ្លាប់ជាតំបន់យោធាខ្លួន។ បន្ថែមពីនេះ កូរ៉េខាងជើងក៏បានទាត់ចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងការបញ្ជូនបេសកជនទៅជជែកបន្ធូរពីស្ថានការណ៍ផងដែរ។ | អ្នកនាំពាក្យ អគ្គសេនាធិការកងទ័ពកូរ៉េខាងជើង បានព្រមានថា នៅពេលឆាប់ៗខាងមុខ នេះ កងទ័ពកូរ៉េខាងជើងនឹងត្រូវដាក់ពង្រាយឡើងវិញក្នុងតំបន់ចំនួន២ តាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង ដែលក្នុងនោះរួមមានតំបន់ឧស្សាហកម្មរួម Kaesong និង តំបន់ទេសចរណ៍ភ្នំ Kumgang។ កូរ៉េខាងជើងក៏ត្រៀមក្នុងការធ្វើសមយុទ្ធសារឡើងវិញតាមបណ្តោយព្រំដែនផងដែរ។ ការព្រមាន... |
article_1229.txt | លទ្ធផលបោះឆ្នោតសភាអង់គ្លេសនៅថ្ងៃទី១២ ខែធ្នូ បង្ហាញច្បាស់ថា ការចាកចេញរបស់អង់គ្លេស ជារឿងលែងលំបាកទៀតហើយ ក្រោយបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រី បូរីសន ចនសុន ទទួលសំឡេងភាគច្រើន។ ការចាកចេញរបស់អង់គ្លេស ត្រូវបានមេដឹកនាំអឺរ៉ុបប្រមើលមើលថា នឹងបង្កើតជាការប្រកួតប្រជែងដ៏ខ្លាំងក្លាផ្នែកពាណិជ្ជកម្មមិ... | ទន្ទឹមនឹងការសាទរលទ្ធផលបោះឆ្នោតនៅអង់គ្លេសដែលលោក បូរីស ចនសុន ទទួលជ័យជម្នះមិនធ្លាប់មាន មេដឹកនាំអឺរ៉ុប ក៏គ្នាបារម្ភពីស្ថានភាពក្រោយការចាកចេញរបស់អង់គ្លេសផងដែរ។ ជោគជ័យរបស់លោក ចនសុន នឹងបញ្ចប់បញ្ហាលែងលះគ្នាដែលអូសបន្លាយជាងបីឆ្នាំមកនេះ ដោយគ្មានអ្វីមករាំងស្ទះអ្វីទៀតឡើយ ព្រោះលោកនាយករដ្ឋម... |
article_123.txt | ប្រធានាធិបតី Jose Raul Mulino បានច្រានចោលលទ្ធភាពនៃការចរចាជាមួយអាម៉េរិកអំពីការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា បន្ទាប់ពីមានការគំរាមកំហែងពីលោក ដូណាល់ ត្រាំ ចង់ដកហូតវិញ។ | ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានអះអាងនៅថ្ងៃទី២៦ ខែឧសភា ថា ៖«មិនមានអ្វីត្រូវពិភាក្សាទេ។ ព្រែកជីកនេះជាកម្មសិទ្ធិរបស់ប៉ាណាម៉ា និងជាកម្មសិទ្ធិរបស់ប្រជាជនប៉ាណាម៉ា។ យើងគ្មានចេតនាចង់ឱ្យមានការសន្ទនាណាមួយអំពីរឿងនេះទេ»។ លោក Mulino ក៏បានច្រានចោលនូវលទ្ធភាពនៃការកាត់បន្ថយថ្លៃសេវាសម្រាប់នាវាអាម៉េរិកដែលឆ្លងកាត់ព្រែកជីកប៉ា... |
article_1230.txt | អតីតរដ្ឋមន្ត្រីយុវជននិងកីឡាម៉ាឡេស៊ី និងសមាជិកសភាបក្ស Bersatu លោក Syed Saddiq Abdul Rahman បានប្រឆាំងនឹងការប៉ុនប៉ងរបស់បក្សលោកដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដែលរាប់បញ្ចូលបក្ស UMNO របស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ | «ខ្ញុំ ក្លាយជាអ្នកនយោបាយចំពេលដែលប្រទេសខ្ញុំ ត្រូវបានសម្លឹងមើលដោយក្រសែភ្នែកមើលងាយពីសំណាក់ពិភពលោក និងអាម៉ាស់មុខដោយអំពើពុករលួយ»។ លោកអតីតរដ្ឋមន្ត្រីវ័យក្មេង Syed Saddiq និយាយបែបនេះ នៅព្រឹកថ្ងៃសៅរ៍ទី ២៩ ខែកុម្ភៈ ដោយបន្ថែមថា លោកជឿជាក់ថា ប្រជាជនម៉ាឡេស៊ី មានសិទ្ធិក្នុងការទទួលបានរដ្ឋាភិបាលដ៏... |
article_1231.txt | លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ Qasem Soleimani ក្នុងគោលដៅបញ្ឈប់សង្គ្រាម ដោយពុំមែនចាប់ផ្តើមវាឡើយ។ ជាមួយគ្នានេះ មេដឹកនាំរូបនេះ អះអាងថា លោកក៏គ្មានបំណងផ្តួលរំលំរដ្ឋាភិបាលអ៊ិរ៉ង់ផងដែរ។ ខណៈភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោនន... | អត្ថបទទាក់ទង មន្ទីរបញ្ចកោណ៖ ការសម្លាប់មេទ័ពជាន់ខ្ពស់អ៊ីរ៉ង់ Qasem ជាបញ្ជាលោកត្រាំ ពីរដ្ឋ Florida ក្នុងសន្និសីទព័ត៌មានមួយ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Soleimani ត្រូវបានសម្លាប់ចោល នៅពេលលោកបានប៉ុនប៉ង់វាយប្រហារលើមន្ត្រីទូតអាមេរិក។ យ៉ាងណាមិញ មេដ... |
article_1232.txt | ជារឿងអនិច្ចាបំផុត បាត់ទាំងមនុស្ស ហើយនៅជំពាក់បំណុលវ័ណ្ណកទៀត។ ឪពុកម្តាយ ឬអាណាព្យាបាល បានខ្ចីបុលរាប់ពាន់ដុល្លារផ្គត់ផ្គង់ការធ្វើដំណើរខុសច្បាប់របស់កូនៗពួកគេទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដោយប្រាថ្នាជីវភាពល្អប្រសើរជាងមុន។ ក៏ប៉ុន្តែឥឡូវនេះ គ្រួសាររបស់ជនជាតិវៀតណាមដែលបាត់ខ្លួនហើយសង្ស័យថាស្លាប់ក្នុងចក្រភពអង់គ្លេស គ្មានមធ្យោបាយដោះបំណ... | ក្រុមគ្រួសារដែលរស់នៅក្នុងវៀតណាមភាគកណ្តាល គិតថា កូនៗពួកគេ ប្រហែលស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងទូរកុងតឺន័រក្លាសេ នៅអង់គ្លេស។ បន្ថែមពីការបាត់បង់អ្នកដែលពួកគេស្រឡាញ់ហើយ ពួកគេនៅជាប់បំណុលវ័ណ្ណករ ដែលខ្ចីបុលពីសាច់ញាតិ ឬស្ថាប័នហិរញ្ញវត្ថុ។ លុយដែលខ្ចីទាំងនេះ ត្រូវប្រគល់ដល់ដៃមនុស្សដែលជួយបង្កើតលិខិតឆ្លងដែនខុសច្បាប់ ទិញសំបុត្រយន្តហោ... |
article_1233.txt | អាជ្ញាធរថៃ កំពុងរៀបចំជម្លៀសពលករខ្លួនដែលធ្វើការក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ប្រសិនបើទំនាស់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ខ្លាំងឡើង ក្រោយការស្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ Qassem Soleimani។ | ពេលនេះ ការជម្លៀសពលរដ្ឋថៃ គឺជាចំណាត់ការបន្ទាន់មួយដែលបានរៀបចំឡើង។ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់បែបនេះ នៅថ្ងៃចន្ទ ៦ មករា ដោយសង្កត់ធ្ងន់ថា ចំណាត់ការនេះ អាចអនុវត្តទៅបានដោយពុំបាច់រង់ចាំបញ្ជារបស់លោកឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។ «ប្រជាជនថៃដែលនៅទីនោះ(អ៊ីរ៉ង់និងអ៊ីរ៉ាក់)ទាំងអស់ ត្រូវតែមានសុវ... |
article_1234.txt | លោក ដូណាល់ ត្រាំ នឹងបន្តតំណែងប្រធានាធិបតីអាមេរិករហូតចប់អាណត្តិដដែល បន្ទាប់ពីព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី៥ ខែកុម្ភៈ បោះឆ្នោតផ្ដល់ភាពស្អាតស្អំដល់រូបលោកទាក់ទងការចោទប្រកាន់ពីបទបំពានអំណាច និងការរារាំងដំណើរការយុត្តិធម៌។ ការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក ជារឿងដែលគេរំពឹងទុក ដ្បិតបក្សសាធារណ... | ដូចការរំពឹងទុក ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតប្រឆាំងមាត្រានៃការចោទប្រកាន់ចំនួនពីរ ដែលត្រូវបានផ្ដួចផ្ដើមដោយសភាតំណាង ដែលដឹកនាំបក្សប្រជាធិបតេយ្យ សំដៅដកហូតតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ ។ សវនាការជំនុំជម្រះលើសំណុំរឿងដកហូតតំណែងរបស់លោក ត្រាំ ក៏ត្រូវចប់ ហើយលោក ត្រាំ នៅតែជាប្រធានាធិបតីអ... |
article_1235.txt | លោកនាយករដ្ឋមន្ត្រី សិង្ហបុរី លី សៀនឡុង ត្រូវសម្រាកវិស្សមកាលប្រចាំឆ្នាំរយៈពេលពីរសប្តាហ៍ ដោយគិតពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ នេះបើតាមការប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃសុក្រ។ | តាមការផ្សាយរបស់ CAN លោក Heng Swee Keat នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី នាអំឡុងអវត្តមានរបស់លោក លី ចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី៣ ខែមករា។ បច្ចុប្បន្ន លោក Heng Swee Keat ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.co... |
article_1236.txt | ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១២ ខែធ្នូ បានទាត់ចោលការចោទប្រកាន់លើរូបលោកថា ព្យាយាមចាក់ឬសគ្រួសារក្នុងឆាកនយោបាយ បន្ទាប់ពីកូនប្រុសបង្កើត និងកូនប្រសារប្រុសរបស់លោកដាក់ពាក្យធ្វើជាបេក្ខជនអភិបាលក្រុងសម្រាប់ការបោះឆ្នោតតំបន់នៅឆ្នាំក្រោយ។ សម្រាប់លោក វីដូដូ ការប្រឡូកចូលនយោបាយរបស់... | មុខមាត់ និងកេរិ៍្តឈ្មោះស្អាតស្អំ មិនពាក់ព័ន្ធអ្នកនយោបាយជាន់ខ្ពស់ជំនាន់មុនរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី កំពុងរងការសង្ស័យខ្លាំង គ្រាដែលសមាជិកគ្រួសាររបស់លោកចូលប្រឡូកក្នុងឆាកនយោបាយ។ កូនប្រុសច្បងរបស់លោកឈ្មោះ Gibran Rakabuming Raka បានចុះឈ្មោះជាបេក្ខជនអភិបាលទីក្រុង Solo ខណៈកូនប... |
article_1237.txt | អ៊ីរ៉ង់នៅថ្ងៃសៅរ៍ទី ១១ ខែមករាបានទទួលស្គាល់ថា ខ្លួនបាញ់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP ដែលដកស្រង់សម្តីយោធាអ៊ីរ៉ង់។ | ក្រោយបដិសេធការចោទប្រកាន់អស់រយៈពេលជាច្រើនថ្ងៃ យោធាអ៊ីរ៉ង់ព្រមទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា។ ករណីបាញ់ទម្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែននេះបានសម្លាប់មនុស្សអស់ ១៧៦ នាក់ផងក្នុងចំណោមនោះភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងកាណាដា។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី ១១ មករាដែលចុះផ្សាយដោយទ... |
article_1238.txt | ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba ប្រកាស នៅថ្ងៃចន្ទ ទី១១ វិច្ឆិកាថា ការលក់សម្រាប់ថ្ងៃ «Singles’ Day» កើនដល់ ៩១,២ពាន់លានយ័ន ឬស្មើនឹង ១៣ពាន់លានដុល្លារ ត្រឹមពេល១ម៉ោងប៉ុណ្ណោះ។ សម្រាប់តួលេខនេះ គឺកើនឡើង៣២ភាគរយ បើធៀបនឹងឆ្នាំមុន ដែលស្មើនឹង ៦៩ពាន់លានយ័ន (៩,៨៦ពាន់លានដុល្ល... | ស្រដៀងនឹងថ្ងៃ «Black Friday» និង «Cyber Monday» ក្នុងសហរដ្ឋអាមេរិកថ្ងៃ «Singles’ Day» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយលោក Daniel Zhang ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុន Alibaba និងជានាយកប្រតិបត្តិ។ គេហៅព្រឹត្តិការណ៍នេះថា «១១ ពីរដង ឬ Double Eleven» ព្រោះថា វាតែងធ្វើឡើងចំថ្ងៃទី ១១ ខែវិច្ឆិកា(... |
article_1239.txt | នៅរសៀលថ្ងៃសៅរ៍ ទី២៩ កុម្ភៈ កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចំនួន ២១៩ ករណីបន្ថែម ដែលបង្កើនតួលេខឆ្លងសរុបដល់ ៣១៥០ករណីហើយ។ បើបូកសរុបទាំងករណីនៅព្រឹកថ្ងៃសៅរ៍នេះ ដែលមាន ៥៩៤ករណី តួលេខឆ្លងសរុបសម្រាប់ថ្ងៃសៅរ៍នេះ ឡើងដល់ ៨១៣ ហើយ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិង... | Relate ក្នុងចំណោមអ្នកឆ្លងទាំងនេះ ជាង៩០ភាគរយនៃករណីឆ្លង ស្ថិតក្នុងទីក្រុង Daegu ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បុង ហើយនិងខេត្តក្បែរក្រុងនេះ គឺខេត្ត North Gyeongsang ។ តាមទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធរក្រុង Daegu បានទទូចឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងនរណាដែលម... |
article_124.txt | ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា(CPP) ចង់ឱ្យរដ្ឋាភិបាល បង្កើតច្បាប់ដែលចាត់ទុក ជន ឬក្រុមណា ដែលមានចេតនាបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ។ បំណងនេះ ត្រូវបានប្រធានបក្សប្រជាជនកម្ពុជា ប្រកាសនៅក្នុងខួបលើកទ... | សម្តេច ហ៊ុន សែន ថ្លែងនៅចំពោះមុខសមាជិក សមាជិកាគណបក្ស ដែលចូលរួមពិធីប្រមាណ ២ម៉ឺននាក់នេះដូច្នេះ៖ «ខ្ញុំយល់ថា វាដល់ពេលហើយ ដែលយើងត្រូវកសាងច្បាប់ ឬកំណត់ចំពោះជនណា ឬក្រុមណា ដែលមានគម្រោងការ ឬអំពើឃុបឃិត បង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្... |
article_1240.txt | លោក Muhyiddin Yassin បានស្បថចូលកាន់តំណែងនៅបរមរាជរាំងម៉ាឡេស៊ីជានាយករដ្ឋមន្ត្រីទី៨នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា។ នេះបើតាមការចុះផ្សាយទូរទស្សន៍សិង្ហបុរី Channel News Asia ។ | Relate ប្រាប់អ្នកសារព័ត៌មានមុនពិធីស្បថចូលកាន់តំណែងរបស់លោក Muhyiddin លោក មហាធៀ មហាម៉ាត់ បានបញ្ជាក់ជាថ្មីថា លោកមានសំឡេងគាំទ្រច្រើនលើសលប់ក្នុងសភាម៉ាឡេស៊ី។ ហើយកាលពីយប់ថ្ងៃសៅរ៍ លោក មហាធៀ បានបញ្ចេញបញ្ចីឈ្មោះសមាជិកសភា១១៤ នាក់ ដែលគាំត្រលោកក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។ នៅព្រឹកថ្ងៃអាទិត្យ... |
article_1241.txt | រដ្ឋាភិបាលវៀតណាម បានសន្យាធ្វើកំណែទម្រង់បរិបទវិនិយោគ និងផ្តល់លក្ខខណ្ឌអនុគ្រោះគ្រប់បែបយ៉ាងតាមលទ្ធភាពអាចធ្វើបានសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគរបស់អាមេរិក។ ក្តីរំពឹងរបស់វៀតណាម គឺចង់បានកំណើនវិនិយោគរបស់អាមេរិក ដែលជាដៃគូដ៏សំខាន់ និងអាចធានាបានតុល្យភាពរវាងពាណិជ្ជកម្មវៀតណាម និងអាមេរិក។ | តាមរយៈជំនួបជាមួយនឹងប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន (USABC)នៅក្នុងក្រុងហាណូយ នៅថ្ងៃ១១ ធ្នូ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc បានអះអាងថា រដ្ឋាភិបាលរបស់លោក តែងតែយកចិត្តដាក់ក្នុងការងារអនុម័ត និងពន្លឿនការអនុវត្តគម្រោងទាំងឡាយរបស់អាមេរិក ដែលមកវិនិយោគនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាម... |
article_1242.txt | នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Taur Matan Ruak បានផ្ញើលិខិតលាលែងតំណែងទៅកាន់ប្រធានាធិបតី។ លោក ប្រកាសបែបនេះ នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការប្រកាសយ៉ាងភ្ញាក់ផ្អើលបែបនេះ ធ្វើឡើងខណៈប្រជាជាតិអាស៊ីអាគ្នេយ៍ដ៏តូចមួយនេះ ប្រឈមនឹងអស្ថិរភាពនយោបាយថ្មី បន្ទាប់ពីមានការបែកប្រេះឆានៃសម្ព័ន្ធភាពគាំទ្ររូ... | «ខ្ញុំបានផ្ញើលិខិតលាលែងតំណែងនេះទៅកាន់ប្រធានាធិបតីរួចហើយ»។ លោកនាយករដ្ឋមន្ត្រី Taur Matan Ruak បញ្ជាក់បែបនេះនៅមុខអ្នកសារព័ត៌មាន ក្រោយពីជំនួបជាមួយប្រធានាធិបតីទីម័រខាងកើត Francisco Guterres។ លោកសង្កត់ធ្ងន់ទៀតថា លោកបានត្រៀមលក្ខណៈក្នុងការបន្តដឹកនាំជាប្រមុខរដ្ឋាភិបាល រហូតដល់ការសុំលាលែងរបស... |
article_1243.txt | គណៈកម្មាធិការស៊ើបអង្កេតមួយរបស់ប៉ាគីស្ថាន បានបង្ហើបថា ពួកគេរៀបចំចាត់វិធានការផ្លូវច្បាប់ប្រឆាំងមន្ត្រីរបស់អាជ្ញាធរគ្រប់គ្រងសំណង់ Sindh របស់រដ្ឋ (SBCA) ដែលពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យមានការសាងសង់ខុសច្បាប់។ គណៈកម្មាធិការនេះបានបង្កើតឡើងក្នុងគោលដៅរកចន្លោះប្រហោង ដែលឈានដល់ការបាក់រលំអគារ៦ជា... | សារព័ត៌មានក្នុងស្រុក ប៉ាគីស្ថាន ឈ្មោះថា ARY NEWS បានចុះផ្សាយ នៅថ្ងៃ ៣ មករា ឆ្នាំ២០២០ ថា គណៈកម្មាធិការមានសមាជិក៥នាក់ បានជួបពិភាក្សាគ្នាមួយកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកមូលហេតុនៃការបាក់រលំភ្លាមៗនៃអគារកម្ពស់៦ជាន់ ក្នុងទីក្រុង Karachi ។ ក្រោយបញ្ចប់ជំនួប ប្រធានគណៈកម្មាធិការដដែលនេះ បានអះអាងថ... |
article_1244.txt | ក្រោយត្រូវបានព្រឹទ្ធសភាលើកលែងការចោទប្រកាន់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្វែររ៉ាដាទៅរកមន្ត្រីដែលហ៊ានផ្ដល់សក្ខីកម្មប្រឆាំងរូបលោកអំឡុងដំណើរការចោទប្រកាន់នៅរដ្ឋសភា។ នៅថ្ងៃទី៧ ខែកុម្ភៈ មន្ត្រីយោធានៅសេតវិមាន Alexander Vindman និងអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន Gordon Sondland ត្... | វរសេនីយ៍ទោ Alexander Vindman ជាមន្ត្រីទីមួយដែលអស់តំណែងចំពោះការផ្ដល់ព័ត៌មានទាក់ទងការដាក់សម្ពាធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើអ៊ុយក្រែនឲ្យស៊ើបអង្កេតលើដៃគូនយោបាយរបស់ខ្លួន គឺលោក ចូ បៃឌិន ។ ប៉ុន្មានម៉ោងបន្ទាប់មក លោក Gordon Sondland ក៏ប្រកាសដែរថា លោកត្រូវបានបញ្ចប់តំណែងជាអគ្គរដ្ឋទូ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.